rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ីស្រាអែល៖​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៥​របស់​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ឃើញ​កាន់​តែ​ច្បាស់

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សភា​នា​ថ្ងៃ​អង្គារ ទី៩ មេសា​គ្រោង​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃ​សុក្រ ទី១២ មេសា​ខាង​មុខ។ តែ​លទ្ធផល​បណ្តោះអាសន្ន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី១០ មេសា​នេះ​ថា គណបក្ស​ស្តាំនិយម​ឈ្មោះ​លីគូដ​របស់​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​គណបក្ស​កណ្តាលស្តាំនិយម​ឈ្មោះ​សម្ព័ន្ធខៀវ ស របស់​លោក​បេន្នី ហ្កាន់ស៍ ទទួល​បាន​សម្លេង​គាំទ្រ​ប្រកៀក​គ្នា។

តែ​លោក​នេតាន់យ៉ាហ៊ូ​ក៏​ដូច​លោក​ហ្កាន់ស៍​មិន​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណក្ស​ដៃគូ​ផ្សេង​ទេ។ នៅ​ក្នុង​ករណី​នេះ លោក​នេតាន់យ៉ាហ៊ូ​កំពុង​មាន​ប្រៀប​ជាង​លោក​ហ្កាន់ស៍។

មាន​សន្លឹកឆ្នោត​ចំនួន ៩៧% ត្រូវ​បាន​រាប់​រួច​រាល់ ហើយ​បើ​តាម​លទ្ធផល​បណ្តោះអាសន្ន​ចេញ​ផ្សាយ​ថ្ងៃ​ពុធ ទី១០ មេសា​នេះ គណបក្ស​ស្តាំនិយម​ឈ្មោះ​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​អាសនៈ​ចន្លោះ​ពី ៣៣ ទៅ ៣៦អាសនៈ ហើយ​គណបក្ស​កណ្តាលស្តាំនិយម​ឈ្មោះ​សម្ព័ន្ធខៀវ ស របស់​លោក​បេន្នី ហ្កាន់ស៍​ទទួល​បាន ៣៦ ឬ ៣៧អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​អាសនៈ​សរុប ១២០អាសនៈ។ ដូច្នេះ លោក​នេតាន់យ៉ាហ៊ូ និង​លោក​ហ្កាន់ស៍​ត្រូវ​ស្វែង​រក​ការ​គាំទ្រ​ពី​គណបក្សដៃគូ​ផ្សេង​ដើម្បី​ទទួល​បាន​សម្លេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។

នៅ​ក្នុង​ករណី​នេះ លោក​នេតាន់យ៉ាហ៊ូ​កំពុង​មាន​ប្រៀប​ជាង​លោក​ហ្គាន់ស៍ ព្រោះ​បើ​តាម​លទ្ធផល​បណ្តោះអាសន្ន គណបក្សដៃគូ​ចំនួន​ពីរ​របស់​គណបក្ស​លីគូដ​ទទួល​បាន​អាសនៈ​ច្រើន​គួរ​សម​ដែរ។ បើ​បូក​បញ្ចូល​គ្នា​ទៅ កម្លាំងសម្ព័ន្ធ​ថ្មី​លោក​នេតាន់យ៉ាហ៊ូ​អាច​មាន ៦៥អសនៈ ពោល​គ្រប់គ្រាន់​សម្រាប់​លោក​នេតាន់យ៉ាហ៊ូ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ តែ​សេណារីយ៉ូ​មួយ​នេះ​មិន​មែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​រូប​លោក​នេតាន់យ៉ាហ៊ូ ព្រោះ​លោក​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​សម្បទាន​ឲ្យ​គណបក្ស​ដៃគូ​ទាំង​នោះ ដូច​យ៉ាង​ប្រគល់​ឲ្យ​នូវ​តំណែង​រដ្ឋមន្រ្តី ឬ​តំណែង​ផ្សេង ឬ​មួយ​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​កម្មវិធី​នយោបាយ​ខ្លះ​របស់​គណបក្សដៃគូ។

នៅ​ថ្ងៃ​ខាង​មុខ ប្រធានាធិបតី​អ៊ីស្រាអែល​លោក​រ៉ឺវិន រីវលីន​ជា​អ្នក​សម្រេច​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ ឬ​លោក​ហ្កាន់ស៍​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។ តែ​ជា​ទូទៅ គឺ​បេក្ខជន​ដែល​មាន​ប្រៀប​នឹង​ត្រូវ​ជ្រើស​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី។

ពលរដ្ឋ​អ៊ីស្រាអែល​បន្ត​ទុក​ចិត្ត​លើ​រូប​លោក​នេតាន់យ៉ាហ៊ូ

បើ​ពិនិត្យ​ជា​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ ពលរដ្ឋ​អ៊ីស្រាអែល​បាន​ចែក​សន្លឹក​ឆ្នោត​រវាង​គណបក្ស​ពីរ គឺ​គណបក្ស​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូនិង​គណបក្ស​សម្ព័ន្ធខៀវ ស របស់​លោក​បេន្នី ហ្កាន់ស៍។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គណបក្ស​សម្ព័ន្ធខៀវ ស ទើប​បាន​បង្កើត​ថ្មី​ថ្មោង​ដោយ​មាន​អាយុ​មិន​ដល់ ១ឆ្នាំ​ផង។ ម្យ៉ាង​ទៀត លោក​បេន្នី ហ្កាន់ស៍​ជា​អតីត​មេបញ្ជាកងទ័ព​ដែល​គ្មាន​បទពិសោធន៍​នយោបាយ ពោល​ខុស​ពី​លោក​នេតាន់យ៉ាហ៊ូ​ដែល​មាន​បទពិសោធន៍​នយោបាយ​ទុំជោរ​ដោយ​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​ការពារជាតិ រដ្ឋមន្រ្តី​ការបរទេស និង​នាយករដ្ឋមន្រ្តី ពិសេស​លោក​នេតាន់យ៉ាហ៊ូ​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ចំនួន ៤អាណត្តិ និង​អាច​ត្រូវ​ថែម​មួយ​អាណត្តិ​ទៀត។

ពិត​ណាស់​តាម​រយៈ​លទ្ធផល​បោះឆ្នោត​ពេល​នេះ ពលរដ្ឋ​អ៊ីស្រាអែល​​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ តែ​ហាក់​នៅ​បន្ត​មាន​ជំនឿ​លើ​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​សំណុំរឿង​សេដ្ឋកិច្ច និង​សន្តិសុខ។ ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​ចុង​ក្រោយ លោក​នេតាន់យ៉ាហ៊ូ​ប្រើ​សន្លឹកបៀរ​ចុង​ក្រោយ​ដោយ​សន្យា​ពង្រីក​អាណានិគម​នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី និង​នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិមខាងកើត​ដែល​ជា​ដែនដី​របស់​ប៉ាឡេស្ទីន។ ក្រោម​ការ​ដឹកនាំ​របស់​លោក​នេតាន់យ៉ាហ៊ូ​កន្លង​មក អ៊ីស្រាអែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ថេរ និង​អចិន្រ្តៃយ៍ ហើយ​ចំនួន​អ្នកអត់ការងារ​ធ្វើ​មាន​តិច​ជាង ៤% ផង។ បន្ទាប់​មក សន្លឹកបៀរ​មួយ​ទៀត​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រើ គឺ​ស្វែង​រក​ការ​គាំទ្រ​នៅ​បរទេស ពិសេស​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។

គេ​អាច​បាន​ថា ពលរដ្ឋ​អ៊ីស្រាអែល​បន្ត​ពេញ​ចិត្ត​នឹង​គោលនយោបាយ កម្មវិធី​សេដ្ឋកិច្ច និង​ការ​ដឹកនាំ​របស់​លោក​នេតាន់យ៉ាហ៊ូ។ តែ​ចំណោត​នៅ​ត្រង់​ថា ពលរដ្ឋ​មិន​បាន​ឃើញ​បេក្ខជន​មក​ពី​គណបក្ស​ដទៃ​បង្ហាញ​ចេញ​នូវ​គោលនយោបាយ​ថ្មី​ដែល​គួរ​ឲ្យ​ទុកចិត្ត និង​គ្រាន់បើ​ជាង​លោក​នេតាន់យ៉ាហ៊ូ​ទេ។

ចុះ​បើ​លោក​នេតាន់យ៉ាហ៊ូ​នឹង​ត្រូវ​រដ្ឋអាជ្ញា​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ?

បច្ចុប្បន្ន លោក​នេតាន់យ៉ាហ៊ូ​កំពុង​ជាប់​ជំពាក់វាក់វិន​នឹង​រឿង​អាស្រូវ​ចំនួន ៣ករណី។ ទោះ​បី​លោក​នេតាន់យ៉ាហ៊ូ​តែង​ប្រកាស​ពី​ភាព​គ្មាន​កំហុស និង​ចាត់​ទុក​វិធានការ​របស់​រដ្ឋអាជ្ញា​ជា​យុទ្ធនាការ​បណ្តេញ​មេធ្មប់​ក៏​ដោយ ក៏​រឿងរ៉ាវ​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​លោក​ក្រពុលមុខ​យ៉ាង​ខ្លាំង។ ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ រដ្ឋអាជ្ញា​បាន​ប្រកាស​ពី​បំណង​ចង់​ចោទ​លោក​នេតាន់យ៉ាហ៊ូ​ជា​ផ្លូវការ។ បន្ទាប់​មក រដ្ឋអាជ្ញា​បាន​កំណត់​យក​ថ្ងៃទី១០ កក្កដា​ខាង​មុខ​ជា​ពេល​ចុង​ក្រោយ​ដើម្បី​ចោទ​ប្រកាន់​លោក​នេតាន់យ៉ាហ៊ូ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃទី១០ កក្កដា និង​បើ​អ្វីៗ​មាន​ដំណើរការ​ទៅ​ដោយ​រលូន រដ្ឋាភិបាល​ថ្មី​មួយ​ត្រូវ​បាន​ប្រសូត្រ​ឡើង ហើយ​លោក​នេតាន់យ៉ាហ៊ូ​បន្ត​កាន់​តំណែង​ក្នុង​អាណត្តិទី៥។

តែ​បើ​ការ​ប្រទាញប្រទង់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវ​អូសបន្លាយ​ហួស​ពី​ថ្ងៃទី១០ កក្កដា វា​ជា​រឿង​លំបាក និង​ស្មុគស្មាញ​សម្រាប់​លោក​នេតាន់យ៉ាហ៊ូ។ ឧបមា​ថា​លោក​នេតាន់យ៉ាហ៊ូ​បង្កើត​បាន​រដ្ឋាភិបាល​ថ្មី​នៅ​មុន​ថ្ងៃទី១០ កក្កដា ហើយ​ស្រាប់​តែ​នៅ​ក្រោយ​ថ្ងៃទី១០ កក្កដា លោក​ត្រូវ​បាន​រដ្ឋអាជ្ញា​ចោទប្រកាន់​ពី​បទ​ពុករលួយ​នោះ លោក​នេតាន់យ៉ាហ៊ូ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ទេ ព្រោះ​លោក​ត្រូវ​បាន​ការពារ​ដោយ​អភ័យឯកសិទ្ធិ​ដែល​គ្មាន​នរណា​អាច​ហៅ​លោក​ទៅ​សួរ​នាំ ឬ​កាត់ទោស​លោក​បាន​ឡើយ។ តែ​អ្វី​ដែល​លោក​នេតាន់យ៉ាហ៊ូ​បារម្ភ គឺ​នៅ​ផ្ទៃក្នុង​នៃ​ក្រុម​សម្ព័ន្ធមិត្ត​ក្នុង​រដ្ឋាភិបាល។ ពួក​គេ​អាច​ចោទ​ជា​សំណួរ​ថា តើ​គួរ ឬ​មិន​គួរ​បន្ត​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ​ដែល​ជាប់ចោទ​រឿង​ពុករលួយ​ឲ្យ​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្រ្តី ឬ​មួយ​ត្រូវ​ដាក់​ជំនួស​ដោយ​ឥស្សរជន​ថ្មី៕

ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមានប្រាប់​ទ័ព​បរទេស​ឲ្យ​​​​នៅ​ឆ្ងាយ​ពី​ឈូងសមុទ្រពែរ្ស៍

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ