អានតួអត្ថបទ
រុស្ស៊ី

កូរ៉េខាងជើង៖ ជំនួប គីម-ពូទីន បាន​ជោគជ័យជាង ជំនួប ត្រាំ-គីម

អគ្គមគ្គុទេសក៍កូរ៉េខាងជើង លោក គីម ជុង អ៊ុន នារសៀលថ្ងៃសុក្រ ទី​២៦នេះ បានចាកចេញ ទៅហើយ ពីក្រុង Vladivostok នៃតំបន់ចុងបូព៌ារុស្ស៊ី ក្រោយពីគាត់បានធ្វើជំនួបកំពូលជាលើកទី ១ ដែល បានពន្យារសរុបទៅអស់ ៥ ម៉ោង ជាមួយលោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ ក្នុងជំនួបនោះ មេ ដឹកនាំកូរ៉េខាងជើង បានឆ្លៀតត្អូញទៅ សមភាគីរុស្ស៊ី អំពី” អសុទ្ធចិត្ត “ ភាគីអាមេរិកាំង ចំពោះវិបត្តិ នុយក្លេអ៊ែរ នៅ ឧបទ្វីបកូរ៉េ។

លោក គីម ជួបជាមួយលោក ពូទីន នៅក្រុងរុស្ស៊ី Vladivostok
លោក គីម ជួបជាមួយលោក ពូទីន នៅក្រុងរុស្ស៊ី Vladivostok @Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួបយ៉ាងយូរក្នុងថ្ងៃព្រហស្បតិ៍ រវាងមេដឹកនាំទាំងពីរ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសមិត្តភាព”- ការអបអរនេះ ត្រូវបានផ្សព្វផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA។ ទោះបីក្នុងជំនួបនេះ គូភាគី មិនបានចេញ សេចក្តីថ្លែងការណ៍ជាក់លាក់ក្តី ក៏វាបានអនុញ្ញាតឲ្យក្រុងព្យុងយ៉ាង បន្តទំនាក់ទំនង ឡើងវិញ ក្នុង កម្រិតកាន់តែខ្ពស់ ជាមួយសម្ព័ន្ធមិត្តខ្លួន សម័យសង្គ្រាមត្រជាក់ និង អនុញ្ញាតឲ្យម៉ូស្គូ វិលត្រឡប់ទៅ ដើរតួ នៅជួរមុខ ក្នុងវិបត្តិកូរ៉េ។

រថភ្លើងក្រោះជិះដោយ គណៈប្រតិភូកូរ៉េខាងជើង នារសៀលថ្ងៃសុក្រ ទី​២៦មេសា បានបើកចេញយ៉ាងកក្រើក ពី ស្ថានីយអយស្ម័យយាន នៃក្រុងផែ Vladivostok ដែលស្ថិតនៅមាត់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីធ្វើដំណើរ ជាង ១០ ម៉ោង សំដៅ ទៅក្រុង ព្យុងយ៉ាង។

ក្រោយពីរថភ្លើងក្រោះនោះ បានបើកចេញទៅ អភិបាលតំបន់រុស្ស៊ីនេះ លោក Oleg Kojemiako បានថ្លែង ទៅពួកអ្នកកាសែត ៖ លោក គីម សន្យាត្រឡប់មកក្រុងនេះវិញ ក្រុងដែលគាត់ពេញចិត្តជាអនេក “។

លោក គីម ជុង អ៊ុន បានជួបជាមួយប្រធានាធិបតីរុស្ស៊ី សរុបទៅអស់ ៥ ម៉ោង ក្នុងនោះ គឺ ជំនួបទល់មុខគ្នា តែពីរនាក់ ជំនួបការងាររវាងគណៈប្រតិភូ ជំនួបក្នុងឱកាសទទួលទានអាហាររួមគ្នា ជាទីដែល គូភាគីបាន លើកកែវស្រាជូនពរគ្នា និង បានជូនកាដូគ្នាទៅវិញទៅមក។ លោក គីម បានវាយតម្លៃដល់ជំនួប ថា មានលក្ខណៈ” ស្និទ្ធស្នាល និង ជាមិត្តនឹងគ្នា” ទាំងសង្ឃឹមថា បើកជា” យុគថ្មី-សុវណ្ណយុគ” ក្នុងទំនាក់ទំនង រវាងក្រុង ព្យុង​យ៉ាង និង  ម៉ូស្គូ - ដំណឹងនេះ ផ្សាយដោយទីភ្នាក់ងារ KCNA ។

តាម KCNA ដដែល ៖ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន” ទទួលយកភ្លាមភ្លែត” សេចក្តីអញ្ជើញ ឲ្យ គាត់ទៅបំពេញទស្សនកិច្ច នៅ កូរ៉េខាងជើង។

ដូច្នេះ គឺខុសស្រឡះពី បរាជ័យខ្ទរខ្ទារ នៃជំនួបកំពូល នៅក្រុងហាណូយ ជាមួយលោកប្រធានាធិបតី អាមេរិកាំង ដូណាល់ ត្រាំ កាលពីខែកុម្ភៈ - បរាជ័យ ដែលបានទូងយ៉ាងដំណំ ទៅលើ ស្ថានការណ៍ធូរស្រាល ដែល គេសង្កេតឃើញមួយឆ្នាំចុងក្រោយ នៅឧបទ្វីបកូរ៉េ។

មេដឹកនាំកូរ៉េខាងជើង បានប្រាប់សមភាគីរុស្ស៊ី ឲ្យដឹងថា អាមេរិក​ ប្រកាន់” មារយាទអាក្រក់អសុទ្ធចិត្ត” ទាំងព្រមានថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និង នៅតំបន់ជាទួទៅ បច្ចុប្បន្ន ស្ថិតក្នុងភាពទ័លច្រក ដល់ កម្រិតអាសន្នទៅហើយ - ទីភ្នាក់ងារពត៏មាន KCNA បញ្ចប់សេចក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ