rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ទោះ​ជា​មាន​ការ​ប្រកាស​ដាក់​បម្រាមគោចរណ៍​ក៏​ក្បួនបាតុកម្ម​មហាជន​ប្រឆាំង​រដ្ឋាភិបាល​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹកគគ្រេង​នៅ​តាម​ទីក្រុង​ធំៗ​មួយ​ចំនួន ពិសេស​ទីក្រុង​បាកដាដ។ បាតុកម្ម​មហាជន​ប្រឆាំង​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ ទី១ តុលា។ គ្រាន់​តែ​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​នេះ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៤នាក់​នៅ​ក្នុង​អំពើហិង្សា​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស។

កម្លាំង​ប៉ូលិស​ដែល​មិន​ញញើត​នឹង​បាញ់​គ្រាប់ពិត​ដើម្បី​បង្រ្កាប​លើ​បាតុករ​ដែល​ហិង្សា​ខ្លាំង។ អ្វី​ជា​ការ​កត់​សម្គាល់ ការ​ផ្ទុះ​បាតុកម្ម​មហាជន​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​តេស្ត​លើ​រដ្ឋាភិបាល​របស់​លោក​អាឌែល អាប់ឌែល ម៉ាឌី​ដែល​កាន់​តំណែង​បាន​១ឆ្នាំ​នៅ​ដំណាច់​ខែ​តុលា​នេះ។

កំហឹង​របស់​ប្រជាជន​អ៊ីរ៉ាក់​ពេល​នេះ​បាន​ផ្តើម​ចេញ​ដំបូង​ពី​ការ​ដែល​លោក​នាយករដ្ឋមន្រ្តី​អាប់ឌែល ម៉ាឌី​បាន​ដក​តំណែង​មេទ័ព​ប្រឆាំង​ភេរវនិយម​លោក​អាប់ឌែលវ៉ាហា អាល់សាឌី។ លោក​អាល់សាឌី​ដែល​ប្រជាជន​អ៊ីរ៉ាក់​ទូទៅ​ទទួល​ស្គាល់​ជា​វីរៈបុរស​ដែល​បាន​ដឹកនាំ​កម្លាំង​កំចាត់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ចេញ​ពី​ទឹកដី​អ៊ីរ៉ាក់​នា​ខែ​ធ្នូ ឆ្នាំ ២០១៧។ តែ​នេះ​គ្រាន់​តែ​ជា​ហេតុផល​មួយ​តូចតាច​ប៉ុណ្ណោះ ព្រោះ​គោលដៅ​ពិត​នៃ​ភាព​ក្តៅក្រហាយ​របស់​ប្រជាជន​អ៊ីរ៉ាក់​ប្រឆាំង​រដ្ឋាភិបាល​ពេល​នេះ គឺ​ប្រឆាំង​នឹង​អំពើពុករលួយ ប្រឆាំង​នឹង​ភាព​អសកម្ម និង​ភាព​គ្មាន​ប្រសិទ្ធិភាព​របស់​រដ្ឋាភិបាល និង​ប្រឆាំង​នឹង​ភាព​គ្មាន​ការងារ​ធ្វើ។

គេ​អាច​និយាយ​ដោយ​សាមញ្ញ​ថា ប្រជាជន​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​គិតគូរ​ពី​លក្ខខណ្ឌ​ជីវិត និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ឲ្យ​បាន​ច្រើន​ជាង​នេះ។ បាតុករ​សឹង​តែ​ទាំង​អស់​មាន​ចំណាប់​អារម្មណ៍ និង​ក្តីបារម្ភ​ដូចៗ​គ្នា គឺ​អនាគត​ស្រពិចស្រពិល និង​មិន​ច្បាស់លាស់ ពិសេស​ក្រុម​យុវជន​ដែល​រៀនចប់​មាន​សញ្ញាប័ត្រ​ក្នុង​ដៃ តែ​បែរ​ជា​ដើរ​ទាល់​ខ្យល់​ទៅ​វិញ។ « យើង​ទាំង​អស់​គ្នា​ជា​យុវជន​គ្មាន​ការងារ​ធ្វើ » នេះ​ជា​សម្រែក​របស់​បាតុករ​យុវជន​ម្នាក់។ « អាទិភាព​ទី១ របស់​យើង គឺ​អំពើ​ពុករលួយ អំពើ​ពុករលួយ​ដែល​បាន​សម្លាប់​យើង » នេះ​ជា​សម្រែក​របស់​បាតុករ​ម្នាក់​ទៀត។ បច្ចុប្បន្ន​នេះ យុវជន​អត់​ការងារ​ធ្វើ​មាន​ដល់​ទៅ ២៥% ពោល​មាន​យុវជន​ម្នាក់​ក្នុង​ចំណោម ៤នាក់។

មាន​តែ​ពាក្យ​សន្យា​នៅ​លើ​ក្រដាស

ប្រទេស​ដែល​មាន​ប្រភព​ធនធាន​ធម្មជាតិ​ក្រោមដី ឬ​លើ​ដី​មិន​ច្បាស់​ជា​ប្រទេស​រុងរឿង​ដែល​គ្មាន​វិបត្តិសង្គម​នោះ​ទេ។ អ្វីៗ​វា​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​ដោយ​ចាប់​ផ្តើម​ពី​ការ​មាន​អភិបាលកិច្ច​ល្អ ការ​គ្រប់គ្រង​លើ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​តម្លាភាព និង​ពិសេស​ទៅ​ទៀត គឺ​ការ​ប្រើប្រាស់ និង​ការ​ចែកចាយ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ​ឲ្យ​បាន​ត្រឹមត្រូវ។ ប្រជាជន​ដែល​ជា​ម្ចាស់​ធនធាន​ធម្មជាតិ​ត្រូវ​តែ​ទទួល​បាន​ផ្លែផ្កា​មុន​គេ។ តែ​គេ​បាន​សង្កេត​ឃើញ​ថា តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​មក អ្នក​ដែល​បាន​ទទួល​ប្រយោជន៍​ខ្លាំង​មិនមែន​ប្រជាជន​ទេ តែ​គឺ​ថ្នាក់ដឹកនាំ​ដែល​នាំ​គ្នា​បូម និង​គិត​តែ​រឿង​ប្រយោជន៍​ក្រុម បក្សពួក និង​ផ្ទាល់ខ្លួន។

កុំ​ថា​ឡើយ​តែ​ប្រជាជន​នៅ​បន្ត​ក្ររហាម សូម្បី​តែ​ភ្លើងអគ្គិសនី និង​ទឹកស្អាត​ក៏​ពួក​គេ​គ្មាន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ដែរ។ ពី​រដ្ឋាភិបាល​មួយ​ទៅ​រដ្ឋាភិបាល​មួយ​តាំង​ពី​ក្រោយ​ការ​ទម្លាក់​លោក​សាដាម ហ៊ូសេន​ក្នុង​ឆ្នាំ ២០០៣ ប្រជាជន​អ៊ីរ៉ាក់​ស្គាល់​តែ​ពាក្យសន្យា និង​ការ​ភូតកុហក​ដោយ​មាន​ការ​អនុវត្តន៍​ជាក់ស្តែង​តិចតួច។ ចលនា​បាតុកម្ម​មហាជន​ប្រឆាំង​អំពើ​ពុករលួយ​នៅ​អ៊ីរ៉ាក់​ធ្លាប់​បាន​ផ្ទុះ​ឡើង​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៦ និង​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​ផ្ទុះ​បាតុកម្ម​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាយករដ្ឋមន្រ្តី​លោក​អាប់ឌែល ម៉ាឌី​ទើប​ចូល​កាន់​តំណែង​បាន ១ឆ្នាំ​នៅ​ដំណាច់​ខែ​តុលា​នេះ។

បាតុកម្ម​កើត​ចេញ​ពី​កំហឹង​ប្រជាជន​សុទ្ធសាធ

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ចលនា​បាតុកម្ម​មហាជន​ពេល​នេះ​នឹង​មាន​សន្ទុះ​ដល់​ណា និង​អាច​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី​លោក​អាប់ឌែល ម៉ាឌី​ប្រឈម​នឹង​ការ​ធ្លាក់​ពី​អំណាច​ឬ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ចលនា​បាតុកម្ម​ពេល​នេះ​មិន​មាន​បង្កប់​ដោយ​នយោបាយ ឬ​សាសនា​ទេ មាន​ន័យ​ថា ជា​បាតុកម្ម​ដែល​កើត​ចេញ​ពី​កំហឹង​ផ្ទៃក្នុង​របស់​ប្រជាជន​សុទ្ធសាធ​ដោយ​គ្មាន​ការ​អុជអាល ឆ្កឹះឆ្កៀល ឬ​អំពាវនាវ​ពី​អ្នក​នយោបាយ ឬ​អ្នក​សាសនា​ណា​ទេ។ ជា​បាតុកម្ម​តាម​រយៈ​ការ​អំពាវនាវ​រវាង​បាតុករ​គ្នា​ឯង​នៅ​លើ​បណ្តាញ​សង្គម​ពី​​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត។ គឺ​ជា​បាតុកម្ម​មួយ​ដែល​គ្មាន​មេដឹកនាំ គ្មាន​មេកើយ ហើយ​ពួក​បាតុករ​ក៏​បាន​អះអាង​ថា ពួក​គេ​មិន​ត្រូវ​ការ​អ្នក​នយោបាយ គណបក្ស​នយោបាយ ឬ​អ្នក​សាសាន​រូប​ណា​ឲ្យ​ចូល​រួម​នៅ​ក្នុង​ក្បួន​បាតុកម្ម​ជាមួយ​ពួក​គេ​ដែរ។

នេះ​ពិត​ជា​ព្រឹត្តិការណ៍​លើកទី​មួយ​ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ។ គួរ​បញ្ជាក់​ថា​កន្លង​មក គឺ​មេ​ចលនា​និកាយឈីអ៊ីត​លោក​ម៉ុកតាដា សាដ​បាន​ដឹកនាំ និង​អំពាវនាវ​ឲ្យ​សកម្មជន​របស់​ខ្លួន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដូច​ករណី​មហា​បាតុកម្ម​មហាជន​ក្នុង​ឆ្នាំ ២០១៦។ គឺ​ទើប​នៅ​យប់​ថ្ងៃ​ពុធ ទី២ តុលា​ដែល​លោក​ម៉ុកតាដា សាដ​បាន​ចេញ​មុខ​អំពាវនាវ តែ​ការ​អំពាវនាវ​លើក​នេះ​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​លោក​មិន​ចង់​ឲ្យ​បាតុកម្ម​មហាជន​ពេល​នេះ​ក្លាយ​ជា​បាតុកម្ម​សកម្មជន​របស់​លោក​ដូច​ក្នុង​ឆ្នាំ ២០១៦។ ដូច្នេះ​សម្រាប់​នាយករដ្ឋមន្រ្តី​លោក​អាប់ឌែល ម៉ាឌី នេះ​ពិត​ជា​វិញ្ញាសារ​ថ្មី​មួយ​ដែល​លោក​កំពុង​ប្រឈម៕

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន