អានតួអត្ថបទ
អាហ្វ្រិក

អេហ្ស៊ីប៖ កិច្ច​ប្រជុំ​កំពូ​ល​អាហ្វ្រិក រក​ដំណោះឲ្យ​ស៊ូដង់​និង​លីប៊ី

នៅ​ពីរថ្ងៃ​ដើម​សប្តាហ៍នេះ កិច្ចប្រជុំ​កំពូល​របស់​សហព័ន្ធ​អាហ្វ្រិក រៀ​បចំ​ឡើង​នៅ​ក្រុង​កែរ ប្រទេស​អេស្ស៊ីប។ ជាជំនួបដ៏​បន្ទាន់នៃ​​ថ្នាក់​ដឹកនាំធំៗ​របស់​អាហ្វ្រិក​ ដើម្បី​ស្វែក​រក​ច្រកផ្លូវ​សន្តិភាព​ ឲ្យ​ប្រទេស​ស៊ូដង់ និង​លីប៊ី ដែល​រួម​រឹត​ដោយ​វិបត្តិ​រ៉ាំរ៉ៃ ជា​ច្រើន​ឆ្នាំមកហើយ​។

កិច្ចប្រជុំកំពូលរបស់សហព័ន្ធអាហ្វ្រិក រៀបចំឡើងនៅក្រុងកែរ ប្រទេសអេស្ស៊ីប។
កិច្ចប្រជុំកំពូលរបស់សហព័ន្ធអាហ្វ្រិក រៀបចំឡើងនៅក្រុងកែរ ប្រទេសអេស្ស៊ីប។ @AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​នេះ រៀបចំ​ធ្វើ​នៅ​អេហ្ស៊ី​ប ដ្បិត​ថា ប្រទេស​នេះ ជា​ប្រធាន​ផ្លាស់វែនរបស់​សហព័ន្ធអាហ្វ្រិក។ ប្រទេស​សមាជិក​ចូល​រួប​ប្រជុំ​ មាន​ដូចជា ឆាត រ៉ូវ៉ានដា ជីបូទី​ កុងហ្គូ ស៊ូម៉ាលី និង​ អាហ្វ្រិកខាងត្បូង ជាដើម។ ក្រោយ​កិច្ចជជែក​ចប់​នៅ​ថ្ងៃអង្គារ ទី​២៣មេសា ថ្នាក់​ដឹកនាំ​អាហ្វ្រិក​​បាន​សម្រេច​ទុកពេល​ឲ្យ ​ស៊ូដង់ ចំនួន​៣ខែ ដើម្បី​រៀបចំ​ផ្ទេរអំណាច​ដោយ​សន្តិភាព​និង​ប្រជាធិបតេយ្យ​។​

សូម​រម្លឹក​ជូន​ថា ស៊ូដង់ កំពុង​តែ​​ជួប​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ខ្លាំង​ ប្រមាណ​ជា​៥ខែ​មក​ហើយ។ ពលរដ្ឋ​ចុះផ្លូវ​ធ្វើបាតុកម្ម​សឹង​ទូទាំងប្រទេស ដោយ​វិបត្តិឡើង​ថ្លៃ​ស្បៀង​អាហារ ពិសេស​នំប៉័ង ហើយ​ពួកគេ​ទាមទារ​ទម្លាក់​លោកប្រធានធិបតី Omar el-Béchir ចេញពី​តំណែង។ ពីរ​សប្តាហ៍​មុន​នេះ ប្រមុខ​រដ្ឋ Omar el-Béchir បាន​ជ្រុះ​ពី​កៅអី ហើយជំនួស​មកវិញដោយ​ក្រុម​នាយ​ទាហាន។ ការ​តវ៉ា​នៅក្នុង​ប្រទេស នៅតែ​មិន​ស្ងប់​ស្ងាត់​ឡើយ ពលរដ្ឋ​បាតុករ នៅតែ​ទាមទារ​ឲ្យ​ប្តូរ​ពី​របបសឹក មក​រដ្ឋាភិបាល​ស៊ីវិល​វិញ។ ក្នុង​ការ​ប៉ះទង្គិះគ្នា មានមនុស្ស​ជាង​៦០ស្លាប់​ ហើយ​ច្រើន​នាក់​ទៀត​ រង​របួស។​

ចំណែក​នៅ​ លីប៊ី វិញ វិបត្តិ​បាន​ធ្លាក់​ជ្រៅ​តាំងតែពីច្រើន​ឆ្នាំ​មកម្ល៉េះហើយ។ ពលរដ្ឋ​ធ្វើ​បដិវត្តិន៍​ទម្លាក់​ ម៉ូអាម៉ារ កាដាហ្វី ពី​តំណែង​ និង​វាយ​សម្លាប់​កាដាហ្វី ចោលតែម្តង។ ក៏ប៉ុន្តែ​ រដ្ឋាភិបាល​លីប៊ីថ្មី ត្រូវ​ដឹកនាំដោយ​បុរស​ផ្តាច់ការ​ថ្មីម្នាក់​ទៀត ដែល​ស្និទ​នឹង​កម្លាំង​យោធា​។ ក្នុង​ការ​បង្ក្រាប​របស់​សមត្ថកិច្ច គឺង​មាន​មនុស្ស​ជាង​២០០នាក់​ បាត់​បង់​ជីវិត។​ អ្នក​តំណាង​អង្គការ​សហប្រជាជាតិ នៅ​លីប៊ី​ តែងតែ​ទទូច​ឲ្យ​សហគមអន្តរជាតិបើកភ្នែក ជួយ​មើល ជួយ​ដោះស្រាយ​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ