អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រជុំ​​ត្រីភាគី​​តម្លើង​​ប្រាក់​​ឈ្នួល​​អប្បរមា​ដ​ល់​កម្ម​ករ​​កាត់ដេរ​​ឆ្នាំ​២០១៩ ​បញ្ចប់​​ដោយ​​មិន​ទាន់​មាន​​លទ្ធផល​​វិជ្ជមាន

ក្រុម​ការងារ​​បច្ចេកទេស​​ត្រីភាគី​​នៃ​​វិស័យ​​វាយ​ន​ភណ្ឌ​ ​កាត់ដេរ​​និង​​ដេរ​​ស្បែក​ជើង ​នៅ​​ថ្ងៃ​ចន្ទ​​នេះ បាន​ចាប់​ផ្តើម​​កិច្ច​ប្រជុំ​​លើក​​ទី​១​របស់​ខ្លួន​​ហើយ ​ដើម្បី​​ជជែក​​គ្នា​​ពី​​លទ្ធភាព​​នៃ​​ការ​​តម្លើង​​ប្រាក់​​ឈ្នួល​​ដល់​ក​ម្មករ ​សម្រាប់​​ឆ្នាំ​២០១៩ ​ខាង​មុខ​។ ​ភាគី​​ទាំង​បី ​ដែល​មាន​សមាសភាព​​ចូលរួម​ស្មើ​ៗ​គ្នា​ បាន​ដាក់​​តួ​លេខ​ផ្សេង​ៗ​គ្នា​នៅ​លើ​​តុ​​ពិភាក្សា ​យោង​ទៅ​តាម​​លក្ខណៈ​វិនិច្ឆ័យ​​នៃ​​សេដ្ឋកិច្ច ​និង​​សង្គម​។ ​ដោយ​ឡែក​​ភាគី​​សហជីព ​ដែល​មាន​​និន្នាការ​ផ្សេង​គ្នា​​នោះ ​បាន​ស្នើ​​ឡើង​​នូវ​​ប្រាក់​​ឈ្នួល​​អ​ប្ប​បរមា ​ចំនួន​២១១,​៩៤​ដុល្លារ ​ក្នុង​​មួយ​ខែ​។ ក៏​ប៉ុន្តែ​​លោក ​អាត់ ធន់ ​ប្រធាន​​សហភាព​​ការងារ​​កម្ពុជា ​ឲ្យ​​ដឹង​ថា​​តួលេខ​នេះ ​នៅ​មិនទាន់​មាន​​ការ​ឯកភាព​​គ្នា​​នៅ​ឡើយ​​ ​រវាង​​អ្នក​​សហជីព ​ហើយ​ភាគី​​​រដ្ឋាភិបាល ​បាន​​បង្ហាញ​តួលេខ​​ប្រមាណ​​ជាង​១៧០​ដុល្លារ​​ ​​ខណៈ​​ភាគី​ថៅកែ ​បាន​លាក់​តួ​លេខ​នៅ​ឡើយ​។

លោក ​អាត់ ​ធន់ ​ប្រធានសហភាពការងារកម្ពុជា
លោក ​អាត់ ​ធន់ ​ប្រធានសហភាពការងារកម្ពុជា RFI/Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ