rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី អាមេរិក សម្ព័ន្ធអារ៉ាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មន្ត្រីអាមេរិក៖​ប្រទេស​អារ៉ាប់​​ជាមិត្ត​អាមេរិក​​អាច​​បញ្ជូន​​មីស៊ីល​​បាញ់​យន្តហោះ​​អោយ​ក្រុមឧទ្ទាម​​​ស៊ីរី​​

media
ទាហាន​ស៊ីរី ទទួលបាន​ការជ្រោមជ្រែង​ពី​រុស្ស៊ី GEORGE OURFALIAN / AFP

មន្ត្រី​អាមេរិក​សុំមិនបញ្ចេញ​ឈ្មោះ​ច្រើនរូប បាន​ប្រាប់​អោយ​ដឹងនៅ​ថ្ងៃចន្ទ​ម្សិលមិញថា ​ប្រទេស​អារ៉ាប់​ជា​សម្ព័ន្ធមិត្ត​នឹង​អាមេរិក អាច​នឹង​បញ្ជូន​មីស៊ីល​បាញ់​យន្តហោះ ទៅអោយ​ក្រុមឧទ្ទាម​ស៊ីរី ដើម្បី​ទប់ទល់​កងទ័ព​​រុស្ស៊ី ដូច​ក្នុង​សម័យ​សង្គ្រាម​អាហ្វហ្កានីស្ថាន​ដែរ។ ប្រទេស​អារ៉ាប់​ចាប់​ផ្តើម​អស់ភាពអំណត់​នឹង​បរាជ័យបន្តបន្ទាប់​​នៃ​បទឈប់បាញ់​នៅ​ស៊ីរី។ ​


មន្ត្រី​អាមេរិក​ម្នាក់ ដែល​សុំមិនបញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា មីស៊ីល​បាញ់​យន្តហោះ​ដែល​ប្រទេស​អារ៉ាប់​អាច​បញ្ជូន​ទៅអោយ​ក្រុមឧទ្ទាម​ស៊ីរី ជា​មីស៊ីល​​ ប្រភេទ MANPADS ប្រើ​បាញ់ចេញ​ពី​លើស្មា។
 
អារ៉ាប៊ីសាអូឌីត​តែង​គិតថា ដើម្បី​អោយ​រុស្ស៊ីដកថយ ក្នុង​សមរភូមិ​ស៊ីរី មានតែ​ត្រូវ​បំបាក់​កម្លាំង​ដែនអាកាស​កងទ័ព​រុស្ស៊ី ដូច​សម័យ​សង្គ្រាម​អាហ្វហ្កានីស្ថាន។ ដូច្នេះ មានតែ​ត្រូវ​បញ្ជូន​​មីស៊ីល​ប្រភេទ​នេះ ទៅអោយ​ក្រុមឧទ្ទាម​ស៊ីរីប្រើ។ កាលពី​សម័យ​សង្គ្រាម​អាហ្វហ្កានីស្ថាន​​៣០ឆ្នាំមុន ក្រុម​មូចាហ៊ីឌីន​បានទទួល​មីស៊ីល​បាញ់យន្តហោះប្រភេទ MANPADS ដើម្បីទប់ទល់​កងទ័ព​រុស្ស៊ី។
 
មន្ត្រី​អាមេរិក​ទាំងនោះ​បន្ថែមថា ​រហូតពេលនេះ អាមេរិ​កបានព្យាយាម​ទប់ស្កាត់​មិនអោយ​មីស៊ីល​ប្រភេទ​នេះ ​មួយចំនួន​ធំ ចូលទៅដល់​ទឹកដី​ស៊ីរី។ ​បរាជ័យ​បន្តបន្ទាប់​នៃ​បទឈប់បាញ់​នៅ​ស៊ីរី បានធញវើអោយ​ប្រទេស​អារ៉ាប់​ឈូងសមុទ្រពែរស៍ និងតួកគី​ ចាប់ផ្តើម​អស់ភាព​អំណត់។ ពួកគេ​ប្រហែល​ជាអាច​លែង​ដើរតាម​នយោបាយ​អាមេរិក ដែល​ប្រកាន់​ជំហរ​ចរចា ក្នុង​ដំណោះស្រាយជម្លោះស៊ីរី។
 
កន្លងមក អាមេរិក​បានព្យាយាម​​ពន្យល់​សម្ព័ន្ធ​មិត្ត​អារ៉ាប់​ថា ​សង្គ្រាម​ស៊ិរី​មិនដូច​សង្គ្រាម​អាហ្វហ្កានីស្ថាន​ទេ។ សង្គ្រាម​អាហ្វហ្កានីស្ថាន​កើតឡើង​ចំពេល​នៃ​ការធ្លាក់ចុះនៃ​សហភាព​សូវៀត។ សង្គ្រាម​ស៊ិរី​បច្ចុប្បន្ន ​កើតឡើង​ចំពែល​លោក​ពូទីន​កំពុង​កសាង​សក្តានុពល​រុស្ស៊ី ដោយ​ប្រកាន់​ជំហរ​មិនដកថយ៕