ច្បាប់អ៊ុយក្រែនដែលច្បាំងទល់នឹងភាសារុស្ស៊ី ចូលជាធរមានហើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣១
នៅអ៊ុយក្រែន ចាប់ពីថ្ងៃ១៦កក្កដាមក ច្បាប់ស្តីអំពីភាសា បានចូលជាធរមាន។ ច្បាប់នេះ គឺមានវិធានការផាកឱ្យបង់ប្រាក់ពិន័យ សម្រាប់នរណាដែលហ៊ាននិយាយ និង ហ៊ានសរសេរ នៅតាមកន្លែងសាធារណៈ មិនមែនជា ភាសាអ៊ុយក្រែន។ ស្ថិតនៅក្រោមគ្រោះថ្នាក់ គឺ អ្នកកាសែត អ្នកច្បាប់ គ្រូពេទ្យ មន្ត្រីរដ្ឋការ ។ល។
ច្បាប់ស្តីអំពីភាសារដ្ឋអ៊ុយក្រែន តាមមតិម៉ូស្គូ គឺ តម្រង់ប្រឆាំង ភាសារុស្ស៊ី ដែល ត្រូវបណ្តាជនអ៊ុយក្រែនផ្ទាល់ ក្នុងចំនួនយ៉ាងហោចណាស់ ១ភាគ៤ ចាត់ទុកជាភាសាកំណើត ហើយដែល តែងនិយាយជាភាសានេះ គឺ អ្នកស្រុកអ៊ុយក្រែនដល់ទៅជាងពាក់កណ្តាល។
រុស្ស៊ីចាត់ទុកច្បាប់នេះ ថាផ្ទុយនឹងបទដ្ឋានច្បាប់អន្តរជាតិ ខាងធានានូវសិទ្ធិជនជាតិភាគតិច ដើម្បីប្រើភាសាជាតិខ្លួន។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោយពីបានពិភាក្សាបញ្ហានេះ បានទូន្មានក្រុងគៀវឱ្យអនុម័ត ច្បាប់ស្តីអំពីការការពារសិទ្ធិជនជាតិភាគតិច រស់នៅអ៊ុយក្រែន។ ប៉ុន្តែ អ៊ុយក្រែន ដែលចាត់ទុកបញ្ហានេះ ជារឿងផ្ទៃក្នុងរបស់ខ្លួន មិនគ្រាន់តែមិនអើពើចំពោះអនុសាសន៍នោះប៉ុណ្ណោះទេ តែថែមទាំងមានបំណងស្នើ ឱ្យអ.ស.ប.ទទួលស្គាល់ភាសាអ៊ុយក្រែន ជាភាសាផ្លូវការ របស់អ.ស.ប.។
សូមបញ្ជាក់ថា បច្ចុប្បន្ន ភាសាផ្លូវការ របស់អ.ស.ប. មានចំនួន ៦ ពោលគឺ ភាសា អង់គ្លេស បារាំង ចិន រុស្ស៊ី អេស្ប៉ាញ និង អារ៉ាប។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ