អានតួអត្ថបទ
​Abou​ Dhabi

សន្និសីទ​​​​​​​​​​​ក្រុង​Abou​ Dhabi ​អំពាវនាវ​​អោយ​រួមគ្នា​​សង្គ្រោះ​​បេតិកភណ្ឌ​​ដែល​​កំពុង​​រង​ការ​​គំរាម​​កំហែង​​​

ថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​នេះ ទីក្រុង​អាប៊ូ ដាប៊ី នៅ​​អេមីរ៉ាត​ អារ៉ាប់រួម ​រៀបចំ​​សន្និសីទ​អន្តរជាតិ ស្តីពី​ការ​ការពារ​បេតិកភណ្ឌ​​ដែល​កំពុង​រង​ការ​គំរាម​កំហែង​​ ដោយសារ​​សង្គ្រាម រឺ​ក៏​ភេរវកម្ម។ អង្គការ​យូណេស្កូ​បាន​​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់ ដែល​គ្រប់គ្នា​​ត្រូវ​ធ្វើ​​សកម្មភាព​រួមគ្នា​​​ការពារ​​បេតិកភណ្ឌ​ទាំងនេះ។​  

ទីក្រុង​បុរាណPalmyre ត្រូវបាន​កងទ័ពស៊ីរី​រំដោះពី​កណ្តាប់ដៃ​ក្រុម​ភេរវជន​រដ្ឋអ៊ីស្លាម​​ កាលពី​ខែមិនា
ទីក្រុង​បុរាណPalmyre ត្រូវបាន​កងទ័ពស៊ីរី​រំដោះពី​កណ្តាប់ដៃ​ក្រុម​ភេរវជន​រដ្ឋអ៊ីស្លាម​​ កាលពី​ខែមិនា REUTERS/Omar Sanadiki
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​នៅ​ទីក្រុង​អាប៊ូដាប៊ី ​ថ្ងៃសុក្រ​និងថ្ងៃ​សៅរ៍​នេះ មាន​វត្តមាន​ចូលរួម​របស់​តំណាង​​ប្រទេស​​​​ជាង​៤០។ តាម​រយៈ​សន្និសីទ​ក្រុង​អាប៊ូដាប៊ី ​អន្តរជាតិ​​ចង់​អំពាវនាវ​អោយ​មាន​សកម្មភាព ​និង​ការរួបរួមគ្នា ​ពី​គ្រប់ទិសទី ដើម្បី​ស្រោចស្រង់​បេតិកភណ្ឌ​ដែល​កំពុង​រងការ​បំផ្លិចបំផ្លាញ។

សន្និសីទ​នេះ មានទិសដៅ​បង្កើត​មូលនិធិ​មួយ ដែល​មាន​ទឹកប្រាក់​១០០ ពាន់លាន​ដុល្លារ និង​បង្កើត​​បណ្តាញ​អន្តរជាតិ​មួយដែរ ដើម្បី​រក្សា​ទុកដាក់​សម្បត្តិ​បេតិកភណ្ឌ​ដែល​រងការគំរាម​កំហែង​​ទាំងនោះ។ ​បារាំង​លើកឡើង​ថា​​ វា​ជាពេលវេលា​ដែល​សហគមន៍អន្តរជាតិ ទាំង​ផ្នែក​រដ្ឋទាំង​ផ្នែក​ឯកជន ត្រូវ​រួបរួម​គ្នា ធ្វើសកម្មភាព​​ ​ការពារ​បេតិកភណ្ឌ​ដែ​លរងគ្រោះ​ដោយសារ​សង្គ្រាម ភេរវកម្ម​ រឺ​ក៏អំពើ​ឃោរឃៅ​ផ្សេងៗ។

អង្គការ​យូណេស្កូ​​បានលើកឡើង​ពី​​ការបំផ្លិចបំផ្លាញ​នូវ​បេតិកភណ្ឌ​មនុស្សជាតិ ដែល​បាន​កើតឡើង​​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន ​នៅ​តាម​ប្រទេស​ដែល​រងសង្គ្រាម​ដូច​ជា​អ៊ីរ៉ាក់ និង​ស៊ីរី។ សម្រាប់​យូណេស្កូ ​ការបំផ្លិចបំផ្លាញ​បេតិកភណ្ឌ​ទាំងនេះ ប្រៀបបានទៅ​​នឹង​ការ​បោសសម្អាត​​វប្បធម៌ដូច្នោះ​ដែរ។ ក្នុងចំណោម​​សម្បត្តិ​បេតិកភណ្ឌ​ចំនួន​១០៥២ ក្នុង​ពិភពលោក សព្វថ្ងៃ ​​មាន​ទីតាំង​៥៥កន្លែង ​ដែល​​​​​ស្ថិត​ក្នុង​បញ្ជី​នៃ​​បេតិកភណ្ឌ​រង​ការ​បំផ្លិច​បំផ្លាញ របស់​អង្គការ​យូណេស្កូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ