rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

ដោយ ហេង ឧត្តម

នៅថ្ងៃនេះ ជា​លើកទី១​ ដែលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់​សហរដ្ឋអាមេរិក បាន​រៀបចំ​កិច្ចប្រជុំកំពូល​ស្តីពីអាកាសធាតុ។ កិច្ចប្រជុំ​​ប្រព្រឹត្តទៅ​រយៈ​ពេល​បីថ្ងៃ គឺ​ពីថ្ងៃ​ពុធនេះ រហូត​ដល់​ថ្ងៃ​សុក្រ។ របាយការណ៍​ដែល​ថ្លែង​ឡើង​ក្នុង​ឱកាស​បើក​ជំនួប​ប្រជុំ គឺ​បង្ហាញថា កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ បាន​ធ្លាក់​ចុះ​ខ្សោយ ដោយសារតែ​​អ្នក​ដឹកនាំ​ប្រទេស​នៅលើលោក គ្មាន​ការ​តាំង​ចិត្ត​ និង​គ្មានការចូលរួម​សម្រេច​ឲ្យ​បាន​នូវវត្ថុបំណង​នៃការ​កាត់​បន្ថយ​កម្តៅ​ផែន​ដី​។ នៅពេល​នេះ ភព​ផែន​ដី បាន​កើន​កម្តៅ​ក្តៅ​ជាង​មុន គឺ​ជាង​១អង្សារ​ទៅហើយ។ បើ​នៅ​តែបន្ត​ដូច្នេះទៀត នោះ​គ្រោះ​មហន្តរាយធម្មជាតិ នឹង​កាន់តែ​គំរាម​កំហែង​អាយុជីវិត​មនុស្ស​និង​ភព​ផែនដី​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

អាមេរិក​របស់​លោកប្រធានាធីបតី​ ដូណាល់ ត្រាំ បាន​សម្រេច​ដកខ្លួន​ចេញពី​កិច្ច​ព្រម​ព្រៀង​ស្តីពីអាកាសធាតុនេះទៅហើយ។ ហេតុអ្វី​បាន​ជា​គេ​​នៅតែ​រៀបចំ​កិច្ចប្រជុំនេះ នៅ​អាមេរិក​ទៀត?

ពីព្រោះថា អភិបាល​រដ្ឋ កាលីហ្វ័រញ៉ា និង​ថ្នាក់​ដឹកនាំ​ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ គឺ​ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ ដែល​មិន​យល់​ស្រប​​នឹង​ឆន្ទៈ​នយោ​បាយ​​​របស់​លោក ត្រាំ នៃ​បក្ស​សាធារណរដ្ឋ។ បើ​យើង​និយាយ​ជាក់​ស្តែង​ទៅ​សោភ័ណ! ​ កាលីហ្វ័រញ៉ា ជា​រដ្ឋមួយ​ដែល​ស្ទុះ​ស្ទាណាស់​ ដើម្បីអាច​រៀបចំ​កិច្ច​ប្រជុំកំពូល​​នេះ។ កិច្ច​ប្រជុំខ្នាត​អន្តរជាតិ មានការ​ចូលរួម​ពីក្រុម​អង្គការ​សង្គមស៊ីវិល ក្រុមហ៊ុន​ឯកជនជាច្រើន ហើយ​មាន​​ប្រទេស​បារាំង ចិន អាល្លឺម៉ង ជប៉ុន តំណាង​ក្រុង​ជាច្រើន​របស់​ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង​ ហើយមាន​បណ្តា​ថ្នាក់​ដឹកនាំ​រដ្ឋផ្សេងៗទៀត​របស់​អាមេរិក ក៏​បាន​មក​ចូលរួមដែរ​។

ដូច​យើង​ដឹងហើយថា នៅ​សហរដ្ឋ​អាមេរិក​ ក្រោយ​បាន​ឡើង​ក្តាប់​អំណាចនៅ​ឆ្នាំ​២០១៧ លោក ដូណាល់​ ត្រាំ បាន​ដក​អាមេរិក​ចេញ​ពីកិច្ច​ព្រម​ព្រៀង​នេះ។​ កិច្ចព្រៀង​នេះ លោក អូប៉ាម៉ា បាន​ចូលរួម​សកម្ម​ណាស់ ទម្រាំប្រទេស១៩៦សម្រេច​ចុះ​ហត្ថលេខា តែ​ត្រូវ​រលាយទៅវិញ ដោយសារ​លោក​ត្រាំ។

ក៏ប៉ុន្តែ​ ទោះ​យ៉ាងណា​ក្តី​សោភ័ណ! អភិបាលរដ្ឋ កាលីហ្វ័រញ៉ា លោក Jerry Brown នៅ​តែ​ជម្នះ​តស៊ូ​ដើម្បី​រក្សា​គោល​នយោបាយ​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ របស់​លោក អូបាម៉ា​ តទៅទៀត​​។ នៅ​ថ្ងៃ​ចន្ទ​ដើមសប្តា​ហ៍​នេះ សភា​របស់​រដ្ឋកាលីហ្វ័រញ៉ា ​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ ឲ្យ​ប្រើ​តែ​ថាម​ពល​អគ្គិសនី​ដែល​ស្អាត មិន​បំពុល​បរិស្ថាន​។ ហើយ​វត្ថុបំណង​នេះ ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០៤៥។ ទោះបីវា​​នៅ​យូរទៀតមែន​ តែនេះគឺ​​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ថា កាលីហ្វ័រញ៉ា យកចិត្ត​ទុក​ដាក់​គិត​ពី​អាកាសធាតុ​។ យ៉ាងណាក៏ដោយចុះ អភិបាលរដ្ឋ កាលីហ្វ័រញ៉ា លោក Jerry Brown ក៏នៅតែ​សារភាព​ថា ការ​ខំប្រឹងប្រែង​របស់​ក្រុម​លោកនិង​រដ្ឋមួយ​ចំនួន​របស់​អាមេរិក គឺ​មិនទាន់​អាច​គ្រប់​គ្រាន់​សង្គ្រោះបរិស្ថាន​អាមេរិក ឬ​អាកាសធាតុ​ភព​ផែន​ដីនោះទេ គឺកិច្ចការនេះ​ចាំបាច់​ត្រូវ​ធ្វើ​ឡើង​ដោយឆន្ទៈ​នយោបាយ​នៃ​រដ្ឋសហព័ន្ធ​អាមេរិក​​ទាំងមូល​តែម្តង។

តើ​វិស័យ​បរិស្ថាននិងអាកាស​ធាតុ​នៅ​អាមេរិក មាន​សភាព​បែបណាហើយ?

តាំងពី​លោក ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុមក! ហើយ​កាលណា​គេ​និយាយ​ដល់​កិច្ចព្រមព្រៀងអាកាសធាតុ គឺ​មានតែ​ពាក្យ​សោកស្តាយ​ទេ។ នៅពេល​បើក​ជំនួប​កំពូល​នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះ គេ​បាន​បង្ហាញ​របាយការណ៍​សិក្សា​មួយ​ថា អាមេរិក​សម្រេច​បាន​វត្ថុ​បំណង​ស្តីពីការ​កាត់​បន្ថយកម្តៅ​​អាកាសធាតុ​ បា​នតិច​តួច​ណាស់។

គួរ​បញ្ជាក់​​ថា វត្ថុ​បំណង​មួយ​របស់​អាមេរិក ក្នុង​អាណត្តិ​ប្រមុខ​រដ្ឋ​ចាស់ គឺ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល ឲ្យ​បាន​១៧ភាគរយ នៅ​ឆ្នាំ​២០២៥ បើ​ធៀប​នឹង​ឆ្នាំ​២០០៥។ តែ​អាមេរិក​ទំនង​ជា​បរាជ័យ​ហើយ ក្នុងការ​សម្រេច​ឲ្យ​បាន​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន និង​កាត់​បន្ថយ​កម្តៅ​អាកាសធាតុ​នេះ​​។ ពីព្រោះថា អាមេរិក​ដក​ខ្លួន​​ចេញពី​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ពីឆ្នាំទៅ ហើយ​មិន​តែប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៨នេះ លោក ត្រាំ បាន​លុបចោល​បទដ្ឋាន​និង​ច្បាប់​មួយ​ចំនួន​ដែល​ការពារដល់​​បរិស្ថាន ព្រ​មទាំងអនុញ្ញាត​​ឲ្យ​រោង​ចក្រ​ឧស្សាហកម្ម​ ធ្យូង​ថ្ម​ បើ​ក​ដំណើរ​ការ​ឡើងវិញ​ថែមទៀត។ ទាំង​នេះ គឺ​ហាក់​ដូច​ជា​ចង់​រំលាយ​ការ​ខិត​ខំ​ប្រឹង​ប្រែង របស់​លោក អូប៉ាម៉ា ក្នុងការ​ចូលរួម​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ​ក្រុងប៉ារីស ចោល​តែម្តង​។​

​បើ​និយាយ​ពី​អាកាសពិភ​លោក​ទាំងមូល​វិញ​ គឺថា​ នៅពេលនេះ ភពផែនដី បានកើនកម្តៅក្តៅ​ជាងមុន គឺជាង១អង្សារទៅហើយ។ ហើយ​គេ​រំពឹងថា នៅ​សតវត្សរ៍ទី​២១នេះ ផែន​ដី​នឹង​បន្ត​កើន​​ក្តៅ​ ៣,២អង្សារសេឯណោះ​។ គឺ​ថា អាកាសធាតុ​ផែនដី​យើង​នឹង​ក្តៅ​ខ្លាំង​ជាង​រាល់ថ្ងៃនេះទៀត។

កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែល​មាន​គោល​បំណង​ឲ្យ​ពិភព​លោក​កាត់​បន្ថយ​កម្តៅ​ កុំឲ្យ​កើន​លើស​​២អង្សារសេ នោះ គឺ​បរាជ័យ​ទៅហើយ​?​

នេះជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ពិភព​លោក​និងផែន​ដី! កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែល​អាមេរិកដកខ្លួន​ដើរ​ចេញនៅឆ្នាំ​២០១៧​ គឺ​ជារឿង​ដែល​នាំឲ្យ​កិច្ច​ព្រម​ព្រៀង​ដើរ​ថយ​ក្រោយ​យ៉ាង​ច្រើ​នសម្បើម។ នេះជាការ​យល់ឃើញ​របស់​អ្នក​តំណាង​ប្រទេស​បារាំង គឺលោកស្រី Ségolène Royal ដែល​កំពុងតែ​ចូលរួម​ប្រជុំ​នៅ​ ក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះ។ ​លោកស្រីក៏​បាន​ពន្យល់​បន្ថែមទៀត ពីភាព​អសកម្ម​​នៃកិច្ច​ព្រមព្រៀង ដូច​ជា​នៅ​អូស្ត្រាលី អាល្លឺម៉ង់ ហើយ​ថែមទាំងការ​លាលែង​ចេញពី​ដំណែង​របស់​រដ្ឋមន្ត្រីបរិស្ថាន​បារាំង​ថែមទៀត។ គឺសុទ្ធសឹងតែ​ជា​ដំណើរ​ថយ​ក្រោយ​នៃ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។

បញ្ហា​ឆន្ទៈ​នយោបាយ​របស់​ប្រទេស​ធំៗ គឺ​ជារឿង​ចម្បងមួយ ប៉ុន្តែ​បញ្ហាធំ​ មួយ​ទៀត​! គឺ​រឿង​លុយកាក់តែម្តង​។ នៅក្នុង​កិច្ច​ព្រមព្រៀង ក្រុងប៉ារីស ឆ្នាំ២០១៥ គេ​គ្រោង​ចង់​បាន​ថវិកា ឬ​វិភាគទាន​បៃតង ប្រមាណ ១០០ ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។  ប្រទេស​អ្នកមាន និង​ប្រទេស​មហាឧស្សាហកម្ម ដែល​ជាអ្នកបញ្ចេញ​ឧស្ម័នពុល​ ច្រើនជាងគេនោះ​ គឺត្រូវ​ជាអ្នកបង់វិភាគទាន​សម្រាប់​កញ្ចប់​ថវិកា​បៃតងនេះ។ ប៉ុន្តែ​ពួក​គេ​​កំពុងតែ​​រក​លេស ដោះដៃ ឬ​ទម្លាក់​បន្ទុក​ដាក់គ្នា​ទៅវិញ ទៅមក៕

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា