rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

រុស្ស៊ី ជាម្ចាស់ផ្ទះ ទទួលជាលើកដំបូង មហាសន្និបាតនៃអង្គការទេសចរណ៍ពិភពលោក

ដោយ កែវ ឆាយា

ថ្ងៃ១១កញ្ញា ក្រុង Saint-Petersbourg អតីតរាជធានីចក្រភពរុស្ស៊ី ដែលតែងត្រូវគេ ស្គាល់ថាជាក្រុងទេសចរណ៍ បានទទួលឱ្យប្រព្រឹត្តទៅមហាសន្និបាត នៃអង្គការទេសចរណ៍ពិភពលោក លើកទី២៣។ គឺមាន​ការ​ចូលរួមពីប្រតិភូ ១.៥០០ នាក់ តំណាងឱ្យ ១៥០ ប្រទេសមកពីគ្រប់ទិសទីនៃផែនដី។ បញ្ហាដែលស្ថិតនៅក្នុងរង្វង់នៃការពិភាក្សា គឺ អំពី ការអភិវឌ្ឍវិស័យទេសចរណ៍។ រុស្ស៊ី ជាសមាជិកនៃ អង្គការទេសចរណ៍ពិភពលោក  ហៅកាត់ថា OMT តាំងពីឆ្នាំ១៩៧៥ មក។ អង្គការ​នេះ​មាន​សមាជិក សរុប ១៥៨ ប្រទេស ហើយមានទីស្នាក់ការ នៅក្រុងម៉ាឌ្រីដ រាជធានីអេស្ប៉ាញ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺថា ប្រទេសខ្លះ ដែលលូសលាស់ស្រាប់ខាងវិស័យទេសចរណ៍ បែបយ៉ាង សហរដ្ឋអាមេរិក​, អង់គ្លេស, បែលហ្ស៊ីក , នូវ៉ែល ហ្ស៊េឡង់, បណ្តាប្រទេសអឺរ៉ុបខាងជើង មិនមែនជាសមាជិក អង្គការទេសចរណ៍ពិភពលោក ទេ ។

រុស្ស៊ី ចេះទទួលភ្ញៀវ គឺ ការប្រកួតជើងឯកពិភពលោកខាងកីឡាបាល់ទាត់ឆ្នាំទៅមិញ ហៅថា World Cup-2018 ដែល រុស្ស៊ី បាន ធ្វើ ជាម្ចាស់ផ្ទះទទួល។ ឥឡូវ ការយកចិត្តទុកដាក់ពី សំណាក់ភ្ញៀវបរទេស មកលើរុស្ស៊ី ជាប្រទេសទេសចរ រឹតតែកើនឡើង។

លោកប្រធានាធិបតីរុស្ស៊ី  វ៉្លាឌីមៀរ ពូទីន បានថ្លែងសារអបអរ ក្នុងពិធីបើក មហាសន្និបាតនេះ ប្រកប ដោយ ខ្លឹមសារ ជាអាទិ៍៖

«ប្រទេសរុស្ស៊ី ដក់ជាប់ដោយ សក្តានុពលទេសចរណ៍ធំធេងសម្បើម។ នរណាក៏ដឹងឮដែរ អំពីសម្រស់ ធម្មជាតិ ទឹកដីរុស្ស៊ី និង ភាពសម្បូណ៍បែបនៃវប្បធម៌រុស្ស៊ី។ ចំពោះ​យើង សំខាន់គឺ បង្កើនឱ្យ​បានជាច្រើនដង គុណប្រយោជន៍សង្គម-សេដ្ឋកិច្ច ផ្តល់ដោយ វិស័យទេសចរណ៍។ នេះគឺទាំងចំណូលបានមក ពីការហូតពន្ធទេសចរណ៍, ទាំងកន្លែងធ្វើការថ្មីៗដែលបង្កើតឡើង , ទាំងការអភិវឌ្ឍន៍វិស័យអប់រំ និង ធ្វើ Business ទេសចរ, ទាំងការដោះស្រាយ បញ្ហាបរិស្ថាន និង បញ្ហាហេដ្ឋារចនាសម្ព័ន្ធ។ គ្រាន់តែ៥ឆ្នាំ ចុង ក្រោយ មានអ្នកទេសចរបរទេស ជាង១២៥ លាន នាក់ បានមកទស្សនា ប្រទេសរុស្ស៊ី»។ នេះជាការ​កត់​សម្គាល់របស់​លោក ប្រធានាធិបតី ពូទីន។

មហាសន្និបាត ជា វេទិកាទេសចរណ៍ដ៏ធំ ! គ្រប់តែទង់ជាតិ បក់រវិចៗ នៅពីមុខ សាលមហាសន្និបាត​។  ជួបជុំគ្នា នៅតាម ពន្លាក្រុង Saint-Petersbourg  គឺ ទាំងប្រធានក្រុមហ៊ុនទេសចរណ៍ធំៗ ក្នុងលោក ទាំង បណ្តារដ្ឋមន្ត្រីមកពី ប្រទេសឆ្ងាយៗ។ គេទាំងនោះ នាំគ្នាបបួលភ្ញៀវឱ្យទៅទស្សនា ទឹកដី ស្រុកខ្លួន។ ដោយព្រមជាមួយនេះ គេនាំគ្នា វាយតម្លៃអំពី សក្តានុពលទេសចរណ៍ប្រទេសរុស្ស៊ី។

ឧទាហរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ារ៉ុក លោក Muhammed  Sadjid ថ្លែងថា ៖ មានពលរដ្ឋម៉ារ៉ុក កាន់តែច្រើនឡើងៗ មកទស្សនាប្រទេសរុស្ស៊ី។ គេជាច្រើនធ្លាប់បានមកមើល ការប្រកួត World Cup-2018 នៅរុស្ស៊ី។ គេនាំគ្នាស្ងើចសរសើរប្រទេសរុស្ស៊ីដែលចេះរក្សាទុក នូវមរតកវប្បធម៌ច្រើន។  

ចំណែក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ Sierra Leone លោកស្រី  Memounatou Pratt មានប្រសាសន៍ ៖

«សព្វថ្ងៃ ប្រទេសខ្ញុំ ពង្រឹងសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងវិស័យទេសចរណ៍ ពីព្រោះរុស្ស៊ី ជាពិសេស ក្រុង Saint-Petersbourg  គឺជា ទីដៅទេសចរណ៍ គួរឱ្យចាប់អារម្មណ៍។ មហាសន្និបាតនេះ ក៏ជា លទ្ធភាពថ្លឹងថ្លែងមើល តើ តាមទិសដៅណា ពង្រីកវិស័យទេសចរណ៍ ជាមួយរុស្ស៊ី»។

ក្នុងវេទិកាទេសចរណ៍នេះ គេនិយាយអំពី សហប្រតិបត្តិការអន្តរជាតិ អំពីផ្លែផ្កាថ្មីៗនៃទេសចរណ៍ និង អំពី បញ្ហាទាំងឡាយដែលលេចចេញមក ក្នុងវិស័យនេះ។  គេនិយាយអំពី ទេសចររណ៍ប្រភេទថ្មីៗ  គឺ មិនគ្រាន់ តែ ការសម្រាកនៅតាមឆ្នេរជលសា ការឆ្លៀតព្យាបាលជំងឺ ក្នុងបរិបទទេសចរណ៍  តែ ប៉ុន្មានឆ្នាំចុងក្រោយ  មានប្រជាប្រិយភាពកាន់តខ្លាំងឡើង គឺ អេកូទេសចរណ៍។ យ៉ាងណាមិញ អេកូកសិដ្ឋាន នៅជាយក្រុង  Khabarovsk តំបន់ចុងបូព៌ារុស្ស៊ី បានទទួលពួកអ្នកទេសចរ មកពី ប្រទេស កាណាដា និង ប៊ុលហ្ការី ។ ជា ប្រពៃណីទៅហើយ ដែល អេកូកសិដ្ឋាននេះ តែងទទួលភ្ញៀវ មកពី ចិន និង អូស្ត្រាលី។ អ្នកទេសចរបរទេសទាំងនោះ ដោយរួមជាមួយ ពួកអ្នកទេសចរ ពីបណ្តាប្រទេសអឺរ៉ុប មានពី បារាំង ជាដើម នាំគ្នាអង្គុយកោងខ្នង ដាំដំណាំអេកូ ដែល ការនេះសម្រាប់គេ ជាការសម្រាកមិនធ្លាប់មានឡើយពីមុនៗ។

អ្នកទេសចរបារាំងលោក Antoine Beniston រៀបរាប់ ៖ «ពេលខ្ញុំត្រឡប់ទៅស្រុកវិញ ខ្ញុំនឹងបង្កើតជា កសិដ្ឋានបែបនេះដែរ ម៉្លោះហើយ បានជាអស់មួយសប្តាហ៍ជាប់ ខ្ញុំបានទស្សនា កសិដ្ឋានរុស្ស៊ី មួយហើយ មួយទៀត ដើម្បីដកយកបទពិសោធ»។

ការ​ប្រែប្រទេសរុស្ស៊ី ឱ្យកាន់តែងាយធ្វើលដំណើរចូលដោយ អ្នកទេសចរបរទេស ឥឡូវ ជា ភារកិច្ច ទី ១ សម្រាប់អាជ្ញាធរ។ យន្ដការមួយ សម្រាប់ដោះស្រាយចំណោទនេះ គឺ អនុវត្តការចេញ ទិដ្ឋាការអេឡិក ត្រូនិក។ តាមទិដ្ឋាការនេះ ជនបរទេស ស្រាប់តែធ្វើដំណើរ សម្រុកទៅក្រុងផែ Vladivostok ចុងបូព៌ារុស្ស៊ី ទាំងតាមកប៉ាល់សមុទ្រ ទាំងតាមយន្ដហោះ។ ការពិសោធនេះ ត្រូវអាជ្ញាធរទទួលស្គាល់ថា នាំមកនូវ ជោគជ័យដូចចិត្ត ទាំងសម្រាប់ក្រុង Kaliningrad នៅប៉ែកខាងលិចបង្អស់នៃប្រទេស។  ក្នុង ១ ខែដំបូង នៃការអនុវត្តន៍ទិដ្ឋាការអេឡិកត្រូនិកនេះ ចំនួនទិដ្ឋាការដែលមានចេញឱ្យ គឺ កើនឡើងដល់ទៅ ៥ ដង លើសពី មានគ្រោងទុក។ ស្របនឹង តួលេខ លើកយកមកបង្ហាញ ដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង ទេសចរណ៍ ខេត្ត Kaliningrad ចំណុះសហព័ន្ធរុស្ស៊ី លោក Andrei Ermak ៖

«មានអ្នកទេសចរបរទេស ៣២.០០០ នាក់ បានមកដល់ខេត្តនេះ តាម ទិដ្ឋាការអេឡិកត្រូនិក ហើយ គេទាំងនោះ តំណាងឱ្យ ៤០ ប្រទេសឯណោះ។ ក្នុងបញ្ជីសុំទិដ្ឋាការ មាន ៥០ ប្រទេស ហើយជាសរុប មាន ដល់ ៥៣ ប្រទេស។ ឥឡូវ យើងរង់ចាំ សំណូមពរ ពីខាង រដ្ឋ Vatican , រដ្ឋ San-Marino , រដ្ឋ Bahrein ខណៈនោះ យើងនឹងបិទបញ្ចប់បញ្ជីប្រទេសដែល សុំទិដ្ឋាការអេឡិកត្រូនិក»។

ចំណុចសំខាន់មួយទៀត ដែលគេនិយាយ ក្នុងមហាសន្និបាត គឺ កាអភិវឌ្ឍទេសចរណ៍ខុសរដូវ។ ក្នុង ឆ្នាំនេះ ចំនួនអ្នកទេសចរបរទេស មកកាន់ប្រទេសរុស្ស៊ី បានកើនឡើង ២៥% ដែលជាកំណើនខ្ពស់មិនធ្លាប់ មាន។ គ្រាន់តែក្រុង Saint-Petersbourg មួយប៉ុណ្ណោះ មានភ្ញៀបរទេស មកទស្សនា ដល់ជាង ៩ លាន នាក់។ ជាភ័ព្វសំណាងល្អ ដែល ខែកញ្ញាឆ្នាំនេះ ធាតុអាកាសស្រាប់តែល្អមែនទែន នៅ អតីតរាជធានីនេះ ឯប៉ែកឧត្តរប្រទេសរុស្ស៊ី សម្បូណ៌កម្តៅព្រះអាទិត្យ ទាំង សម្រាប់បណ្តាប្រតិភូមហាសន្និបាតនៃ អង្គការ ទេសចរណ៍ពិភពលោក ទាំងសម្រាប់ ពួកអ្នកទេសចរ ជាទូទៅ៕

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?