rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ថៃ៖ ស្លាប់​មនុស្ស៤០នាក់ និងបាត់​ខ្លួន១៦នាក់​ ដោយសារ​ក្រឡាប់​ទូក​ទេសចរ​ណ៍នៅកោះ​​ភូកេត

media
ក្រឡាប់​ទូក​នៅ​ថៃ កោះភូកេត (Photo: Royal Thai Navy

នៅ​ប្រទេស​ថៃ ចំនួន​ភ្លៀវ​ទេចរ​ដែល​លិច​ទូក នៅ​កោះ​ភូកេត ត្រូវ​បាន​រក​ឃើញ​សាក​សព​ជា​បន្តបន្ទាប់។ គិត​ត្រឹម​យប់ថ្ងៃ​សុក្រទី​៦កក្កដា​នេះ ចំនួនអ្នកស្លាប់នៅដោយ​សារការលិចទូក​ទេសចរណ៍​ កើនឡើង​ដល់​ ៤០ នាក់ ហើយ​១៦ នាក់ទៀត បាត់ខ្លួន ដែល​អ្នក​ជំនាញ​មុជ​ទឹក​កំពុង​រុក​រក​។ 


​ទូក​ដឹក​ភ្ញៀវ​ទេស​ចរ​មួយ ឈ្មោះ “Phoenix” បាន​ជួបឧប្បត្តិហេតុព្យុះ ហើយ​ក្រឡាប់ នៅបរិវេណកោះហេ សង្កាត់ រ៉ាវេយ្យ ក្រុងភូកេត ខេត្តភូកេត ចម្ងាយពីផែ ប្រមាណ២០ គីឡូម៉ែត្រ ។ ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃព្រហស្បតិ៍ ទី​៥កក្កដា។ ​ នៅក្នុងទូកនោះ មានអ្នកដំណើរ​នៅលើទូក​ មាន​ចំនួន​ ១០៥ នាក់ បែងចែកជាអ្នកទេចរ ៩៣ មគ្គុទ្ទេសក៍អ្នក​នាំ​ភ្ញៀវ​​ម្នាក់ ហើយ​បុគ្គលិក​អ្នកបើកបរ ១១ នាក់។

ក្រោយហេតុ​ការណ៍​នេះ​ ក្រុមសង្គ្រោះ បាន​ជួយ​សង្គ្រោះ​មនុស្ស​៤៩ នាក់ ហើយ​ដោយសារមានខ្យល់ខ្លាំងរលកខ្ពស់ មនុស្ស​មួយ​ចំនួន​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​។ នៅ​ព្រឹក​ថ្ងៃសុក្រ ប៉ូលីស​និង​ក្រុម​សង្គ្រោះ​បា​នស្រង់​យក​សាក​សព​ជា​បន្តបន្ទាប់។ អភិបាល​ខេត្ត​ភូកេត បាន​ប្រាប់​អ្នក​កាសែតដោយ​អស់​សង្ឃឹម​ថា លោក​មិនដឹង​ថា​មនុស្ស​១៦នាក់ទៀតនៅ​មាន​អ្នក​នៅ​រស់​ប៉ុន្មាន​នាក់​រស់​នោះ​ទេ។

ចំណែក​លោក Prawit Wongsuwon រដ្ឋមន្ត្រី​ការ​ពារ​ជាតិ បាន​ចេញ​បញ្ជា​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ចំពោះ​ហេតុ​ការណ៍​លិច​ទូក​ទេសចរណ៍នេះ​ ខណៈ​ដែល​ប៉ូលីសថៃ​ក៏​បាន​​ចោទ​ប្រកាន់​ទៅលើ​ម្ចាស់​ទូក​និង​នាវិក​ ដែល​នៅតែ​អនុញ្ញាត​ឲ្យ​ចេញ​ទូក​ទៅ​សមុទ្រ​ បើ​ទោះបី​ជា​ទទួល​ដំណឹង​ពី អាកាស​ធាតុ​មិន​ល្អហើយ​ក៏ដោយ​ក្តី។​

សូម​ជម្រាបថា ក្នុង​ចំណោម​អ្នក​បាត់​ខ្លួន និង​អ្នក​ស្លាប់​ នៅ​ក្នុង​ហេតុ​ការ​ក្រឡាប់​ទូក​នោះ​ គឺ​ជាភាគ​ច្រើន​ជា​ភ្ញៀវទេសចរ​ចិន។ កោះ​ភូកេត គឺ​ជា​គោល​ដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​អឺរ៉ុប​ និង​ចិន​។ បើ​គិត​​ពី​ខែ​មករា​ ដល់​ខែ​ឧសភា ឆ្នាំ​២០១៨នេះ គឺ​មាន​ភ្ញៀវ​ចិន​ ប្រមាណ​៩លាន​៨សែន​នាក់​ ដែល​បាន​ទៅ​ទស្សនា​ប្រទេស​ថៃ៕​