អានតួអត្ថបទ

ក្រោយហេតុការណ៍​ឃាតកម្ម អ៊ីស្រាអែល​ចង់​បន្ថយ​មូលនិធិ​សម្រាប់​ប៉ាឡេស្ទីន

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បាន​ប្រកាស​នៅថ្ងៃអាទិត្យ​នេះ ថា​​អ៊ីស្រាអែលនឹង​​កាត់​មូលនិធិសម្រាប់​ប៉ាឡេស្ទីន ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ​ម្តង។ នេះ​ជា​សេចក្តី​សម្រេច​ដែល​ធ្វើ​ឡើង​ក្នុង​អត្ថន័យ​ប្រឆាំង​នឹង​ប៉ាឡេស្ទីន ព្រោះ​កាលពី​សប្តាហ៍​មុន  ​មាន​ហេតុការណ៍​ឃាតកម្ម​លើ​ស្ត្រី​អ៊ីស្រាអែល​ម្នាក់​ ពី​សំណាក់​ជន​ប៉ាឡេស្ទីន។

លោក Benjamin Netanyahou នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Benjamin Netanyahou នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ©REUTERS/Dan Balilty
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប៉ូលិស​អ៊ីស្រាអែល អ្នក​សម្លាប់​​ស្ត្រី​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ឈ្មោះ​ថា Arafat Irafaiya​ ជា​ជនជាតិ​ប៉ាឡេស្ទីន រស់​នៅ​តំបន់​ស៊ីហ្សកដានី។ ប៉ូលិស​និងអាជ្ញាធរ​អ៊ីស្រាអែល​មិនហៅ​​ទង្វើ​នេះ​ជា​ភេរវកម្ម​ទេ ប៉ុន្តែ​ជា​ប្រតិកម្ម​តប លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បាន​ប្រកាស​ថា រដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​ចាត់​វិធានការ​ដ៏​ចាំបាច់​ ប្រឆាំង​នឹង​​ប៉ាឡេស្ទីន ដោយ​ចាប់​អនុវត្ត​ច្បាប់​ដែល​សភា​អ៊ីស្រាអែល​បាន​អនុម័ត​កាលពី​ខែ​កក្កដា​មុន។

ជា​ច្បាប់​ដ៏​ចម្រូង​ចម្រាស និង​ដ៏​អយុត្តិធម៌​ ដែល​បាន​កំណត់​ថា​អ៊ីស្រាអែល​ជា​មាតុភូមិ​ផ្តាច់​មុខ​របស់​ជនជាតិ​ជ្វីហ្វ និងដែល​បាន​អនុញ្ញាត​ឱ្យ​អ៊ីស្រាអែល​​​​អាច​ដក​ថវិកា​ដែល​ខ្លួន​ត្រូវ​​បង់​ទៅ​ប៉ាឡេស្ទីន សម្រាប់យក​ទៅ​ជួយ​​​គ្រួសារ​ប៉ាឡេស្ទីន​​ដែល​មាន​សមាជិក​ជាប់ពន្ធនាគារ​នៅអ៊ីស្រាអែល ឬ​ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​អ៊ីស្រាអែល។ មូលនិធិ​នេះ ​តំណាង​​ឱ្យ​៧%​នៃ​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ប៉ាឡេស្ទីន។

​តាម​​ច្បាប់ដើម អាជ្ញាធរ​ប៉ាឡេស្ទីន​​ត្រូវ​​បង់​ប្រាក់​ ​ចំនួន ៣៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​​ ទៅ​ឱ្យគ្រួសារ​រងគ្រោះ​ប៉ាឡេស្ទីន។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹង​ស្នើ​ឱ្យ​មាន​កាត់​​ថវិកា​នេះ ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​ស៊ីវិល​ប៉ាឡេស្ទីន​ដែល​ជា​ជំនិត​របស់​​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡស្ទីន បាន​គូសបញ្ជាក់​តប​វិញ​ភ្លាម​ថា ប៉ាឡេស្ទីន​នឹងបដិសេធ​មិន​ទទួលយក​មូលនិធិ​នោះ​ឡើយ ប្រសិន​បើ​មិន​គ្រប់​ចំនួន​ទេ ! លោក​រដ្ឋមន្ត្រី​បានចាត់ទុក​សេចក្តី​សម្រេច​របស់​អ៊ីស្រាអែល​ថា ​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដើម្បី​សាប​ព្រោះ​ភាព​វឹក​វរ​។

សូម​បញ្ជាក់​ថា ក្រៅ​អំពី​ការ​អំពាវនាវ​​ឱ្យ​រដ្ឋាភិបាល​អ៊ីស្រាអែលចាប់​អនុវត្ត​ច្បាប់​​ប្រឆាំង​នឹង​ប៉ាឡេស្ទីន​ភ្លាម ក្រុម​អ្នក​ជាតិ​និយម​ជ្រុល​​អ៊ីស្រាអែល ថែម​ទាំង​បាន​ប្រកាសគាំទ្រ​​​កំណែទម្រង់​ច្បាប់សម្រួល​ការ​ដាក់​ទោស​​ប្រហារ​ជីវិតភេរវជន​ ឬឃាតករទៀត។ គម្រោង​​ច្បាប់​ ​ ដែល​​សម្រួល​ឱ្យ​តុលាការ​យោធា​អាច​សម្រេច​ដាក់​ទោស​ប្រហារ​ជីវិត​ ដោយ​សំឡេង​ភាគ​ច្រើន ​មិនមែន​ដោយ​សេចក្តី​សម្រេច​ជា​ឯកច្ឆ័ន្ទ​របស់​ចៅក្រម​ទាំង​បី​នៃ​តុលាការពេល​នេះ​​ទេ។ គម្រោង​ច្បាប់ កំពុង​រង់ចាំ​ការ​អនុម័តពីសភា។ ​​​តែ​​ក្នុង​ស្ថានភាព​ជាក់​ស្តែង ​ទោស​ប្រហារជីវិតត្រូវ​បាន​​អនុវត្ត​ជាពិសេស​លើ​តែ​ជន​ប៉ាឡេស្ទីន​ ដែល​រស់​នៅ​ក្នុង​ទឹក​ដីក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ