អានតួអត្ថបទ
វៀតណាម

តើលោក Lê Đức Anh (ឡេ ឌឹកអាញ់) ជានរណា?

អតីតប្រធានាធិបតីវៀតណាម លោក ឡេ ឌឹកអាញ់ទទួល​មរណភាព​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២មេសា។ លោក​ស្លាប់​ក្នុង​វ័យ​៩៩ឆ្នាំ ដោយសារតែ​​ជំងឺ​ប្រចាំកាយ​ជា​យូរ​ឆ្នាំមកហើយ។ រដ្ឋបុរសវៀតណាម​រូបនេះ​ ជាតួអង្គ​នយោបាយ​សំខាន់នៅក្នុង​ប្រវត្តិសាស្ត្រ​វៀតណាម​និង​កម្ពុជា ដ្បិត​លោក​បាន​ចូលរួមយ៉ាង​​សកម្ម​ ដើម្បី​វាយ​រំលំ​របបខ្មែរក្រហម។ តើ​លោក ឡេ ឌឹកអាញ់​ មាន​ប្រវត្តិរូប​​បែបណា?

លោក Le Duc Anh ស្លាប់​ក្នុង​វ័យ​៩៩ឆ្នាំ
លោក Le Duc Anh ស្លាប់​ក្នុង​វ័យ​៩៩ឆ្នាំ @AFP
ផ្សាយពាណិជ្ជកម្ម

លោក ឡេ ឌឹកអាញ់ ជា​ជន​កុំម្មុយនីស្ត​ក្រហម​ដ៏​ឆ្អិន​ឆ្អៅ។​ ក្នុង​វ័យ​ក្មេង ប្រមាណ​ត្រឹមតែ​១០ឆ្នាំប៉ុណ្ណោះ កុមារ ឡេ ឌឹកអាញ់ បាន​ចូលខ្លួន​​បម្រើ​បក្ស​​កុំម្មុយនីស្ត​វៀតណាម នៅអំលុងទសវត្ស​​១៩៣០។ ឡេ ឌឹកអាញ់ បា​នទទួល​ការ​បំពាក់បំប៉ន​ពី​សហភាព​សូវៀត។​​ ក្នុង​សមរភូមិសង្គ្រាម​វៀតណាម​ លោក​ចូលរួម​​​វាយប្រយុទ្ធ ​បណ្តេញម្ចាស់អាណានិយម​​បារាំង​ចេញពីស្រុក ហើយ​ក្រោយ​មក តស៊ូវាយ​បណ្តេញអាមេរិក​ថែមទៀត។ ដែលនេះ គេឲ្យ​ឈ្មោះថា អ្នក​​រំដោះសាយហ្គុង​។

ជាបុរស​ពិការ​ភ្នែក​ម្ខាង ឧត្តមសេនីយ៍ ​ឡេ ឌឹកអាញ់ ​​បាន​កាន់​កាប់អំណា​ច​ជា​ប្រធានាធិបតី​​វៀតណាម​ ពីចន្លោះ​ឆ្នាំ​១៩៩២ ដល់​១៩៩៧។ ជា​ជន​កុំម្មុយនីស្ត​យ៉ាង​ស្មោះស្មគ្រ លោកការពារ​គោល​ការណ៍​របប​សង្គមនិយមយ៉ាង​ដាច់​ណាត់ បើទោះបី​ជា​វៀតណាមចាំបាច់​ត្រូវកែទម្រង់​សេដ្ឋកិច្ច​សម្រាប់​ឈាន​ជើង​ចូល​ទីផ្សារសេរី ក៏ដោយ។​ នៅពេល​កាន់​អំណាច លោក​បាន​ចុះ​ហត្ថលេខា​បញ្ជា​ឲ្យ​ចា​ប់​ខ្លួន​សមាជិក​បក្ស​ជាច្រើន​នាក់ ដែលលោកយល់ថាសុទ្ធសឹង​​ជា​អ្នក​កំណែទម្រង់​ខ្លាំង​ពេក ហើយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដល់​អំណាច​កណ្តាល​របស់​បក្ស​កុំម្មុយនីស្តវៀតណាម​។​

ជាទូទៅ គេ​ច្រើន​ប្រសិទ្ធនាម​ឲ្យ​លោក ឡេ ឌឹកអាញ់ ថា​ជា «​ខ្លា​របស់​កម្ពុជា» ពីព្រោះថា លោក​គឺជា​តួអង្គ​នយោបាយ​ដ៏​សំខាន់​ គឺជាបុគ្គល​ជួរ​មុខ​មួយរូប ដែល​បាន​រៀបចំ​គម្រោង​ផែន​ការ​វាយ​រំលំ​របប​កម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត។

កាលពី១០ឆ្នាំមុន​  ​កាសែត​វៀតណាម បាន​រាយការណ៍ថា កាលជំនាន់ ប៉ុល ពត ពួក​​ខ្មែរក្រហមប្រុង​វាយ​ចូល​​ព្រៃនគរ។ ក៏ប៉ុន្តែ វៀតណាម​វាយ​បកវិញ។​ លោក ឡេ ឌឹកអាញ់ បាន​ថ្លែង​ដោយ​អំនួត​ផងថា «បើ​គ្មាន​​ជំនួយ​ពី​វៀតណាម​ទេ ធ្វើម្តេច​  អាច​ផ្តួល​ខ្មែរក្រហមបាន? »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ