អានតួអត្ថបទ
សិង្ហបុរី

សិង្ហបុរី៖ បក្ស​ប្រឆាំង​ថ្មី លេច​ពន្លក​ឡើង ដោយ​មាន​ការ​គាំទ្រ​ពី​ប្អូន​ប្រុស​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី​បច្ចុប្បន្ន

នៅ​បុរីរដ្ឋ​សិង្ហបុរី, គណបក្សប្រឆាំង​ថ្មី​មួយ ​ទើបតែ​នឹង​សម្ពោធ​បង្កើត​ឡើងជា​ផ្លូវ​ការ​​ នៅថ្ងៃសៅរ៍ ទី​៣សីហា​។ បក្ស​ថ្មីនេះ ឈ្មោះថា បក្ស​ចម្រើន​សិង្ហបុរី (PSP)បង្កើត​ឡើង​ដោយ​អ្នក​តំណាង​រាស្ត្រ លោក​ តាន់ ​ចេងបុក (Tan Cheng Bock)។ បក្ស​ថ្មីនេះ ទទួល​បាន​ការ​គាំទ្រពី​​​ប្អូន​ប្រុសពៅ​​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី​បច្ចុប្បន្ន ដែលការណ៍​នេះ ​បង្កឱ្យ​គេ​គ្រប់​គ្នា​ចោទ​សួរ​ពីការ​បែក​បាក់គ្នា​ ក្នុង​រង្វង់​គ្រួសារ​ លី ក្វាន់យូ។ ​

ក្នុងអាយុ៧៩ឆ្នាំទៅហើយ លោកបញ្ជាក់ថា គឺសមល្មមដែលទុកអាយុចូលនិវត្តន៍ និង ពរ ឬដឹកដៃចៅដើរលេង។ ប៉ុន្តែលោកបែរជាបន្តធ្វើនយោបាយ ពីព្រោះថា លោកចង់បញ្ជាក់ពីភាពស្មោះត្រង់ចំពោះប្រជាជាតិសិង្ហបុរី។
ក្នុងអាយុ៧៩ឆ្នាំទៅហើយ លោកបញ្ជាក់ថា គឺសមល្មមដែលទុកអាយុចូលនិវត្តន៍ និង ពរ ឬដឹកដៃចៅដើរលេង។ ប៉ុន្តែលោកបែរជាបន្តធ្វើនយោបាយ ពីព្រោះថា លោកចង់បញ្ជាក់ពីភាពស្មោះត្រង់ចំពោះប្រជាជាតិសិង្ហបុរី។ @Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ស្ថាបនិកបក្ស Progress Singapore Party ​លោក  តាន់ ចេងបុក ពន្យល់ថា ការ​បង្កើត​បក្ស​ថ្មីនេះ គឺ​មកពី​លោក​ចង់​ឱ្យ​សភា​សិង្ហបុរី មា​នភាព​ចម្រុះ​ពណ៌។ លោក  តាន់ គឺ​ជាអ្នកតំណាង​រាស្ត្រ​មួយ​រូប និង​ជា​សាស្ត្រាចារ្យ​ច្បាប់​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សិង្ហបុរី​។​ ក្នុង​អាយុ៧៩ឆ្នាំទៅហើយ លោកបញ្ជាក់ថា គឺ​សម​ល្មម​ដែល​ទុក​អាយុចូល​និវត្តន៍ និង​ ពរ ឬ​ដឹកដៃ​ចៅ​ដើរ​លេង។ ប៉ុន្តែ​លោក​បែរជា​បន្ត​ធ្វើ​នយោបាយ ពីព្រោះថា លោក​ចង់​បញ្ជាក់ពី​​ភាព​ស្មោះត្រង់​ចំពោះប្រជាជាតិ​សិង្ហបុរី។

គួរ​បញ្ជាក់​​ថា លោក តាន់ ចេងបុក ក៏​ជា​សមាជិក​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច​សិង្ហបុរី​បច្ចុប្បន្ន​នេះដែរ។ លោក​បា​នជាមួយ​កសាង​និង​ធ្វើ​ការឱ្យ​បក្ស​សកម្មភាព​ប្រជាជន ជាមួយ​លោក លី ក្វាន់យូ និង​ជាមួយ​លោកនាយករដ្ឋមន្ត្រី​ លី ស៊ានឡុង ផង។ ក៏ប៉ុន្តែ ការ​ណ៍​ដែល​​លោក​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​បក្ស​កាន់អំណាច ត្រូវ​លោក តាន់ ​ពន្យល់​ប្រាប់​អ្ន​កកាសែត​ថា មកពី​បក្ស​នេះ ផ្លាស់ប្តូរ​ហើយ ចំណែករូប​​លោកវិញ គឺ​មិន​ប្តូរ​ជំហរ ហើយ​ក៏​មិន​ក្បត់​ដែរ។

ដោយ​កាន់​ពាក្យ​គន្លឹះ​បី​ជាសំខាន់ គឺ​តម្លាភាព ឯករាជ្យភាព និង​ទំនួស​ខុសត្រូវ បក្ស​ថ្មីនេះ មាន​ជំហរ​ប្រឆាំង ហើយ​នឹង​ប្រលូក​ចូល​នឹងការ​បោះឆ្នោត​នៅឆ្នាំ​២០២១ខាងមុខ​។ បក្ស​តូច​ថ្មីនេះ ទទួល​បាន​ការ​គាំទ្រ​ពី​លោក Lee Hsien Yang លីស៊ាន យាំង ជា​​អ្នក​ជំនួញ និង​​ប្អូន​ប្រុសពៅ​​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី​បច្ចុប្បន្ន។ លោក យាំង យល់​ថា លោក តាន់ ចេងបុក គឺ​សក្តិ​សម​ជា​ថ្នាក់ដឹកនាំ​សិង្ហបុរី។

គួរ​ជ្រាប​ថា សិង្ហបុរី ជាប្រទេស​តូច​ តែ​ចម្រើន​ជឿន​លឿន​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ីអគ្នេយ៍។ រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​មែន តែ​ជា​រដ្ឋ​​តូច​មួយ​ដែល​រឹតត្បិត​​សិទ្ធ​សេរីភាព​បញ្ចេញ​មតិ​។ បក្សកាន់​អំណាច​សិង្ហបុរី កន្លងមក បាន​ប្រើ​ប្រព័ន្ធ​តុលាការ ​ដើម្បី​បង្ក្រាបនិងធ្វើទុក្ខបុកម្នេញ​ចំពោះ​ក្រុម​អ្នក​មាន​​សំឡេង​បក្ស​ប្រឆាំង។ បក្ស​ប្រឆាំង​មុនៗ គឺ​មិនសូវ​រឹងមាំ តែ​បើតាមការវិភាគ​របស់អ្នក​ជំនាញ បក្ស​ប្រឆាំងថ្មី​លើកនេះ ទំនង​ជា​មាន​ទឹកមាត់​ប្រៃ អាច​តទល់បក្ស​កាន់អំណាច​សិង្ហបុរី ពីព្រោះតែមាន​ការ​គាំទ្រ​សកម្ម​ពី​​​ប្អូន​ប្រុសពៅ​​របស់​នាយករដ្ឋមន្ត្រី​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ