អានតួអត្ថបទ

ការ​សិក្សា​បង្ហាញ​ថា អាយុ​កាល​ជា​មធ្បម​របស់​មនុស្ស​នៅ​លើ​ពិភព​លោក​កើន​ឡើង

មនុស្ស​នៅ​លើ​ពិភព​លោក​អាច​រស់​នៅ​បាន​យូរ​បំផុត​ដល់​អាយុ ៧១ឆ្នាំ កន្លះ នៅ​ក្នុង​ឆ្នាំ ២០១៣ កើន​ឡើង​ជាង​កាល​ពី​ឆ្នាំ ១៩៩០ ដែល​មាន​ត្រឹម​៦៥​ឆ្នាំ។ យោង​តាម​ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​ថា អាយុកាល​របស់​មនុស្ស​រស់​នៅ​បាន​យូរ​ជាង​មុន បើ​ទោះ​បី​ជា​អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ថ្លើម និង​ជំងឺ​តំរងនោម​រ៉ាំរ៉ៃ​កើន​ឡើង​ក៏ដោយ។

យោង​តាម​ការ​ផ្សាយ​របស់​ទស្សនាវត្តី ​The Lancet​ មនុស្សប្រុស មានអាយុកើន​បានជិត ៦​ឆ្នាំ ឯ​មនុស្សស្រីវិញ កើនបានជាង​៦ឆ្នាំ។
យោង​តាម​ការ​ផ្សាយ​របស់​ទស្សនាវត្តី ​The Lancet​ មនុស្សប្រុស មានអាយុកើន​បានជិត ៦​ឆ្នាំ ឯ​មនុស្សស្រីវិញ កើនបានជាង​៦ឆ្នាំ។
ផ្សាយពាណិជ្ជកម្ម

អាយុកាល​ជា​មធ្យម​របស់​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​កើន​ឡើង​ជិត​៦​ឆ្នាំ ចំពោះ​បុរស ហើយ​ស្ត្រី​កើន​ឡើង​ជាង​៦​ឆ្នាំ ពី​ចន្លោះ​ឆ្នាំ ១៩៩០ ដល់ ឆ្នាំ ២០១៣​។ ការ​កើន​ឡើង​នេះ បង្ហាញ​ពី ការ​ធ្លាក់​ចុះ​នៃ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ចំនួន ១៥% និង​ជំងឺ​ទាក់​ទង​រវាង​បេះដូង​និង​សរសៃ​ឈាម ចំនួន ២២% នៅ​ក្នុង​តំបន់​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក។

 

ការ​សិក្សា​ស្រាវជ្រាវ ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​សារ​ព័ត៌មាន​សុខ​ភាព​ប្រចាំ​សប្តាហ៍​របស់​អង់​គ្លេស The Lancet បាន​និយាយ​ថា នៅ​ក្នុង​តំបន់​ដែល​មិន​សូវ​សំបូរ​ទ្រព្យ​ធន​ខ្លះ អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​រាគរុះ ការ​ឆ្លងជំងឺ​ផ្លូវដង្ហើម និង​ជំងឺ​ទាក់ទង​និង​ទារក​ក៏​បាន​ថយ​ចុះ​ទ្វេរដង​ផងដែរ​។

ការ​សិក្សា​ស្តីពី​ជំងឺ​សកល​នៅក្នុង​ឆ្នាំ ២០១៣ (The Global Burden of Disease) ក៏​បាន​រក​ឃើង​ផងដែរ​ថា ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ដូច​ជា នេប៉ាល់ រវ៉ាន់ដា អេត្យូពី នីហ្សេ ម៉ាល់ឌីវ ហើយ​និង​អ៊ីរ៉ង់​ជាដើម​នោះ អត្រា​អាយុកាល​ជា​មធ្យម​កើន​ឡើង​ជាង​កាល​ពី​២៣​ឆ្នាំ​មុន ដោយ​ទាំង​បុរស​និង​ស្ត្រី​គឺ​អាច​រស់​បាន​យូរ​ជាង​មុន​រហូត​ដល់​១២​ឆ្នាំ​។

ជា​មួយ​គ្នា​នេះ​ដែរ ប្រទេស​ឥណ្ឌា​ក៏មាន​អត្រា​កើន​ឡើង​ដែរ ដោយ​មនុស្ស​ប្រុស​កើន​ចំនួន ៧ឆ្នាំ ហើយ​ស្ត្រី​កើន​ចំនួន ១០​ឆ្នាំ​ពី​ចន្លោះ​ឆ្នាំ ១៩៩០ រហូតដល់​ឆ្នាំ ២០១៣។

ប៉ុន្តែ​នៅក្នុង​ការសិក្សា​បាន​បញ្ជាក់ថា ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​មានការ​កើន​ឡើង នៅ​ក្នុង​បញ្ហ​សុខភាព​សាធារណៈ​របស់​ឥណ្ឌា។ ចំនួន​អ្នកធ្វើ​អត្តឃាត​នៅក្នុង​ប្រទេស​ឥណ្ឌា ឬក៏​ប្រទេស​ចិន មាន​ចំនួន​រហូតដល់​ទៅ​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ធ្វើ​អត្តឃាត​សរុប​នៅ​ទូទាំង​ពិភព​លោក។

ផ្ទុយ​ពី​ការ​ធ្លាក់ចុះ​ពី​ចំនួន ៧លាន៦សែន​នាក់​នៅក្នុង​ឆ្នាំ ១៩៩០ មក​នៅត្រឹម ៣លាន ៧សែន​នាក់ ក្នុង​ឆ្នាំ ២០១៣ ការសិក្សា​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​គ្រុន​ចាញ់ ហើយ​និង​ជំងឺ​រាគ​រុះ នៅ​តែ​ស្ថិត​ក្នុង​បញ្ហា​ចំបង​ចំនួន​៥ នៅ​ទូទាំង​ពិភព​លោក នៃ​ការ​ស្លាប់​របស់​កុមារ ដែល​បាន​សម្លាប់​កុមារ​ជិត​២​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ