អានតួអត្ថបទ
ចិន-គ្រុនផ្តាសាយបក្សី

​វីរ៉ុស​​H7N9​​នៃ​​ជំងឺ​​គ្រុន​​ផ្តាសាយ​បក្សី​​បន្ត​​សម្លាប់​​មនុស្ស​នៅ​​ក្នុង​ប្រទេស​ចិន​

មាន​ស្លាប់​៦​នាក់​ ព្រោះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ! នេះ​បើ​តាម​តួលេខ​ចុង​ក្រោយ​ផ្តល់​ដោយ​អាជ្ញាធរ​​ចិន ! នៅ​ភាគ​ខាង​កើត​ប្រទេស អាជ្ញាធរ​តំបន់​​បន្ត​យុទ្ធនាការ​សម្លាប់​សត្វបក្សី​​នៅ​តាម​កសិដ្ឋាន​នានា ចំណែក​នៅ​ក្រុង​សៀងហៃ​វិញ អាជ្ញាធរ​សុខាភិបាល​បានប្រកាស​បិទ​ទ្វា​រ​ទីផ្សារ​លក់​ដូរ​សត្វ​មាន់​ទា​រស់​តែ​ម្តង ដើម្បី​ចៀសវាង​ការ​រាតត្បាត ព្រោះ​ វីរ៉ុស​H7N9 នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​រហូត​មក​ទល់​នឹង​ពេល​នេះឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​នឹង​បក្សី ពុំ​មាន​ធ្វើ​​ការ​ឆ្លង​ ធ្វើ​មនុស្ស​ទៅ​មនុស្ស​ទេ។

អ្នកជម្ងឺ​​គ្រុន​ផ្តាសាយ​បក្សី​ម្នាក់អាយុ​៦៧​ឆ្នាំ​​ (រូបស្តាំ)​ អម​កំដរ​​ដោយ​​បង​​ប្អូន​​របស់​​ខ្លួន​​ម្នាក់​កំពុង​ទទួល​ការព្យាបាល​​នៅ​ក្នុង​មន្ទីរពេទ្យ​
អ្នកជម្ងឺ​​គ្រុន​ផ្តាសាយ​បក្សី​ម្នាក់អាយុ​៦៧​ឆ្នាំ​​ (រូបស្តាំ)​ អម​កំដរ​​ដោយ​​បង​​ប្អូន​​របស់​​ខ្លួន​​ម្នាក់​កំពុង​ទទួល​ការព្យាបាល​​នៅ​ក្នុង​មន្ទីរពេទ្យ​ REUTERS/Chance Chan
ផ្សាយពាណិជ្ជកម្ម

 វិរ៉ុស H៧ N៩ នៃ ជម្ងឺ គ្រុនផ្តាសាយ បក្សី​ ទំនង​ជា​គ្មាន​​ការ​ឆ្លង​ពី​​មនុស្ស​ទៅ​​មនុស្ស​​ឡើយ។ ក៏ប៉ុន្តែ អាជ្ញាធរ​សុខាភិបាល​ នៅ​ហុងកុង​ បាន​ប្រកាស​ដាក់​ស្ថានភាព​អាសន្ន​និង​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​តាម​អាកាសយាន្តដ្ឋាន​។

 
នៅ​អាកាសយានដ្ឋាន​​ក្នុង​ប្រទេស​ជប៉ុន​វិញ អាជ្ញាធរ​ជប៉ុន បាន​បិទ​ប្រកាសធំៗ ​​អំពាវនាវ​ដល់​អ្នក​ដំណើរ​​ដែល​មក​ពី​ប្រទេស​ចិន​ ឲ្យ​ប្រាប់​​ដល់​អាជ្ញាធរ​ជប៉ុន ភ្លាម ប្រសិន​បើ​ពួក​គេ​គិត​ថា​ខ្លួន​មាន​ផ្ទុក​វីរ៉ុស​គ្រុន​ផ្តាសាយ​បក្សី​។

ករណី​គ្រុន​ផ្តាសាយ​បក្សី​ចំនួន​​១៤ ត្រូវ​បាន​រក​ឃើញ​​នៅ​​ភាគ​ខាង​កើត​​ប្រទេសចិន ហើយ ជន ៥​នាក់​បាន​ស្លាប់​។ អ្នក​ជម្ងឺ​ពីរ​នាក់​ចុង​ក្រោយ បាន​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ក្រុង​សៀងហៃ។
អាជ្ញាធរ​ក្រុង​សៀងហៃ ​បាន​រក​ឃើញ​វីរ៉ុស​គ្រុន​ផ្តាសាយ​បក្សី​នៅ​ក្នុង​échantillon ដែល​គេ​យក​ចេញ​ពី​សត្វ​ព្រាប​នៅ​ក្នុង​ទីផ្សារធំ​មួយ។ នេះ​ជា​លើក​ទី​មួយ​ហើយ​​ដែល​គេ​រក​ឃើញ​វិរ៉ុស​នៅ​លើ​សត្វ​មួយ​ចាប់តាំងពី​ការ​លេច​ឡើង​នូវ​វីរ៉ុស​ប្រភេទ​ថ្មី​នេះ និងបានប្រកាស​បិទទីផ្សារ​លក់​សត្វ​មាន់ទាមួយរយៈ។

នាយកដ្ឋាន​មួយ​​ទទួល​បន្ទុកការ​​ប្រយុទ្ធ​ប្រឆាំង​​ទល់​នឹង​វីរ៉ុស​​គ្រុន​ផ្តាសាយ​បក្សី សហការ​សម្រប​សម្រួលគ្នានិង​ការ​​រៀបចំ​ប្រព័ន្ធ​អនាម័យ​នៅ​ទូទាំង​ប្រទេស​ កំពុង​ពង្រឹង​វិធានការ​ការងារ។
​​
ក្រសួង​សុខាភិបាល​ចិន ថែមទាំង​បាន​សន្យា​ថា នឹង​ផ្គត់​ផ្គង់​នូវ​បណ្តាញ​ទូរគមនាគមន៍​​និង​ព័តមាន​ដល់​អង្គការ​សុខភាព​ពិភពលោក OMS​ ដល់បណ្តា​ប្រទេស​និង​តំបន់​នានា​ដែល​ជាប់​ពាក់ព័ន្ធ ជាពិសេសចាត់​វិធានការ​ត្រួតពិនិត្យ​និង​វិធានការ​បង្កា​ការពារទុក​ដើម្បី​ប្រឆាំង​ទល់​នឹង​​ជម្ងឺ​គ្រុន​ផ្តាសាយបក្សី។

ការ​ប្រកាស​ស្ថានភាព​អាសន្ន​នៅ​ក្រុង​ហុងកុង គ្រោងទុក​ការ​ត្រួត​ពិនិត្យ​ក្នុង​កំរិត​ខ្ពស់​នៅ​តាម​ទីកន្លែង​ចិញ្ចឹមសត្វ​ ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​និង​សម្លាប់​សត្វ​ក៏​ព្រម​ទាំង​ផ្អាក​ការ​នាំ​ចូល​សត្វ​​មាន់​ទា​នៅ​រស់​​មក​ពី​ប្រទេស​ចិន។ ម្យ៉ាងទៀត រាល់​ការ​នាំ​មាន់​ទា​ចូល​ក្នុងប្រទេស​​វៀតណាម​​ត្រូវ​​ហាមឃាត់ដែរ។
 

នៅ​សហរដ្ឋអាមេរិក​ ​មណ្ឌល​ត្រួតពិនិត្យ​និង​ការពារជម្ងឺ បាន​ជូន​ដំណឹង​ដែរ​ថា​បាន​តាម​ដាន​យ៉ាង​ស្អិត​បំផុត ស្ថានការណ៍​នេះ​ដោយ​បាន​បញ្ជាក់​ផង​ដែរ​ថា ការងារ​មួយ​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​ហើយ​ដើម្បី​សម្រេច​រក​ឲ្យ​ឃើញ​នូវ​វ៉ាក់សាំង​មួយ​ដើម្បី​ទប់ស្កាត់​នឹង​វីរ៉ុស​គ្រុនផ្តាសាយ​បក្សី​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ