អានតួអត្ថបទ
ស៊ីរី

បារាំងនិងរុស្ស៊ី រួមដៃគ្នា ជាលើកទីមួយ ចែកចាយជំនួយមនុស្សធម៌ទៅស៊ីរី

ថ្ងៃទី​២១កក្កដា បារាំងនិងរុស្ស៊ី បាន​សហការ​រួមដៃគ្នា ដឹក​ជំនួយ​​មនុស្ស​ធម៌​តាម​យន្ត​ហោះ​ ទៅ​ចែកចាយនៅ​ស៊ីរី។ នេះគឺជាការ​សហការ​គ្នា​ ជាលើកទីមួយ រវាង​បារាំង​និង​រុស្ស៊ី ក្រោយ​ពីមាន​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ និងបន្ទាប់ពី​មាន​យុទ្ធនាការ​ប្រកាស​រក​ជំនួយ​សប្បុរស​របស់​ប្រធានាធិបតី​បារាំង​សម្រាប់ជួយ​​ពលរដ្ឋ​ស៊ីរី។ ​

ទិដ្ឋភាពវិនាសកម្ម​នៃសង្គ្រាម​នៅស៊ីរី
ទិដ្ឋភាពវិនាសកម្ម​នៃសង្គ្រាម​នៅស៊ីរី AFP
ផ្សាយពាណិជ្ជកម្ម

យន្ត​ហោះ​ធន់ធ្ងន់​របស់​រុស្ស៊ី ដឹកស្បៀង​​និង​ថ្នាំ​ពេទ្យ​បារាំង ប្រមាណ​ជា​៥០តោន បា​នចាក​ចេញពី​ប្រទេស​បារាំង​នៅម៉ោង​៣យប់ ម៉ោង​នៅ​ស្រុក​បារាំង តម្រង់​ឆ្ពោះ​ទៅ​ជំរុំ​យោធា​រុស្ស៊ី ស្ថិត​ក្នុង​ភាគ​ខាង​លិច​ប្រទេស​ស៊ីរី​​​​។ ជំនួយ​ស្បៀង​ទាំង​នេះ​ អាច​សរុប​ជា​ទឹ​កប្រាក់​ គឺ​ច្រើន​ជាង​៤ម៉ឺន​អឺរូ ហើយ​ដែល​គេ​រំពឹង​ថា​ អាច​នឹង​ជួយ​ជន​រងគ្រោះ​របួស​ធ្ងន់ ប្រមាណ​៥០០នាក់ ហើយ​អ្នក​របួស​ស្រាល ប្រមាណ​១ម៉ឺន​៥ពាន់​នាក់។

ក្រសួង​ការ​ពារជាតិ​បារាំង បញ្ជាក់​ដែរ​ថា ជំនួយនេះ គឺ​សម្រាប់​ជួយ​ដល់​ជន​រងគ្រោះ នៅ​តំបន់​ហ្គូតា ហើយ​ការ​បែង​ចែក​ជំនួយ​នៅ​ថ្ងៃ​សៅរ៍​នេះទៀត​សោត គឺ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​ការិយាកាល័យ​សម្រប​សម្រួល​ជំនួយ​មនុស្ស​ធម៌​អន្តរជាតិ នៃអង្គការសហ​​ប្រជាជាតិ។

នេះ​គឺជា​កិច្ច​សហការ​គ្នា​លើកដំបូង​របស់​បារាំង​និង​រុស្ស៊ី លើ​វិស័យ​មនុស្ស​ធម៌ នៅក្នុង​ករណី​ជញ្ជូន​ស្បៀង​និង​ថ្នាំពេទ្យ ទៅជួយ​ពលរដ្ឋ​ស៊ីរី។ កិច្ច​ការ​សប្បុរស​នេះ ក៏​យោង​ទៅតាម​សេចក្តី​សម្រេច​របស់​អង្កការ​សហប្រជាជាតិ​ ដែលថា ត្រូវ​រក​ផ្លូវ​ផ្តល់​ជំនួយ​ឲ្យ​បាន​ល្អ​សមរម្យ​ដល់​ពលរដ្ឋ​ស៊ីវិល​នៅ​ស៊ីរី។

ស៊ីរី​ដែល​មាន​សង្គ្រាម​រ៉ាំរៃ​ ជាង​៧ឆ្នាំមកហើយ។ គឺជា​សង្គ្រាម​ដ៏​ចាក់​ស្រែះ​ស្មុគ​ស្មាញ​ រវាង​រដ្ឋាភិបាល​ស៊ីរី និងអង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត ព្រ​មជាមួយ​នឹង​​ក្រុម​ឧទ្ទាមដែល​មាន​ច្រើន​ប្រភព​និង​ច្រើន​ប្រទេភ។​ បើ​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ សង្គ្រាម​ជាប់ៗគ្នានៅ​ស៊ីរី​​នា​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺបាន​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៥សែន​នាក់ ហើយ​ពលរដ្ឋ​៥ទៅ​៦លាន​នាក់​ទៀត ត្រូវ​រត់ភៀស​ខ្លួន​ចោល​ផ្ទះ​សម្បែង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ