អានតួអត្ថបទ
កម្ពុជា

ក្រសួង​វប្បធម៌​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អង្គការ UNESCO ដើម្បី​ជួសជុល​ប្រាសាទ​បាយ័ន

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អង្គការ UNESCO ដើម្បី​ជួសជុល​ប្រាសាទ​បាយ័ន ក្នុង​ខេត្ត​សៀមរាប។ ជា​កិច្ច​ព្រម​ព្រៀង​តម្លៃ​មួយ​​លាន​ដុល្លារ ដែល​ថវិកា​នេះ ជា​ជំនួយ​​ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន ផ្ដល់​ឲ្យ​តាម​រយៈ​អង្គការ UNESCO​។

ប្រាសាទ​បាយ័ន
ប្រាសាទ​បាយ័ន Lonely Planet
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌ ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​ទី​២៥​កញ្ញា ម្សិលមិញ​ថា គម្រោង​ជួស​ជុល​ប្រាសាទ​បាយ័ន ដំណាក់​កាល​ទី​៥​នេះ រួម​ចំណែក​​សំខាន់​ណាស់នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួស​ជុល​ប្រាសាទ​នៅ​កម្ពុជា ពិសេស​ប្រាសាទ​បាយ័ន​ដែល​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​រដ្ឋ​មន្ដ្រី ដំណើរការ​ជួស​ជុល​នៅ​ក្នុង​ដំណាក់​កាល​នេះ ផ្ដោត​សំខាន់​លើ​ តួ​ប៉ម​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន និង​តំបន់​ជុំ​វិញ​នោះ ហើយ​វា​ត្រូវ​ប្រើ​ពេល​៣​ឆ្នាំ​ក្នុង​ការ​ជួស​ជុល។ សូម​ជម្រាប​ជូន​ថា ក្រៅ​ពី​ជំនួយ​របស់​ជប៉ុន​តាម​រយៈ​អង្គការ UNESCO រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ថវិកា​៥០​ម៉ឺន​ដុល្លារ ចូល​ទៅ​ក្នុង​កញ្ចប់​ជួស​ជុល​ប្រាសាទ​បាយ័ន​ដំណាក់​កាល​ទី​៥​នេះ​ដែរ​។

ប្រាសាទ​បាយ័ន ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ក្រុង​អង្គរ​ធំ ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ចាប់​ពី​ចុង​សតវត្សរ៍​ទី​១២ រហូត​ដល់​ដើម​សតវត្សរ៍​ទី​១៣​។ ប្រាសាទ​នេះ មាន​តួ​ប៉ម​មុខ​បួន​សរុប​ចំនួន​៥៤ តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ​ទាំង​៥៤​នា​សម័យ​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ