អានតួអត្ថបទ

ពិភពលោក​​ត្រៀម​​ទទួល​​ស្វាគមន៍​​ឆ្នាំ​២០១៨ ដោយ​ការ​ការពារ​សន្តិសុខខ្ពស់

ពេលនេះ​ពិភពលោកកំពុង​ត្រៀម​ទទួល​ស្វាគមន៍​ឆ្នាំ​២០១៨ នូវែលហ្សេឡង់ អូស្ត្រាលី​ជា​អ្នក​ឆ្លង​ឆ្នាំ​មុន​គេ បន្ទាប់​មក​គឺ​អាស៊ី​អាហ្វ្រិក អឺរ៉ុប និង​អាមេរិក ! កាំជ្រួច ផ្ទាំង​ទស្សនីយភាព​ភ្លើង ... នឹង​លាន់​រន្ទឺ​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ ២០១៨ ប៉ុន្តែ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ការ​ពារ​សន្តិសុខ​និង​សុវត្ថិភាព​ខ្លាំង​បំផុត។

ប៉ូលិស​ការពារ​នៅ​ដង​រុក្ខវិថី​Champs Elysées ក្រុង​ប៉ារីស
ប៉ូលិស​ការពារ​នៅ​ដង​រុក្ខវិថី​Champs Elysées ក្រុង​ប៉ារីស REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី​​ នឹង​ឆ្លង​ចូលឆ្នាំ​២០១៨ មុនគេ នៅ​ម៉ោង​១៣ម៉ោង​សកល ! ប្រជាពលរដ្ឋ​ ប្រមាណ​ជាង ១,៥​លាន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ក្រុង​ស៊ីដនី ដូច​ទម្លាប់​និង​ជា​ប្រពៃណី ចាំ​មើល​កាំជ្រួច​។ កាំជ្រួច​ស្វាគមន៍​ឆ្នាំ​ថ្មី​លម្អ​និងក៏​ក្នុង​អត្ថន័យ​អបអរពិសេស​ ​ដែល​អូស្រា្តលីទើប​​បញ្ចូល​ច្បាប់​អាពាហ៍ពិពហា៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ផង។ និង​រិត​តែ​ល្អ​ទៀត អូស្ត្រាលី​នឹង​បន្ថែម​ពេល​ផ្ទាំង​ទស្សនីយភាព​ភ្លើង​កាំជ្រួល​២០វិនាទីសម្រាប់​កុមារ។

ពិធី​បុណ្យ​ឆ្លង​ឆ្នាំនឹង​បន្ត​នៅ​អាស៊ី អាហ្វ្រិក និងអឺរ៉ុប ហើយ​ចុងក្រោយ​គេ​ កឺ​អាមេរិក។ នៅអាស៊ី ហុងកុង​សន្យា​បង្ហាញ​ទស្សនីយភាព​ភ្លើង​កាំជ្រួច​១០នាទី​ បន្ត​ដោយ​ការ​បាញ់​កាណុង ១២​ បញ្ចេញ​គ្រាប់​ជា​ផ្កាយ​ហោះ សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី។ នៅ​ហ្សាកាតា គូស្នេហ៍​កន្លះ​លាន​នាក់ រដ្ឋាភិបាល​បាន​នាំ​គ្នា​រៀប​ចំ​អាពាហ៍ពិពាហ៍​ក្នុង​រូម​គ្នា​ចំពេល​ឆ្លង​ឆ្នាំ​តែ​ម្តង។ ដូបៃ បាន​ជំនួស​ភ្លើង​កាំជ្រួច​បែប​បូរណាមក​ជា​ទស្សនីយភាព​បែប​ឡាស៊ែរ លើ​តួ​ដ៏​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក។

នៅ​អឺរ៉ុប ជា​លើក​ទី​មួយ​នៅ​ប៊ែរឡាំងបាន​ដាក់​បញ្ឈរ​តង់​កាកបាតក្រហម​នៅកន្លែង​​កម្មវិធី​បុណ្យ​ ​នាក្លោង​ទ្វារ Brandebourg ដើម្បី​ជា​ការ​រំលឹក​ដល់​ជនរងគ្រោះ​ពី​ការ​បំពារបំពាន​ផ្លូវ​ភេទ​ដែល​បាន​កើត​ឡើងនៅ​ក្រុង​កូឡូញ ​​កាល​ពី​ពីរ​ឆ្នាំ​ក្នុង​យប់​ឆ្លង​ឆ្នាំ។ នៅ​ក្រុង​ប៉ារីស ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​លើ​ដង​មហាវិថី ដ៏​ល្អ​ប្រណិត​Champs Elysée ដោយ​មាន​ការ​បាញ់​កាំជ្រួច និង​ផ្ទាំង​ទស្សនីយភាព​លើ​វិមានArc de Triomphe ដែល​មាន​​ការការពារ​សុវត្ថិភាព​​​ខ្លាំង​។ បារាំង​បាន​​ពង្រាយ​កម្លាំង​ទាហាន ប៉ូលិស ភ្នាក់ងារ​សន្តិសុខ​ប្រមាណ​ជិត ១៤០០០០​នាក់ និង​ក្រុម​អ្ននសង្គ្រោះ​បន្ទាន់ ៤ម៉ឺន​នាក់ ទូទាំង​ប្រទេស។

នៅ​ប្រេស៊ីល​ អាជ្ញាធរ​ក្រុង​បាន​ជំនះ​ការ​គំរាមកំហែង​សុវត្ថិភាព​ដោយ​សង្ឃឹម​ថា​នឹង​អាច​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ឆ្លង​ឆ្នាំ​បាន​ដល់​៣លាន​នាក់។ ២​លាន​នាក់​នៅ​ញូវយ៉ក​ក្រោម​អាកាសធាតុ​ត្រជាក់​ខ្លាំង​ខុស​ពីសព្វមួយ ដល់​ទៅ​-​១០​អង្សារ​។

ពិធីបុណ្យ​ឆ្លង​ឆ្នាំ ឆ្នាំ​នេះ​ដក់​ដោយ​ការ​គំរាម​កំហែង​ភេវកម្ម​ ​គ្រប់​ប្រទេស ពីអូស្ត្រាលី​ ដល់​តួកគី អេស្ប៉ាញ បាសឺឡោន បារាំង​ នីស ប៉ារីស ញូវយ៉ក សហរដ្ឋ​អាមេរិក អាជ្ញាធរ​បាន​​ពង្រាយ​កម្លាំង​ប៉ូលិស​យ៉ាង​សន្ធឹកសន្ធាប់​ដូច​គ្នា និងប្រើ​គ្រប់​​មធ្យោបាយ​ការពារ ព្រោះ​អាទិភាព​ចំបង​គឺ​រក្សា​សន្តិសុខជូន​ពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ