អានតួអត្ថបទ
កម្ពុជា

ពលករ​ខ្មែរ​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ អាច​ចាប់ផ្តើម​ចុះ​ឈ្មោះ​ទទួល​យក​ភាព​ស្រប​ច្បាប់​ពី​ថ្ងៃ​នេះ​ទៅ

ប្រជាពលករ​ដែល​បម្រើ​ការងារ​នៅ​ប្រទេសថៃ​ខុស​នីតិវិធី អាច​នឹង​ទទួល​បាន​សិទ្ធិ​ស្នាក់នៅ និង ធ្វើ​ការស្រប​ច្បាប់ ដោយ​អនុវត្ត​តាម​ដំណាក់កាល​ស្នើសុំ​ឯកសារ​ស្របច្បាប់ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២៤ កក្កដា​នេះ​តទៅ។ ក្រសួង​ការងារ​កម្ពុជា​បាន​ប្រកាស​សេចក្តី​ជូនដំណឹង​នេះ ក្រោយ​ពី​ធ្វើការ​ព្រមព្រៀង​ជាមួយ​ភាគី​ថៃ ដើម្បី​រក​ដំណោះស្រាយ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលករ​ខ្មែរ​ទាំងអស់។

ពលករ​​ខ្មែរ​​មិន​​ស្រប​ច្បាប់​​នៅ​​ប្រទេស​​ថៃ អាច​​ចាប់​ផ្តើម​​ចុះ​​ឈ្មោះ​​ទទួល​​យក​​ភាព​​ស្រប​​ច្បាប់​​ពី​​ថ្ងៃ​​នេះ​​ទៅ​
ពលករ​​ខ្មែរ​​មិន​​ស្រប​ច្បាប់​​នៅ​​ប្រទេស​​ថៃ អាច​​ចាប់​ផ្តើម​​ចុះ​​ឈ្មោះ​​ទទួល​​យក​​ភាព​​ស្រប​​ច្បាប់​​ពី​​ថ្ងៃ​​នេះ​​ទៅ​ @the nation
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ ប៊ុន សៅសុភនាថ

ជា​ដំណឹង​ល្អ សម្រាប់​ប្រជាជន​ខ្មែរ​ដែល​ឆ្លងដែន​ទៅ​ធ្វើការ​នៅថៃ​ដោយ​មិន​ស្រប​តាម​នីតិវិធី មាន​ឱកាស​នឹង​ក្លាយជា​និយោជិត​តាមច្បាប់​ត្រឹមត្រូវ តាមរយៈ​ការ​អនុវត្ត ៣​ដំណាក់​កាល​ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា។ ជា​ជំហាន​ដំបូង និយោជិត​ត្រូវ​ឲ្យ​ចៅកែ ទៅ​ធ្វើការ​ប្រកាស និង​ចុះ​ឈ្មោះឲ្យ​ខ្លួន នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស។ បើ​មិន​ដូច្នោះ​ទេ ថៅកែ​នឹង​រងនូវ​ការ​ផាកពិន័យ​យ៉ាង​ធ្ងន់​ពី​ក្រសួង​ការងារ​ថៃ។ នេះជា​ផ្សាយ​ជូន​ដំណឹង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេកប៊ុក​ របស់​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ កាល​ពី​យប់ ថ្ងៃទី២៣ កក្កដា។

បន្ទាប់​ពី​ធ្វើការ​ចុះឈ្មោះ​ហើយ ប្រជា​ពលករ​ទាំងអស់​ត្រូវ​មក​បង្ហាញ​ខ្លួន​ផ្ទាល់ នៅ​តាម​ការិយា​ល័យ ក្នុង​អំឡុង​ពេល​ចាប់​ពី​ថៃ្ង​ទី០៨ ខែ​សីហា ដល់​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៧។ និង ជា​ដំណាក់កាល​ចុងក្រោយ ចាប់​ពី​ថ្ងៃ០៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ពួកគេ​នឹង​អាច​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ស្នាក់នៅ​ និង ធ្វើការ ពីមន្ត្រី​អន្តោ​ប្រវេសន៍​ថៃ និងក្រសួង​ការងារ​ថៃ។

លោក​ហេង សួរបាន​បន្ត​ថា ភាព​ស្រប​ច្បាប់​នឹង​ធ្វើ​ឲ្យ​ពលករ ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន ដូចជា ទទួល​បាន​ប្រាក់​បៀវត្ស​ត្រឹមត្រូវ ធានា​រ៉ាប់រង​សុខភាព ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ និង សំណង​ឬរបប​បេឡាជាតិ​សន្តិសុខ​សង្គម​ពេល​បញ្ចប់​ការងារ។

ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស មាន​ចំនួន ៩៧ ទីតាំង និង​មាន​នៅ​គ្រប់​ខេត្ត​ក្នុង​ប្រទេសថៃ។ ហើយ​បច្ចុប្បន្ន ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ ដែល​មិនមាន​ច្បាប់ មាន​ចំនួន​ជាង ៣០ម៉ឺន​នាក់។

សូម​រំលឹក​ថា ការ​សម្រួល​ឲ្យ​មាន​ការផ្តល់​ភាព​ស្រប​ច្បាប់​នេះ កើត​មាន​បន្ទាប់​ពី​ជំនួប​ចរចារ​រវាង​លោកអ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ ជាមួយ​រដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃ​ទី២០ កក្កដា​កន្លង​ទៅ​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ