អានតួអត្ថបទ
អាមេរិក

​ព្យុះ​​សង្ឃរា Dorian បោកបក់លើ​រដ្ឋមួយចំនួន​នៅ​អាមេរិក ហើយ​រដ្ឋ Florida ត្រូវ​ប៉ះពាល់​មុន​គេ

​ព្យុះ​​សង្ឃរាកំណាច​ ឈ្មោះ​ Dorian បាននិង​កំពុង​​ ​បោកបក់​នៅ​ប្រទេស Bahamas ក្នុង​តំបន់​ការ៉ាអ៊ីប ហើយ​នៅ​ថ្ងៃអាទិត្យនិង​ប៉ុន្មាន​ថ្ងៃ​ទៅមុខ​ទៀត វានឹង​បន្ត​ជះ​ឥទ្ធិពល​ដល់​រដ្ឋ​ចំនួន​របស់​​អាមេរិក​។ នៅ​ប៉ែក​អាគ្នេយ៍របស់​អាមេរិក, រដ្ឋ​មួយ​ចំនួន​ បាន​ប្រកាសអាសន្ន ហើយ​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ បាន​​លុប​ចោល​ដំណើរទស្សនកិច្ច​ទៅក្រៅប្រទេស ដើម្បី​តាមដាន​ស្ថានការណ៍​ខ្យល់ព្យុះដ៏កំណាច​​នេះ។

ព្យុះ​នេះ នឹង​បក់ទៅដល់ Florida នៅថ្ងៃចន្ទ ទី​២កញ្ញា
ព្យុះ​នេះ នឹង​បក់ទៅដល់ Florida នៅថ្ងៃចន្ទ ទី​២កញ្ញា HO / NOAA/RAMMB / AFP
ផ្សាយពាណិជ្ជកម្ម

ខ្យល់ព្យុះ​​សង្ឃរា Dorian បោកបក់​ក្នុងល្បឿន ២៤០គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ហើយ​ ​​​​ស្ថិត​ក្នុង​កម្រិតប្រកាសអាសន្ន​​ ៤ លើ ៥  ដែលជា​កម្រិត​ប្រកាសអាស​ន្ន​ធំ។ ​មជ្ឈមណ្ឌល​ឧតុនិយមអាមេរិក បាន​ឱ្យ​ដឹង​ថា ព្យុះ​អាច​នឹង​បោកបក់​ជះ​ឥទ្ធិពល​អាក្រក់​ទៅលើ​រដ្ឋ​ Florida នៅថ្ងៃអាទិត្យ បន្តថ្ងៃ​ច័ន្ទ​ និង​អង្គារ ព្រមទាំង​រដ្ឋមួយ​ចំនួន​នៅ​ភាគអាគ្នេហ៍​សហរដ្ឋអាមេរិក​ ដូចជា​​ Georgia, Carolina និងទំនង​ជារដ្ឋ​​ Virginia ផង  ​ដែល​អាច​នឹងត្រូវ​​រង​ផល​ប៉ះពាល់ពីព្យុះ​​សង្ឃរាដ៏​កំណាចនេះ​។

រដ្ឋ​មួយ​ចំនួន​របស់​អាមេរិក​ ដូចជាFlorida និងCarolina ​គឺ​អភិបាលរដ្ឋទាំងពីរ បាន​ប្រកាសអាសន្ន និង​ប្រាប់​ពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់មែនទែន​ ហើយអាជ្ញាធរ​ថែមទាំងបាន​រៀប​ចំ​វិធានាការណ៍​សម្រាប់សង្គ្រោះ​ និង​ជម្លៀស​មនុស្ស​ផង​។ អភិបាលរដ្ឋ Florida លោក​ Ron DeSantis បានរម្លឹក​ថា លោក​មាន​បទពិសោធរស់​នៅក្នុង​រដ្ឋ​នេះ ១៥ឆ្នាំហើយ ដូច្នេះ ត្រូវតែ​ត្រៀម​ខ្លួន​ប្រយ័ត្នជានិច្ច​ ព្រោះថា​ខ្យល់ព្យុះ​នេះ អាច​នឹង​វិវត្ត​លឿន​ណាស់ ក្នុងរយៈ​ពេល​ កន្លះថ្ងៃ និង​២៤ម៉ោង​ ទៅមុខ​ទៀត​។ ក្នុង​ក្រុង Miami នៃ​រដ្ឋ​ Florida នេះ ពលរដ្ឋ​ហាក់​មាន​ទម្លាប់​សាំ​នឹង​ព្យុះ​ទៅហើយ។ ពួក​គេមួយ​ចំនួន​​បាន​រៀបចំ​ប៉ាវ​ខ្សាច់សម្រាប់​ទប់​ទឹក​ជន់ ហើយ​និង​យក​ឈើ​បន្ទះ​វាយ​ទប់​របង ទប់​ជញ្ជាំង និង​ទ្វារ​ផ្ទះ​របស់​ពួក​គេ។

ចំណែក​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មិន​ចាក​​ចេញពី​ស្រុក​ទៅអញ្ជើញ​ចូលរួម​ប្រ​ជុំ​នៅ​ប៉ូឡូញ​ឡើយ ដោយ​លោក​បាន​​ដាស់តឿន​ឱ្យ​ពលរដ្ឋ​ពង្រឹង​ស្មារតី​ប្រយ័ត្ន​ប្រយែង​ ហើយ​បញ្ជាក់ថា «ព្យុះ​មួយ​នេះ កាចសាហាវ​ខ្លាំង ​ ដែល​មិន​ធ្លាប់​ជួបទេ​ ​ក្នុង​រយៈ​កាល​ជា​ច្រើន​ទសវត្សរ៍​មកហើយ»​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ