អានតួអត្ថបទ
អង្គការ​​​Opep​​

ប្រទេស​​សមាជិក​​​អង្គការ​​​Opep​​ សម្រេច​បាន​​​កិច្ចព្រមព្រៀង​​​​កាត់​បន្ថយ​​​ការ​​បូមប្រេង​​

 ខុសពីការរំពឹងទុក ប្រទេស​សមាជិក​អង្គការ​​Opep ជា​អង្គការ​នៃ​ក្រុមប្រទេស​នាំប្រេងចេញ ​បាន​សម្រេច​ចេញ​​កិច្ចព្រមព្រៀង​​ កាត់បន្ថយ​ការបូមប្រេង ដើម្បី​ទប់ស្កាត់​​មិនអោយ​តម្លៃ​ប្រេងឆៅ​ធ្លាក់ចុះ​ខ្លាំង។ ​ក្រោយ​ការប្រកាស​​កិច្ចព្រមព្រៀង​​​​ នៅ​ល្ងាច​ថ្ងៃពុធ​ម្សិលមិញ ​ថ្លៃប្រេង​​ក្នុង​ទីផ្សារ​​​អាស៊ី បាន​កើនឡើង​​រហូត​​​៦ភាគរយ។ 

វេទិកា​ថាមពល​អន្តរជាតិលើកទី១៥​ នៅ​ទី​ក្រុងអាល់ហ្សេ ប្រទេស​អាល់ហ្សេរី ថ្ងៃ២៧កញ្ញា ២០១៦
វេទិកា​ថាមពល​អន្តរជាតិលើកទី១៥​ នៅ​ទី​ក្រុងអាល់ហ្សេ ប្រទេស​អាល់ហ្សេរី ថ្ងៃ២៧កញ្ញា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

 

ល្ងាច​ថ្ងៃពុធ​​ម្សិលមិញ​ ក្នុង​វេទិកា​ថាមពល​អន្តរជាតិ ​​​នៅ​ប្រទេស​អាល់ហ្សេរី ​អង្គការ​​Opep ​​បាន​ប្រកាស​អោយដឹងនូវ​ការសម្រេចបាន​​​​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការបូមប្រេង​។ ​ក្រុមប្រទេស​នាំប្រេងចេញនៃ​​​​​អង្គការ Opep ​ ​បាន​ព្រមព្រៀង​គ្នា​ថា ត្រូវ​បូមប្រេង អោយបាន តិចជាងមុន  គឺ​អោយបាន​​​​​ត្រឹមតែ​ពី​​​ ​​​​៣២លាន៥សែន បារីល ​ដល់​៣៣លាន​បារី​លប៉ុណ្ណោះ ក្នុង​មួយថ្ងៃៗ។ ​

 

បរិមាណ​ផលិតប្រេង​នេះ គិតទៅ គឺ​ថយចុះ​​ជាង​តួលេខ​ខែសីហា ដែល​តំរូវ​អោយ​គេអាច​បូមប្រេង​បាន​ដល់ទៅ​​ជាង​​៣៣លាន បារីល ក្នុង​មួយថ្ងៃ គឺ​ក្នុង​តួលេខ ​៣៣លាន ៤សែន ៧ម៉ឺន បារីល ក្នុង​មួយថ្ងៃ។ នេះជា​ការកាត់បន្ថយក្នុង​តួលេខ​​​ខ្ពស់​ ប្រៀប​នឹង​​តួលេខ​​កាត់បន្ថយ​ផលិតកម្ម​ប្រេង ដែល​គេព្រមព្រៀងគ្នា កាលពីពេល​មានវិបត្តិ​​ឆ្នាំ២០០៨។

 

​គេមិនបាន​គិតថា កិច្ចព្រមព្រៀង​នេះ​​អាច​សម្រេច​ចេញ​​ទេ ដោយសារ​​​អារ៉ាប៊ីសាអូឌីត ​និង​អ៊ិរ៉ង់​ដែលជា​គូប្រជែងគ្នា​ នៅដើមបូព៌ា និយាយ​មិនចុះសម្រុងគ្នាលើ​បរិមាណ​ផលិត។ អ៊ីរ៉ង់​​ចង់​ផលិត​​ប្រេង​អោយបាន​បរិមាណ​ដែល​ខ្លួនធ្លាប់​ធ្វើ​ មុន​​មាន​​​​​ទណ្ឌកម្ម​អន្តរជាតិ​ទាក់ទង​បញ្ហា​នុយក្លេអ៊ែរ។​​ ​

 

ច្រើនខែ​មកហើយ ដែល​អង្គការ​​Opep ព្យាយាម​រកអោយ​បានកិច្ចព្រមព្រៀង គិតតាំងពី​ថ្លៃប្រេងឆៅ​ចាប់ធ្លាក់ចុះ​ខ្លាំង នៅ​ពាក់កណ្តាល​ឆ្នាំ២០១៤មក។ ​អង្គការ​​​Opep នឹងជជែកគ្នា ​នៅថ្ងៃ​៣០វិច្ឆិកា ពី​បែបបទ​អនុវត្ត​កិច្ចព្រមព្រៀង​​បន្ថយ​ផលិតកម្ម​ប្រេង​នេះ។ ​​ដើម្បី​ធានា​​តុល្យភាព​​នៃ​​​ផលិតកម្ម​​ប្រេងOpep នឹង​បង្កើត​​គណៈកម្មាធិការ​មួយ​ទទួល​​ជជែកគ្នា​ជាមួយប្រទេស​មិនមែន​សមាជិក​​​Opep ពិសេស​​ជាមួយ​​រុស្ស៊ី ជា​ប្រទេស​ផលិត​ប្រេងឆៅ​លំដាប់ទី២​ក្នុងពិភពលោក៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ