លោក ម៉ៃ វឌ្ឍនា ពីជីវិតពលករ ក្លាយជាអ្នកនិពន្ធបទចម្រៀងមនោសញ្ចេតនា កំពុងល្បីល្បាញក្នុងបណ្តាញសង្គម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៧
លោក ម៉ៃ វឌ្ឍនា គឺជាកវីជនបទ ជំនាន់ក្រោយមួយរូប កំពុងទទួលបានការចាប់អារម្មណ៍ នៅក្នុងបណ្តាញសង្គមហ្វេសបុក និងយូធូប តាមរយៈបទចម្រៀងមនោសញ្ចេតនាបែបស្រុកស្រែ។ មានបទចម្រៀងជាច្រើនបទ របស់លោក កំពុងទទួលបានការគាំទ្រ ប៉ុន្តែលោកមិនទាន់មានផលិតកម្មផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយពីស្នាដៃរបស់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងនេះក្តី កវីនិពន្ធមកពីខេត្តបាត់ដំបងរូបនេះ មិនបោះបង់ចោលគោលដៅរបស់ខ្លួនឡើយ។ គោលដៅ គឺដើម្បីផលិតបទចម្រៀងមនោសញ្ចេតនាបែបខ្មែរ ជូនដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានស្តាប់។ តើកវីជនបទ ដែលផ្តើមចេញពីជីវិតជាពលករនៅប្រទេសថៃរូបនេះ មានខ្សែជីវិតយ៉ាងណា?