អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រុមអ្នកវិភាគ៖ចំណាត់ការបង្រា្កបគ្រូបារមីក្លែងបន្លំត្រូវធ្វើឡើងដោយស្មើភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងធម្មការនិងសាសនាបានកោះហៅគ្រូបារមីតាមបណ្តាញសង្គមចំនួន៦រូបឲ្យធ្វើកិច្ចសន្យាផ្តិតមេដៃ បញ្ឈប់សកម្មភាពបោកបញ្ឆោតប្រជាពលរដ្ឋ។ ចំណាត់ការនេះធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលឡើងវិញ អំពីសកម្មភាពគ្រូបារមីមួយចំនួន ដែលធ្វើសកម្មភាពសាសនាខុសច្បាប់តាមបណ្តាញសង្គម។ សម្រាប់ក្រុមអ្នកតាមដានសង្គម នេះជាចំណាត់ការមួយល្អ និងទាន់ពេលវេលាដើម្បីបញ្ចៀសកុំឲ្យប្រជាពលរដ្ឋមានជំនឿងប់ងល់ខ្វះការពិចារណា។ ជាមួយគ្នានេះ ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា ចំណាត់ការលើក្រុមគ្រូបារមីក្លែងបន្លំទាំងនោះក៏ត្រូវធ្វើឡើងដោយស្មើភាព និងមិនត្រូវគិតអាងខ្សែឬខ្នងអ្វីឡើយ។

គ្រូបារមីត្រូវបានក្រសួងធម្មការហៅមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព
គ្រូបារមីត្រូវបានក្រសួងធម្មការហៅមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព © ក្រសួងធម្មការ និងសាសនា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ