អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ូដង់​ខាង​ត្បូង ៖ ជម្លោះ​​ដណ្តើម​អំណាច ក្លាយ​ជា​សង្គ្រាម​ស៊ីវិល​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស៊ូដង់​ខាង​ត្បូង​កំពុង​ធ្វើ​ដំណើរ​មក​ដល់​មាត់​ជ្រោះ​នៃ​សង្គ្រាម​ស៊ីវិល ៖ មូលដ្ឋាន​ទ័ព​អង្គការ​សហប្រជាជាតិ ក្លាយ​ជា​ចំណុច​ដៅ​នៃ​ការ​វាយប្រហារ កងទ័ព​មួក​ខៀវ​បី​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​ធ្លាប់​គាំទ្រ​ឱ្យ​មាន​ការ​បង្កើ​ត​រដ្ឋ​ស៊ូដង់​ខាង​ត្បូង ផ្តាច់​ខ្លួន​ចេញ ពី​ស៊ូដង់​ (ខាង​ជើង) កាលពី​ខែ​កក្កដា​ ២០១១ បាន​ប្រកាស​ពង្រាយ​ទ័ព​៤៥​នាក់​ ដើម្បី​ការពារ​សន្តិសុខ​ជនជាតិ​អាមេរិក​នៅ​ស៊ូដង់​ខាង​ត្បូង។ ចំណែក​ឯ​អតីត​អនុ​ប្រធានាធិបតី ស៊ូដង់​ខាង​ត្បូង រៀក ម៉ាហ្សារ (Riek Machar) ដែល​ប្រធានាធិបតី​កំពុង​កាន់​អំណាច លោក សាល់វ៉ា គៀរ ​(Salva Kiir) ចោទ​ថា​ជា​ដើម​ហេតុ​បង្ក​ឱ្យ​ការ​ប្រយុទ្ធ​គ្នា បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ស៊ូដង់​ខាង​ត្បូង​ ផ្តួលរំលំ​របប​រដ្ឋាភិបាល​នេះ។ អំពើ​ហិង្សា​ប្រយុទ្ធ​គ្នា​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ប្រមាណ​៥រយ​នាក់ នៅទីក្រុង​ ជូបា ហើយ​កំពុង​រាលដាល​ទៅ​កាន់​ក្រុង​ផ្សេងទៀត។

ទាហាន​ប្រជាជន​រំដោះ​ស៊ូដង់ (SPLA)
ទាហាន​ប្រជាជន​រំដោះ​ស៊ូដង់ (SPLA) AFP PHOTO / Hannah McNeish
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​នយោបាយ​រាលដាល​ជា​វិបត្តិ​សហគមន៍

 
សង្គ្រាម​ស៊ីវិល កំពុង​គំរាម​កំហែង​ស៊ូដង់​ខាង​ត្បូង​ យ៉ាង​ខ្លាំង​នាពេល​នេះ ប៉ុន្តែ​ វិបត្តិហិង្សា​នេះ​ គ្មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ស៊ូដង់​ខាង​ជើង​ទេ ជា​ផ្លូវការ​ ! ការ​ផ្ទុះ​អាវុធ​នៅ​កណ្តាល​រដ្ឋធានី ជូបា ​ប្រទេស​ស៊ូដង់​ខាង​ត្បូង បាញ់​សម្លាប់​គ្នា​ រវាង​កង​កម្លាំង​ទ័ព​ពីរ​បក្ស​ ការពារ​មេកើយ​រៀងៗ​ខ្លួន ម្ខាង​ជា​ប្រធានាធិបតី​កំពុង​កាន់​អំណាច និង​ម្ខាង​ទៀត ជា​អនុប្រធានាធិបតី​ ដក​ចេញ​ពី​តំណែង។

►សូម​អាន ៖ ប្រទេស​ស៊ូដង់​ខាង​ត្បូង​កកើត​ ប៉ុន្តែ​ក្តី​បារម្ភ​ពី​សង្គ្រាម​ក៏​ចាប់​មាន​ដែរ

តាំង​ពី​ខែ​កក្កដា​ ប្រធានាធិបតី​ស៊ូដង់​ខាង​ត្បូង លោក សាល់វ៉ា មៀ (Salva Kiir) បាន​រំលាយ​រដ្ឋាភិបាល​ចោទ​ទាំង​ស្រុង និង​បណ្តេញ​អនុប្រធានាធិបតី លោក រៀក ម៉ាហ្សារ (Riek Machar) ដែល​ចង់​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ​២០១៥​​ចេញ​ពី​តំណែង ព្រម​ទាំង​បាន​ទាត់​អ្នក​មាន​និន្នាការ​ប្រឆាំង​នឹង​​ស៊ូដង់​ខាង​ជើង ឱ្យ​ចេញ​ពី​រង្វង់​រដ្ឋាភិបាល​ទាំង​អស់។ លើសពី​នេះ​ទៅ​ទៀត ក្រុម​ដែល​តឹង​រឹង​ជ្រុលជាមួយ​នឹង​ក្រុង​ខាទុំ ត្រូវរង​ការ​ចោទ​ប្រកាន់​ថា​បាន​រួម​គំនិត​ ជាមួយ​លោក រៀក ម៉ាហ្សារ ចង់​ធ្វើ​រដ្ឋ​ប្រហារ​ ​ ទម្លាប់​​រដ្ឋាភិបាល​បច្ចុប្បន្ន​ផង។

ហើយ​កាលពី​ថ្ងៃ​សៅរ៍ លោក សាល់វ៉ា បាន​​​ពង្រឹង​វិធានការ ផ្តុំ​អំណាច នៅ​ក្នុង​​សមាជ​បក្ស​ “ចលនា​ប្រជាជន​ដើម្បី​រំដោះ​ស៊ូដង់​ខាង​ត្បូង” ដឹកនាំ​ដោយ​ក្រុម​យោធា​រំដោះ​ស៊ូដង់ (SPLA)​ ទើប​កង​កម្លាំង​អង្គរក្សរបស់​ប្រធានាធិបតី​ សាល់វ៉ា គៀ មាន​លេស​​បើក​យុទ្ធនាការ​​កម្ចាត់​កម្ចាយ​នៅ​តាម​មូលដ្ឋាន​ ជាតិពិន្ធុ នុយអេ តាម​ចាប់​​លោក រៀក ម៉ាហ្សារ។ លោករៀក ម៉ាហ្សារ ដែល​ជា​ជន​នុយអេ មាន​ទ័ព​ដែរ ក៏​បាន​វាយ​តប​វិញ​។​ ​

ដូច្នេះ​ដំបូង​ឡើង ជម្លោះ​ប្រដាប់​អាវុធ​គ្មាន​អ្វី​ជា​លក្ខណៈ​ពូជសាសន៍​ទេ។ ប៉ុន្តែ​ល្បែង​នយោបាយ​នេះ បាន​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​អតីត​កាល វដ្ត​ចង់​​សង​សឹកគ្នា​វិល​ទៅ​វិល​មក​ឥតឈប់ មិនអាច​បញ្ឈប់​បាន​ឡើយ ព្រោះ​កាលពី​ឆ្នាំ​១៩៩១ កាល​នៅ​ជា​ឧទ្ទាម​ទ័ព​ព្រៃ​ក្នុង​ពេល​សាក​ល្បង​ផ្តួល​អ្នក​គ្រប់គ្រង​​ដ៏​ល្បី​ម្នាក់​ លោក រៀក ម៉ាហ្សារ បាន​​មេកើយ​ផ្តាច់​ខ្លួន​ពី​ក្រុម ដោយ​បានកាប់​សម្លាប់​​ ជាង​ពីរ​ពាន់​នាក់ សុទ្ធ​សឹង​ជា​ជនជាតិ​ ឌិនការ នៅ​ក្រុង​បូរ។ ឥលូវ​ដល់​វេន​ ឌិនការ ដែល​ជាជន​ជាតិ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស និង​ជា​កាន់​អំណាច​ម្តង។ ការ​ប្រយុទ្ធ​គ្នា​នោះ​បាន​សម្លាប់​ជីវិត​មនុស្ស​ អស់​ប្រមាណ​ពី​៤០០​ទៅ​៥០០​នាក់ នៅ​ទីក្រុង​ជូបា និង​រាល​ដាល​ដល់​ ក្រុង​ បូរ ទៀត នៅ​ថ្ងៃ​ម្សិលមិញ។ ក្នុង​ចំណោម​ជន​រងគ្រោះ​ ក៏​មាន​បី​នាក់​ជា​ទាហាន​មួក​ខៀវ។ អាំវុ​ុំ​​បក្ស ដើម្បី​ធ្វើ​​យ៉ាងណាស​​ធ្វើ​រដ្ឋ​ប្រហារ​ជាមួយ​នឹង​លោក រៀក ម៉ាហ្សារ ទម្លាប់​បតី ល

ល្បែង​សម្ព័ន្ធភាព

នេះ​ហើយ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​ពិភពលោក​ទាំង​មូល។ លោក​អូបាម៉ា បាន​បញ្ជូន​ទាហាន​ ទៅ​ការពារ​ជនជាតិ​អាមេរិក នៅស៊ូដង់​ខាងត្បូង ទាហាន​អ៊ូហ្កង់​ដា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ជូបា ដើម្បី​ជួយ​រក្សា​សុវត្ថិភាព។ វិបត្តិ​នយោបាយ​ដែល​រាលដាល​ទៅ​ជា​ជម្លោះ​សហគមន៍​ជាតិ​សាសន៍ ងាយ​នឹង​ធ្លាក់​ក្នុង​ជ្រោះ​វាលវដ្តសង្សារ វិល​វល់​រក​ច្រក​ចេញ​មិន​រួច​ទេ។ អន្តរាគមន៍ តា​ម​ទូរស័ព្ទ​របស់​សហរដ្ឋ​អាមេរិក កេនយ៉ា អ៊ូហ្កង់ដា ឬ​អេត្បូពីរ ឬ​អង្គការ​សហប្រជាជាតិ មិន​អាច​អូសទាញ​ឱ្យ​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង លោក សាល់វ៉ា គៀ បើក​ច្រក​ចរចា​ជាមួយ​នឹង​គូប្រឆាំង​ លោក រៀក ម៉ាហ្សារទេ។ ឯ​ចំណែក​លោកអតីត​អនុប្រធានាធិបតី​បាត់​អំណាច​ក៏​មាន​ជំហរ​ដាច់​ខាត​ មិន​ព្រមចរចា​ដែរ ដរាប​លោក សាល់វ៉ា គៀ នៅ​តែ​កាន់​តំណែង​ប្រធានាធិបតីនោះ។

លោក រៀក ម៉ាហ្សារ អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​ប្រធានាធិបតី​ស៊ូដង់ ព្រោះ​ជា​ទាហាន និង​បាន​ប្រកូក​ប្រកាស​ឱ្យ​មិត្ត​រួម​អាវុធ​ ក្នុង​ជួរ​យោធា​ប្រជាជន​រំដោះ​ស៊ូដង់​ ជា​អ្នក​ធ្វើ​រដ្ឋ​ប្រហារទម្លាក់​ប្រធានធិបតី។ ពេលនេះ​លោក រៀក ម៉ាហ្សារ​បាន​ទទួល​ការគាំទ្រ​ពី​មេទ័ព​ម្នាក់​ ដែល​ជាជនជាតិ​ឌិនការ ដូច្នេះ​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ភាព​ទន់​ខ្សោយ​របស់​ប្រធានាធិបតី។

ពេល​នេះ​កម្លាំង​លើ​សមរភូមិ មាន​លក្ខណៈ​មិន​ច្បាស់​លាស់​មិន​ដឹង​ខាង​ណា​ខ្លាំង​ជាង​ខាង​ណា​មែន ប៉ុន្តែ ការ​ផ្ទុះ​អំពើ​ហិង្សា​ អគ្គិភ័យ នៅគ្រប់​ទិសទី​ អណ្តូង​ប្រេង​ ដែល​ជា​ប្រភព​ចំណូល​របស់​ជាតិ ក្លាយ​ជា​ទិសដៅនៃ​ការ​វាយប្រហារ អស្ថិរភាព​នៅ​​តាម​តំបន់​កុលសម្ព័ន្ធ​បង្ក​ឱ្យ​ជម្លោះ​ប្រកាន់​សហគមន៍ អាច​នឹង​រុញ​ច្រាន​ស្ថានភាព​ឱ្យ​កាន់​តែ​វឹក​វរ​។ លោក សាល់វ៉ា គៀ អាច​នឹង​លែង​គ្រប់គ្រង​បាន។

ម្យ៉ាង​ទៀត ប្រជាជន​ស៊ូដង់​ សុទ្ធ​សឹង​ជា​អ្នក​មិន​អក្សរ មិន​ចេះ​អាន ខ្វះ​ការ​យល់​ដឹង​ និង​មានជីវភាព​ក្រីក្រ​ខ្លាំង ដូច្នេះ​​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ទាំង​មូល​ កាន់​តែ​ងាយ​​រង​គ្រោះ​ថ្នាក់​​បាត់​បង់​ខ្ចាត់​ខ្ចាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ