rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សុខភាព ជំងឺឆ្លង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ដើម្បី​ទប់​ស្កាត់​Zika កម្ពុជា​បំពាក់​ម៉ាស៊ីន​ស្ទង់​សីតុណ្ហភាព​មនុស្ស​ នៅ​តាម​ច្រក​អន្តរ​ជាតិ​

media
ម៉ាស៊ីនស្ទង់កម្តៅខ្លួនមនុស្សនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ @Seoung Phearak

ក្រសួង​សុខាភិបាល​បាន​បំពាក់​ម៉ាស៊ីន​ស្ទង់​កម្តៅ​ខ្លួន​មនុស្ស​ក្នុង​​អាកាស​​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​និង​ច្រកអន្តរ​ជា​តិ​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ឃ្លាំ​មើល​អ្នក​ដំណើរ​ ដែល​មាន​សីតុណ្ហភាព​ក្នុង​ខ្លួន​ខុស​ធម្មតា ​អាចមាន​ផ្ទុក​វីរុស​Zika​។ ការ​បំពាក់​ម៉ាស៊ីន​ស្ទង់កម្តៅនេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​ក្នុង​តំបន់​កំពុង​តែជួប​នឹងកា​រ​រីក​រាល​ដាល​នៃ​វីរុសZika។ ​លោក​ម៉ម ​ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ប្រាប់អ្នក​សា​រព័ត៌មាន​នៅ​ព្រឹក​នេះ ​ថា​កម្ពុជា​មិន​ទាន់​រក​ឃើញ​ករណី​ថ្មី​នៃជំងឺ​Zika​​នៅ​ឡើយ​ទេ។​សូមបញ្ជាក់​ថា​Zikaក៏​ធ្លាប់​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ កាល​ពី​ឆ្នាំ២០០៧ ​និង​ឆ្នាំ២០១០​។  អាការ​ជំងឺ​Zikaនេះ ​គឺ​​គ្រុន​​​ក្តៅ ​ឈឺ​​ក្បាល​ កន្ទួល​​​ក្រហម​​​លើ​​​ស្បែក ​ក្រហម​​​ភ្នែក ​និង​​​​ឈឺ​សន្លាក់​​ជា​ដើម។ ផល​​វិបាក​​​នៃ​​​ជំងឺ​​​នេះ​ គឺអាច​​​ធ្វើឲ្យ​ទា​រក​​​ក្នុង​​ផ្ទៃ​ស្លាប់​ ឬ​កើត​​មក​​ក្នុង​​ទម្រង់​​ខុសប្រក្រតី៕