អានតួអត្ថបទ
ស្លូវ៉ាគី-សហភាព​អឺរ៉ុប

ស្លូវ៉ាគី​ចូលកាន់​តំណែង​ជា​ប្រធាន​ផ្លាស់វេន​សហភាព​អឺរ៉ុប​

នៅថ្ងៃសុក្រ​១កក្កដានេះ ប្រទេស​ស្លូវ៉ាគី​ចូលកាន់តំណែង​ជា​ប្រធាន​ផ្លាស់វេន​សហភាព​អឺរ៉ុប បន្ត​ពី​ប្រទេស​ហូឡង់ សម្រាប់​អាណត្តិ​៦ខែ។ ការទទួលតួនាទី​ពិសេស​របស់​ស្លូវ៉ាគី​ពេលនេះ​​ ​ចំពេល​អឺរ៉ុប​កំពុង​វឹកវរ​ ដោយសារ​​​អង់គ្លេស​​​សម្រេច​ដើរចេញ​ពី​អឺរ៉ុប។

នាយករដ្ឋមន្ត្រី​ស្លុវ៉ាគី Robert Fico និង​ប្រធានាធិបតី​បារាំង François Hollande នៅ​ក្រុងប៉ារីស​ថ្ងៃ២២មិថុនា ឆ្នាំ២០១៦
នាយករដ្ឋមន្ត្រី​ស្លុវ៉ាគី Robert Fico និង​ប្រធានាធិបតី​បារាំង François Hollande នៅ​ក្រុងប៉ារីស​ថ្ងៃ២២មិថុនា ឆ្នាំ២០១៦ REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

​ក្នុង​នាមស្លូវ៉ាគី​​ជា​​ប្រធាន​ផ្លាស់វេន​របស់​សហភាព​អឺរ៉ុប បន្ត​ពីប្រទេស​​ហូឡង់ នាយករដ្ឋមន្ត្រី​​ស្លូវ៉ាគី​លោក​Robert Fico ​ប្តេជ្ញា​មិនអោយ​អនាគត​អឺរ៉ុបទាំង២៧​ប្រទេស​​ ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​ក្រុមប្រទេស​មួយក្តាប់តូចឡើយ។ យោងតាម​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី ​លោក​Robert Fico  ប្រទេស​​សមាជិក​​អឺរ៉ុបត្រឹម​តែមួយ រឺ​ក៏២ប្រទេស​ មិនអាច​ធ្វើការ​សម្រេចចិត្ត​ធំដុំ លើ​អនាគត​របស់​​អឺរ៉ុប​ទេ។  

នាយករដ្ឋមន្ត្រី​ស្លូវ៉ាគីបាន​អំពាវនាវ​កុំអោយ​​ផ្តល់អាទិភាព​តែលើ​ទស្សនៈយល់ឃើញ​​របស់​ប្រទេស​ស្ថាបនិក​អឺរ៉ុប​​ ​បែបយ៉ាង​បារាំង​​រឺអាល្លឺម៉ង់ ពេក។ សម្រាប់​ស្លូវ៉ាគី ប្រទេស​ដែល​ចូល​ជា​សមាជិក​អឺរ៉ុប​ក្រោយ​ឆ្នាំ​២០០៤ ដូចជា​ប៉ូឡូញ រឺ​ក៏​ហុងគ្រី​​ក៏​មាន​ទស្សនៈយល់ឃើញ​ ដែល​គេត្រូវ​ផ្តល់តំលៃ​​អោយ​ផងដែរ។

សម្រាប់​តួនាទី​ជា​ប្រធានអឺរ៉ុប ​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី​​ចង់​​រៀបចំ​នយោបាយ​អន្តោប្រវេសន៍​និង​ការសុំសិទ្ធិជ្រកកោន​នៅ​អឺរ៉ុប​ អោយបាន​សមស្រប​សមភាព​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អឺរ៉ុប។

ស្លូវ៉ាគីស្ថិត​នៅ​អឺរ៉ុប​កណ្តាល ចូល​ជា​សមាជិក​សហភាព​អឹរ៉ុប​កាលពី​ឆ្នាំ២០០៤។ ចំពេល​ដែល​អង់គ្លេស​ទើបបោះឆ្នោតសម្រេច​ដើរចេញ​ពី​អឺរ៉ុប កាតព្វកិច្ច​ជា​ប្រធាន​សហភាពអឺរ៉ុប​ ជា​សម្ពាធ​​​សម្រាប់​ស្លូវ៉ាគី ព្រោះ​​​ស្លូវ៉ាគី​ខ្លួនឯង​ ក៏​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​នៃ​ក្រុម​ជាតិ​និយម ដែល​ស្អប់​នយោបាយ​អឺរ៉ុបដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ