អានតួអត្ថបទ
ព្រុយណេ

អាមេរិក៖​ ច្បាប់​Charia ​អ៊ីស្លាម​​នៅ​​ព្រុយណេ​​ ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស​

ស្ត្រី​ការ​ទូត​អាមេរិក​​ Nina Hachigian ​​ ​តំណាង​ការទូត​សហរដ្ឋ​អាមេរិក ប្រចាំ​​អាស៊ាន បាន​លើកឡើង​ នៅចំពោះ​មុខ​ព្រឹទ្ធសភា​អាមេរិក ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ​ប្រសិន​បើ​ព្រុយណេ​មិន​​បញ្ឈប់​ការអនុវត្តន៍​ច្បាប់​ស្ហារីយ៉ា​អ៊ីស្លាម​ ក្នុងស្រុក​ទេ នោះ​​ព្រុយណេ​រំលោភ​​ច្បាប់​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស។ ​ច្បាប់​ស្ហារីយ៉ា​អ៊ីស្លាម​​ដ៏តឹងតែង ត្រូវបាន​​ប្រមុខ​ដឹកនាំ​ព្រុយណេ ស៊ុលតង់​ ហាសាណា​ បូក្ចា ប្រកាស​ចូលជាធរមាន​បន្តិចម្តងៗ នៅ​ដើមខែ​ឧសភា​នេះ។

ប្រជាជន​ព្រុយណេ​បន់ស្រន់​ព្រះ នៅ​ក្រុងបាន់ដា សេរី បេហ្កាវ៉ាន់ កាលពីថ្ងៃ​៣០មេសា។
ប្រជាជន​ព្រុយណេ​បន់ស្រន់​ព្រះ នៅ​ក្រុងបាន់ដា សេរី បេហ្កាវ៉ាន់ កាលពីថ្ងៃ​៣០មេសា។ REUTERS/Ahim Rani/Files
ផ្សាយពាណិជ្ជកម្ម

គួររំលឹក​​ថា ប្រមុខ​ដឹកនាំ​ព្រុយណេ ស៊ុលតង់ ហាសាណា បុលក្ចា បាន​ប្រកាស​នៅ​​ដើមខែ​ឧសភា​នេះ​ នូវ​ការ​ចូលជា​ធរមាន​បន្តិចម្តងៗ ​នៃ​ច្បាប់​ស្ហារីយ៉ា​អ៊ីស្លាម ជា​ច្បាប់​អ៊ីស្លាម​ដ៏តឹងតែង ​​គ្រោង​ដាក់ពិន័យ ​ដាក់ទោស​រាល់បណ្តា​ជន​ដែល​​​​ផិតក្បត់​ស្វាមី​ភរិយា អ្នក​ទទួល​​ទាន​គ្រឿង ស្រវឹង ​ជន​ដែល​មិន​​ធ្វើការបន់ស្រន់ព្រះ​ ​រៀងរាល់​​ថ្ងៃ​សុក្រ ស្របតាម​សាសនា​អ៊ីស្លាម រឺក៏​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​មិនត្រឹមត្រូវ​តាមច្បាប់ជាដើម។ ជន​ល្មើស​អាចទទួល​ទោស​រហូត​ដល់​ជាប់ពន្ធនាគារ​ទៀតផង។ ទោស​​ធ្ងន់ធ្ងរ​ នឹង​ចាប់ផ្តើម​អនុវត្ត​នៅចុង​ឆ្នាំ​២០១៥ខាងមុខ ជាទោស​តំរូវ​អោយ​​​គប់​ដុំថ្ម​លើ​អ្នកប្រព្រឹត្ត​អាណាចារ​ផ្លូវភេទ រឺ​ក៏ជន​ដែល​​ក្បត់​ស្វាមី​ភរិយា។ ​

សម្រាប់​ក្រុង​វ៉ាស៊ីនតោន ​ព្រុយណេកំពុង​​រំលោភ​សិទ្ធិមនុស្ស​ ប្រសិន​បើ​ព្រុយណេ​មិន​ព្រម​បញ្ឈប់​​ការ​អនុវត្តន៍​ច្បាប់​ ដែល​មាន​ចែង​ដាក់ទោស​លើ​រូបរាងកាយ​មនុស្ស​​ទេនោះ។ លោកស្រី Nina Hachigian ​​ ​តំណាង​ការទូត​សហរដ្ឋ​អាមេរិក ប្រចាំ​​អាស៊ាន លើកឡើង​ថា ច្បាប់​របស់​ប្រទេស​ជាតិ​មួយ ដែលដើរ​​ស្របតាម​កាតព្វកិច្ច​អន្តរជាតិ ទាក់ទង​សិទ្ធិមនុស្ស គឺ​​​មាន​​សារៈសំខាន់​ខ្លាំងណាស់។ ​

គួររំលឹក​ថា ដោយសារ​ការ​ប្រកាស​ចូល​ជា​ធរមាន​នូវច្បាប់​ស្ហារីយ៉ា​អ៊ីស្លាម​នៅព្រុយណេ ​​ប្រធាន​​សហគ្រាស​បរទេស​ធំៗ​មួយចំនួន បែបយ៉ាង​​ Virgin រឺ​ក៏ ​​Kering បាន​អំពាវនាវ​​មិនអោយ​​ចូល​សំរាកកាយ​នៅ​សណ្ឋាគារ​​ប្រណីត​ៗ​របស់ក្រុមហ៊ុន​​ព្រុយណេ ​​Dorchester Collection។ ក្រុមហ៊ុន​ព្រុយណេ​នេះ ​បាន​វិនិយោគ​នៅ​តាម​បណ្តា​ទីក្រុង​ធំៗ នៅ​អឺរ៉ុប និង​អាមេរិក។  ​ដោយឡែក ទោះ​ជា​អាមេរិក​កំពុង​បារម្ភ​ពី​​ការ​អនុវត្តន៍​ច្បាប់​អ៊ីស្លាម​ដ៏តឹងតែង នៅ​ព្រុយណេ​​​ក្តី ​អាមេរិក​បញ្ជាក់​​ថា មិន​ចូលរួម​ក្នុង​​ការ​​អំពាវនាវ​​ប្រឆាំង​សណ្ឋាគារ​ព្រុយណេ​​ទេ៕  ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ