rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វិបត្តិ​ហ្កាហ្សា ៖ ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ព្រម​គោរព​បទ​ឈប់​បាញ់​ ជាមួយអ៊ីស្រាអែល

ដោយ អៀង សុខម៉ិញ

បន្ទាប់​ពី​មានការ​ប៉ះទង្គិច​ដោយ​អាវុធ​យ៉ាង​ហិង្សា អស់​រយៈ​ពេល​ពី​រ​ថ្ងៃ​មក នៅ​យប់​មិញ មេ​ដឹកនាំ​ក្រុមប្រដាប់​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ បាន​ប្រកាស​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​ជាមួយ​អ៊ីស្រាអែល។ ភាព​ស្ងប់​ស្ងាត់ និង​បទឈប់​បាញ់​បាន​ចូល​ជា​ធរមាន​ តាំង​ពី​ព្រលឹម​ថ្ងៃ​ចន្ទ​វេលា​ម៉ោង ៤និង​៣០​នាទី ម៉ោង​នៅប៉ាឡេស្ទីន (ត្រូវ​នឹង​ម៉ោង​១កន្លះយប់​ម៉ោង​សកល)។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​អេហ្ស៊ីប ដែល​ជា​ថ្មីម្តង​ទៀត បាន​ដើរ​តួនាទី​ជា​អន្តរការី​​ឱ្យ​អ៊ីស្រាអែល​និ​ងប៉ាឡេស្ទីន។

​​ពុំ​មាន​ការ​បញ្ជាក់​មក​ពី​ខាង​អ៊ីស្រាអែល ទេ ! អ្នក​នាំ​ពាក្យ​យោធា​អ៊ីស្រាអែល​មិន​ផ្តល់​សេចក្តីអត្ថាធិប្បាយ​អ្វី​ទាំងអស់។ ដំណឹង​ស្តី​ការ​ព្រមទទួល​យក​បទ​ឈប់​បាញ់​នេះ មាន​ប្រភព​ចេញ​មក​ពី​ខាង​ប៉ាឡេស្ទីន និង​អេហ្ស៊ីប​​ដែល​ជា​អន្តរការី។

ប៉ុន្តែ​ស្នូ​រ​បាញ់​រ៉ុកកែតរបស់​ប៉ាឡេស្ទីន និង​ស្នូរ​គ្រាប់​ផ្លោង​តប​របស់​អ៊ីស្រាអែល​ដែល​អង្រួញ​តំបន់​ហ្កាហ្សា​យ៉ាង​ខ្លាំង​នា​រយៈ​ពេលពីរ​ថ្ងៃ​កន្លង​មក​នេះ ពិត​បាន​ជា​ស្ងប់​ស្ងាត់​ទៅ​វិញ​មែន នៅ ព្រឹក​មិញ។ អ្នក​ទទួល​ខុស​ត្រូវ​ចលនា​ហាម៉ាស់ និង​ក្រុម​ប្រដាប់​អាវុធ​​ជីហាត​អ៊ីស្លាម ដែល​សុំមិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​តាំង​ពី​ព្រលឹម​ម៉ោង​៤កន្លះទៀប​ភ្លឺ​មក​ម្ល៉េះ។

ក្រុមប្រដាប់​អាវុធ​​ជីហាត​អ៊ីស្លាមប៉ាឡេស្ទីន ដែល​ជា​កម្លាំង​ទីបី​​និង​ជា​សត្រូវ​ជួរជាតិ​មួយទៀត​​របស់​អ៊ីស្រាអែល ក៏​បាន​ព្រមព្រៀង​ប្រកាស​ទទួល​យក​បទ​ឈប់​បាញ់​នេះ​ដែរ។ នេះជា​​ស្នាដៃ​របស់​អេហ្ស៊ីប ដែលគ្រាន់​តែ​ឃើញ​ស្ថានភាព​មិន​ស្រួល​ភ្លាម​ បាន​ហៅ​តំណាង​ចលនា​ហាម៉ាស់ និង​ជីហាតអ៊ីស្លាម​​​ មក​ជួប​ចរចា​នៅ​ក្រុង​គែរ។ ហើយ​ឧត្តមសេនីយ​អេហ្ស៊ីប​ជំនិត​​របស់​ប្រធានាធិបតី​ដែល​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តអ៊ីស្រាអែល​ប៉ាឡេស្ទីន បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ ដោយ​ផ្ទាល់​តែ​ម្តង។

បើ​តាម​ប្រភព​អេហ្ស៊ីប អន្តរការី​របស់​ក្រុង​គែរ បាន​ជំនះ​ឧបសគ្គ​ពីរ​​ធំៗ គឺ​បំពេញ​បំណង​របស់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​ត្រូវ​ការ​ស្ថិត​នៅ​ក្នុង​ជំហរ​ខ្ពស់​បំផុត​ ដើម្បី​ងាយ​ស្រួល​បង្កើត​រដ្ឋាភិបាល​ថ្មីផង និង​អូសទាញ​ក្រុម​ជីហាត​អ៊ីស្លាម ដែល​​អ៊ីរ៉ង់តែង​​ញុះញង់​ឱ្យ​ប្រើ​អំពើ​ហិង្សា​ប្រដាប់​អាវុធ​ ដើម្បី​សង​សឹកតប​ត​នឹង​ទណ្ឌកម្ម​បិទ​ការនាំ​ចេញ​ប្រេង​របស់​​​អាមេរិកលើតេអេរ៉ង់។​

​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន ខាតបង់​ច្រើន

​​នៅ​ទី​បំផុត ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា ដែល​រង​ការ​ខាត​បង់​យ៉ាង​ដំណំ នៅ​ក្នុង​ការ​ប៉ះទង្គិច​យោធា​លើក​នេះ បាន​សម្រេច​ចិត្ត ​​​ជ្រើសរើស​ផ្លូវ​អហិង្សា​ច្រើន​ជាង។

ក្នុង​ពីរ​ថ្ងៃកន្លង​មក​នេះ ការ​ប៉ះទង្គិច​ដោយ​អាវុធ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ មាន​លក្ខណៈ​​ហិង្សា​បំផុត មិនធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៨​មក ជា​ហេតុ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ព្រួយបារម្ភ​ស្មាន​តែ​​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ធ្វើ​សង្គ្រាម​នឹង​គ្នា​ នៅ​តំបន់​ហ្កាហ្សា ជា​លើក​ទី​បួន។ ជា​សរុប​ មាន​ស្លាប់​ខាងអ៊ីស្រាអែល​បួន​នាក់ និង​២៣​នាក់​ខាង​ប៉ាឡេស្ទីន។

ចលនា​ហាម៉ាស់ និង​ជីហាត​អ៊ីស្លាម ​បាន​រ៉ុកកែត​ រាប់​សិប​គ្រាប់​ទៅ​លើ​អ៊ីស្រាអែល ដែល​បាញ់​ផ្លោង​ត​មក​វិញក៏​ចាស់​ដៃ​ខ្លាំង​ដែរ​ ដោយ​ដៅ​ទិស​ចំៗ​លើ​ទីតាំងអាគារ​​រដ្ឋបាល​ផង និង​ទីតាំង​យោធា ឃ្លាំង​ស្តុក​អាវុធ កន្លែង​ផលិត​វ៉ុកកែត​ផង ​ ព្រមទាំងមូលដ្ឋាន​ទ័ព ​កន្លែង​ឈរជើង​របស់ពួក​យុទ្ធជន​ និង​លើ​ឥស្សរជន​នៃ​ក្រុម​ប្រដាប់​អាវុធ​ទាំង​ពីរ​ទៀត សរុបចំនួន​៣៥០កន្លែង​។ ​មេបញ្ជាការ​ចលនា​ហាម៉ាស់​ម្នាក់ ដែល​អ៊ីស្រាអែល​ចាត់​ទុក​ថា​អ្នកទទួល​ខុសត្រូវ​ផ្ទេរ​លុយ​​របស់​អ៊ីរ៉ង់​ទៅ​​តំបន់​ហ្កាហ្សា ឱ្យ​ចលនា​ហាម៉ាស់​និង​ចលនា​ជីហាត​អ៊ីស្លាម ​បាន​ស្លាប់។ យុទ្ធជន​របស់​ចលនា​ជីហាត​អ៊ីស្លាម ព្រម​ទាំង​សមាជិក​ក្រុមគ្រួសារ​របស់គេ​ជា​ច្រើន​នាក់ ក៏​ជា​ទិសដៅ​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ដែរ។

​បទ​ឈប់បា​ញ់ផុយស្រួយ

ចលនា​អ៊ីស្លាម​ បាន​ទាមទារ​ឱ្យ​អ៊ីស្រាអែល​បើក​ភ្លើង​ខៀវ​ឱ្យតំបន់​ហ្កាហ្សា​អាច​ទទួល​ជំនួយ​ពីកាតា សម្រាប់​បើក​ប្រាក់​ខែ​ឱ្យ​អ្នក​រដ្ឋ​ការ​ហាម៉ាស់ និង​សម្រាប់​បំប៉ន​កម្មវិធីជួយ​ប្រជាជន សម្រួល​ការ​ផ្គង់​ផ្គង់​ចរន្តអគ្គិសនីប្រើប្រាស់​ក្នុង​តំបន់ ពង្រីក​តំបន់​នេសាទ និងអនុញ្ញាត​ឱ្យ​នាំ​​​ផលិតផលទំនិញ​ ចូល​ក្នុង​តំបន់​​ឱ្យ​បាន​ច្រើន​ជាង​មុន។

តែ​កិច្ចព្រមព្រៀង​រក​ឃើញ​នៅ​យប់​មិញ ​គ្រោងនឹង​​ចាត់​វិធាន​ការ​​​ពង្រីក​តំបន់​នេសាទ នៅ​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេឱ្យ​​ពលរដ្ឋ​ហ្កាហ្សា និង​ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី ព្រមទាំង​គ្រឿង​ចំហេះ​ ឱ្យ​បាន​ប្រសើរ​ជាង​មុន។

​បិទ​ខ្ទប់​ជិត​ស្ទើរ​ជិតឈឹង​ដោយ​អ៊ីស្រាអែល តំបន់​ហ្កាហ្សា មាន​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​រស់​នៅ​ជាង​ពីរ​លាន​នាក់​ រស់​ថប់​ចង្អៀតណែន ក្នុង​ភាព​ក្រីក្រ និង​ប្រឈម​នឹង​សង្គ្រាមជា​រៀង​រាល់​ថ្ងៃ​​ តាំង​ពី​ជាង​១២​ឆ្នាំ​មក។ ​កិច្ចព្រមព្រៀង​ឈប់​បាញ់មុនៗ ផ្តល់​​ភាព​ស្ងប់​ស្ងាត់ឱ្យ​តំបន់​ហ្កាហ្សា​ ​បាន​តែ​ពីរ​បី​សប្តាហ៍​ប៉ុណ្ណោះ ព្រោះបើ​តាម​​ចលនា​ហាម៉ាស់ ​អ៊ីស្រាអែល​ថា​មិន​គោរពពាក្យ​សន្យា​ ដូច​មាន​ចែង​​ក្នុង​​​កិច្ចព្រមព្រៀងទេ ដោយវិធានការនោះ​​​នាំ​អប្រជាប្រិយភាព និង​ការ​រិះគន់​​ខ្លាំង​​ដល់​រូប​នាយក​រដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​។

នៅ​លើក​នេះ អាយុ​ជីវិត​នៃ​បទ​ឈប់​បាញ់​ក៏​មិន​ជាក់​លាក់​ មិន​ដឹង​ថា​អាច​រស់​វែង​បាន​ប៉ុណ្ណា ឡើយ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​ទើប​ជាប់​ឆ្នោត​ជា​ថ្មី ​ត្រូវ​​ចរចា​បង្កើត​រដ្ឋាភិបាលថ្មី​ និង​ត្រូវ​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ផង។ ម្យ៉ាង​វិញ​ទៀត កូនប្រសារ​លោកដូណាល់ បាន​សន្យា​បង្ហាញ​​ផែនការ​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីន នៅ​ខែ​មិថុនា​ ពេល​ចប់​ខែ​បួស​របស់​អ្នក​អ៊ីស្លាម។ ផែនការ​ដែល​ទំនង​ជា​គ្មាន​លើក​ឡើង​អំពី​ការ​បង្កើត​រដ្ឋ​ពីរ​រស់​នៅ​ក្បែរ​គ្នា​ទេ ដូច​អ្វី​ដែល​ពិភពអ្នក​ការទូតពិភពលោក​ធ្លាប់និយាយពី​មុន​មក​ទេ។ សំណើ​បែប​នេះ​អាច​នឹងធ្វើ​ឱ្យ​ប៉ាឡេស្ទីន​ផ្ទុះ​កំហឹង​ខ្លាំង​ ជា​ថ្មី ជាក់​ជាពុំ​ខាន៕

លោកដូណាល់ ត្រាំថា៖ “បើអ៊ីរ៉ង់ ​ចង់​ប្រយុទ្ធ​ជាមួយ​អាមេរិក ​អ៊ីរ៉ង់​នឹង​រលាយ​​ជា​ស្ថាពរ​”

បក្សប្រឆាំង​អូស្ត្រាលី ​ទំនងជា​ឈ្នះ​ការបោះឆ្នោត​សភានាអាណត្តិ​នេះ​

ដើមបូព៌ា៖ លោក ត្រាំ ចង់បើក​ផ្លូវចរចា តែ​អ៊ីរ៉ង់​បិទទ្វារ

បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន

បារាំង​បើក​យុទ្ធនាការ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​​ហិង្សា​និង​ជ្រុលនិយម លើ​អ៊ីនធ័រនែត

មហោស្រព​ភាពយន្ត​​កានបើកសម្ពោធ​ជាមួយ​វត្តមាន​របស់​សមិទ្ធិករ​ខ្មែរ លោក​ប៉ាន់ រិទ្ធី

តំបន់​ដើម​បូព៌ា​ឡើង​សម្ពាធ​ក្រោយមា​ន​ "វិច្ឆេទកម្ម" ​ប្រឆាំង​នាវា​អារ៉ាប៊ីសាអូឌីត

ការប្រែប្រួល​អាកាសធាតុ កំពុង​ក្លាយ​ជា​ប្រធានបទ​ស្នូល​របស់​អង្គការ​សហប្រជាជាតិ

បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់

កូរ៉េខាងជើងបាញ់​សាកល្បង​មីស៊ីល៖តើ​លោកដូណាល់ ត្រាំ​អត់ធ្មត់​​ដល់ពេលណា?

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥

នៅពេល​មនុស្ស​ជា​ដើមហេតុ នៃ​ការរលាយផុតពូជ នៃ​ជីវិតសត្វ និង​រុក្ខជាតិ

ព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន ឡើង​គ្រង​រាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត

ខួប៥០០ឆ្នាំ​នៃមរណភាព​វិចិត្រករ ឡេអូណា ដឺ វ៉ាំងស៊ី ទាញ​បារាំង-អ៊ីតាលី​ឱ្យ​ខិត​រក​គ្នា​វិញ

ក្រោយការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ វ៉េណេស៊ុយអេឡា​រងសម្ពាធ​កាន់តែខ្លាំង

អេស្ប៉ាញ៖ បោះឆ្នោតសភា ក្នុងបរិយាកាស​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ

តើ​ការ​ប្រើ​ទណ្ឌកម្មប្រេង​ដើម្បី​ខ្ទប់​ដង្ហើម​វ៉េណេស៊ុយអេឡា​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ឬ​ទេ?

ចិន៖លោកស៊ី ជីនពីង​ការពារ​គម្រោង « ខ្សែក្រវ៉ាត់ និងផ្លូវ » និង​​ប្រឆាំង​នយោបាយ​ការពារនិយម