អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើបក្សកម្លាំងជាតិជាប៉ូលប្រឆាំងធំជាងគេក្រោយបក្សភ្លើងទៀនចូលនិវត្តន៍?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណ​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​បាន​ជិត​១​ខែ​មក​នេះ បាន​អះ​អាង​ថា​ខ្លួន​មាន​សក្តា​នុពល​អាច​ចូល​ទៅ​ប្រកួត​ការ​បោះ​ឆ្នោត​ជំនួស​គណ​បក្ស​ភ្លើង​ទៀន​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​បាន​។​ បើតាម​ប្រមុខ​គណបក្សប្រឆាំង​ថ្មី​នេះ​គឺ​ គណ​បក្ស​ភ្លើង​ទៀន​នឹង​ត្រូវ​ចូល​និវត្តន៍​ដោយ​សារ​តែ​គ្មាន​គូ​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ចាប់​ពី​ឆ្នាំ​២០២៤​ត​ទៅ។​ សម្រាប់​អ្នក​តាម​ដាន​ន​យោបាយ​យល់ថា​ គណ​បក្ស​កម្លាំង​ជាតិ​គឺ​ជា​«បក្សកន្ត្រង»​សម្រាប់​ត្រង​យក​សំឡេង​ឆ្នោត​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ប្រសិនបើ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ឆន្ទះ​ខ្មែរ ​ដែល​ឈរ​ឈ្មោះ​ជំនួស​គណ​បក្ស​ភ្លើង​ទៀន​នៅ​ពេល​ខាង​មុខ​។​

មួកគណបក្សកម្លាំងជាតិ និងមួកគណបក្សភ្លើងទៀន
មួកគណបក្សកម្លាំងជាតិ និងមួកគណបក្សភ្លើងទៀន © SUN Chanthy
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ