rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ហេតុអ្វីបានជាប្រទេសយេម៉ែនកំពុងប្រឈមនឹងហានិភ័យសង្រ្គាមស៊ីវិលនៅក្នុងសង្រ្គាមស៊ីវិល?

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​យេម៉ែន កម្លាំង​សម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បើក​ការ​វាយប្រហារ​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ សីហា​លើ​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ដែល​បាន​វាយ​យក​វិមានប្រធានាធិបតី​ក្នុង​ទីក្រុង​អាដេន​នា​ថ្ងៃ​សៅរ៍ ទី១០ សីហា។ ការ​វាយ​យក​វិមាន​ប្រធានាធិបតី​នៅ​អាដេន​ពី​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​បាន​ធ្វើ​ឲ្យ​យេម៉ែន​ដែល​កំពុង​ធ្លាក់​ក្នុង​សង្រ្គាមហែកហួរផ្ទៃក្នុង​ស្រាប់​តាំង​ពី ៥ឆ្នាំ​បាន​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​មួយ​កម្រិត​ទៀត។

គួរ​រម្លឹក​ថា កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ ២០១៥ ហើយ​សម្ព័ន្ធមិត្ត​មួយ​នេះ​បាន​រួម​កម្លាំង​គ្នា​ប្រឆាំង​នឹង​ចលនា​ឧទ្ទាម​ហ៊ូទី​នៅ​ប៉ែកខាងជើង​ដូច​គ្នា។ តែ​គេ​សង្កេត​ឃើញ​ថា​នា​រយៈពេល​ចុង​ក្រោយ​នេះ ភាព​ប្រេះឆា​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ​ហាក់​កើត​មាន​ញឹកញាប់។

ដើម្បី​អាច​យល់​ពី​ព្រឹត្តិការណ៍​ចុង​ក្រោយ​មួយ​នេះ​បាន គេ​គួរ​តែ​បក​ក្រោយ​បន្តិច​ដើម្បី​រម្លឹក​ពី​មូលហេតុ​ដែល​បាន​ធ្វើ​ឲ្យ​យេម៉ែន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​មក​ដល់​សព្វថ្ងៃ។ ឆ្នាំ ២០១១ ដែល​ជា​ឆ្នាំ​នៃ​ការ​ផ្តើម​ភ្លួករសជាតិ​បដិវត្តអារ៉ាប់​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់ កម្លាំង​មហាជន​យេម៉ែន​បាន​បង្ខំ​ប្រធានាធិបតី​យេម៉ែន​លោក​សាឡេ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ដោយ​ខ្លួន​ឯង ហើយ​លោក​ហាឌី​ក៏​បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្របច្បាប់​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២។ តែ​ផ្ទុយ​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន យេម៉ែន​បែរ​ជា​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្នុង​ឆ្នាំ ២០១៤ ក្រុម​ឧទ្ទាមហ៊ូទី​និកាយ​ឈីអ៊ីត​ដែល​គាំទ្រ​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​លោក​សាឡេ​បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​សាណា ហើយ​ក៏​បាន​បង្ខំ​ប្រធានាធិបតី​ថ្មី​លោក​ហាឌី​ឲ្យ​ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥។

នៅ​ពេល​នោះ រដ្ឋាភិបាល​របស់​លោក​ហាឌី​ក៏​បាន​រើ​ទៅ​បោះ​ទីតាំង​បណ្តោះអាសន្ន​នៅ​ប៉ែកខាងត្បូង​ក្នុង​ទីក្រុង​អាដេន​មក​ដល់​សព្វថ្ងៃ។ គួរ​បញ្ជាក់​ថា ក្រៅ​ពី​ជា​ទីក្រុង​ធំ​ទី២ របស់​យេម៉ែន អាដេន​ក៏​ជា​ដែនដី​ដែល​ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ដែរ។ នៅ​ពេល​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​កម្លាំង​សម្ព័ន្ធអារ៉ាប់​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទី​ក្នុង​ឆ្នាំ ២០១៥ ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​បាន​រួម​ដៃ​ជាមួយ​កម្លាំង​របស់​លោក​ហាឌី​ដើម្បី​ប្រឆាំង​នឹង​ពួក​ឧទ្ទាមហ៊ូទី​ដូច​គ្នា។ តែ​នា​រយៈពេល​ចុង​ក្រោយ ភាព​ប្រេះឆា​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ​ហាក់​កើត​មាន​ញឹកញាប់។ ក្នុង​ឆ្នាំ ២០១៨ ការ​ប៉ះទង្គិច​ផ្លូវអាវុធ​រយៈពេល ៣ថ្ងៃ​រវាង​កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ៣៨នាក់ និង​របួស ២២២នាក់។

ចំណែក​ការ​វាយប្រហារ​ក្នុង​ថ្ងៃ​សៅរ៍ ទី១០ សីហា​ដែល​រហូត​ធ្វើ​ឲ្យ​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ដណ្តើម​បាន​វិមាន​ប្រធានាធិបតី​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៨នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ រហូត​មក​ដល់​ពេល​នេះ គេ​ពិបាក​កំណត់​មូលហេតុ​ពិត​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា ស្មារតី​ចង់​បាន​ឯករាជ្យ​នៅ​តំបន់​ប៉ែកខាង​ត្បូង​កំពុង​មាន​បន្ត​ឥទ្ធិពល​ខ្លាំង ព្រោះ​ចូរ​កុំ​ភ្លេច​ថា​នៅ​ក្នុង​អតីតកាល អាដេន​ធ្លាប់​ជា​ទីក្រុង​របស់​យេម៉ែនខាងត្បូង​ដែល​ជា​រដ្ឋឯករាជ្យ​មួយ មុន​នឹង​រួបរួម​ជា​មួយ​តំបន់​ប៉ែកខាង​ជើង​ក្នុង​ទសវត្ស​ឆ្នាំ ៩០។

សង្រ្គាមស៊ីវិល​នៅ​ក្នុង​សង្រ្គាមស៊ីវិល

រូបភាព​នៃ​ការ​ប្រេះឆា​រវាង​កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា យេម៉ែន​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​សង្រ្គាមស៊ីវិល​នៅ​ក្នុង​សង្គ្រាមស៊ីវិល។ យេម៉ែន​បាន​ស្គាល់​ភាព​វឹកវរ​តាំង​ពី​ឆ្នាំ ២០១១ និង​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​តាំង​ពី​ឆ្នាំ ២០១៥។ តាម​ប្រភព​ពី​អង្គការ​មនុស្សធម៌​ផ្សេងៗ ជម្លោះ​នៅ​យេម៉ែន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ម៉ឺន​នាក់ ពិសេស​ជនស៊ីវិល និង​មាន​ជនបម្លាស់ទី​ប្រមាណ​ជា ៣លាន ៣សែននាក់។ តាម​អង្គការ​សហប្រជាជាតិ មាន​ពលរដ្ឋ​យេម៉ែន​ជាង ២៤លាននាក់ ពោល ៨០% នៃ​ចំនួន​ពលរដ្ឋ​សរុប​កំពុង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់។

តាំង​ពី​ឆ្នាំ ២០១៥ មក កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​អ្នកទាមទារផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង​បាន​ចាប់​ដៃ​គ្នា​ប្រឆាំង​សត្រូវ​រួម​តែ​មួយ គឺ​ចលនា​ឧទ្ទាមហ៊ូទី​នៅ​ប៉ែកខាងជើង​ដែល​កំពុង​កាន់កាប់​ទីក្រុង​សាណា។ ម្យ៉ាង​ទៀត កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​អ្នកទាមទារផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​កម្លាំងសម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ដែរ។ ទន្ទឹម​នឹង​រូបភាព​ប្រេះឆា​រវាង​កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​អ្នកទាមទារផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង ក៏​គេ​សង្កេត​ឃើញ​មាន​ការ​បែកបាក់​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ដែល​ស្ថិត​ក្នុង​កម្លាំងសម្ព័ន្ធអារ៉ាប់​ដូច​គ្នា​ដែរ។

នៅ​ម្ខាង ទីក្រុង​រីយ៉ាដ​បាន​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​យេម៉ែន​របស់​លោក​ប្រធានាធិបតី​ហាឌី និង​នៅ​ម្ខាង​ទៀត ទីក្រុង​អាប៊ូដាប៊ី​បាន​គាំទ្រ​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​មួយ​ដែល​ភាគី​រដ្ឋាភិបាល​យេម៉ែន និង​ភាគី​អ្នកទាមទារផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង​រួសរាន់​ជួប​ចរចា​គ្នា ហើយ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម​ក៏​ត្រូវ​បង្ហាញ​ជំហររួម និង​និយាយ​សម្លេង​តែ​មួយ​ដូច​គ្នា​ដែរ។ បើ​មិន​ដូច្នោះ​ទេ អ្នក​ដែល​ឈ្នះ​ចុង​ក្រោយ​នៅ​ក្នុង​សង្រ្គាមស៊ីវិល​យេម៉ែន​ពេល​នេះ​មិនមែន​ភាគី​រដ្ឋាភិបាល​យេម៉ែន ហើយ​ក៏​មិនមែន​ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង​ដែរ តែ​គឺ​ចលនា​ឧទ្ទាមហ៊ូទី​ដែល​កំពុង​កាន់កាប់​ទីក្រុង​សាណា និង​មាន​ការ​ជួយ​គាំទ្រ​ពេញ​ទំហឹង​ពី​ប្រទេស​អ៊ីរ៉ង់៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី