បទយកការណ៍
អ្នកគ្រូ គង់ ដាឡា៖ ខ្ញុំមិនយកស្វាមីដើម្បីមានពេលច្រើនធ្វើការងារជួយសង្គម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៧
អ្នកគ្រូ គង់ ដាឡា គឺជាគ្រូបង្រៀនផ្នែកគីមីវិទ្យានៃសាលាមធ្យមវិចិត្រសិល្បៈ។ គាត់បានចំណាយពេលស្ទើពេញមួយជីវិតជាគ្រូបង្រៀន ខណៈអាយុរបស់គាត់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ទៅហើយនោះ។ គាត់តែងតែធ្វើដំណើរតាមម៉ូតូឌុប រាប់សិបគីឡូម៉ែត្រ តាំងពីកោះដាច់ មកកាន់សាលាមធ្យមវិចិត្រសិល្បៈដែលមានទីតាំងស្ថិតក្នុងខណ្ឌសែនសុខ។ មូលហេតុដែលគាត់នៅតែខំប្រឹងមកបង្រៀនសិស្សដោយសារតែគាត់ត្រូវការថវិកាដើម្បីព្យាបាលជំងឺប្រចាំកាយ។