rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីស្រាអែល​​​វាយប្រហារ​ទីតាំង​​២៥​កន្លែង​នៅ​តំបន់​ហ្កាហ្សា​​​តបត​ទៅ​នឹង​​ការ​​បាញ់​ផ្លោង​​រ៉ុកកែត​ពី​ហ្កាហ្សា​​

media
បុរសម្នាក់ឈរនៅជាប់នឹងរណ្ដៅមួយនៅលើផ្លូវដែលបណ្តាលមកពីគ្រាប់រ៉ុកកែតបាញ់ចេញពីតំបន់ហ្គាហ្សាធ្លាក់នៅតំបន់ Kibbutz ខាងទឹកដីអ៊ីស្រាអែលជាប់ព្រំដែនជាមួយហ្គាហ្សាថ្ងៃទី ២០មិថុនា ឆ្នាំ២០១៨ REUTERS/Amir Cohen

កងទ័ព​អ៊ីស្រាអែល បានជូនដំណឹង​ថា យន្តហោះ​របស់ខ្លួន បាន​បើក​ការ​វាយប្រហារ​តាំង​ពី​​ព្រលឹម​ថ្ងៃ​ពុធ​នេះ​ប្រឆាំង​ទៅ​លើ​​ទីតាំង​ចំនួន​២៥​ កន្លែង​នៅ​ក្នុង ​តំបន់​ហ្កាហ្សា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ផ្លោង​គ្រាប់​រ៉ុកកែត​ ពី​ដែនដី​ប៉ាឡេស្ទីន ។ ប្រតិបត្តិការណ៍​​របស់​អ៊ីស្រាអែលនេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុងបរិបថនៃ​​ភាព​តានតឹងខ្លាំងនៅក្នុងតំបន់​ចាប់​​​តាំង​ពី​ច្រើន​សប្តាហ៍​មកហើយ។

 

 

 

 


យោង​តាម​សេចក្តី​ជូនដំណឹងមួយ​របស់​កងទ័ព​អ៊ីស្រាអែល “យន្តហោះរបស់ អ៊ីស្រាអែល បាន​ធ្វើការ​វាយ​ប្រហារ​​​ទីតាំង​ចំនួន​២៥​កន្លែង ​របស់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីនតាំងពីព្រលឹមថ្ងៃពុធ​ ជាពិសេស ​ទីតាំង​​យោធា ​៤ ​កន្លែង​ដែល​​ក្នុង​នោះ​ក៏ មាន​​ជំរំ ​បង្វឹក​​ហាត់​មួយ​កន្លែង​នៅ​​ក្រោម​ដីផង"។

សេចក្តី​ជូន​ដំណឹង​របស់កងទ័ពអ៊ីស្រាអែល​ បាន​គូស​បញ្ជាក់ប្រាប់​​ទៀត​ថា” ​​គ្រាប់​​រុកកែត​ប្រមាណ​ ជា​ ៤៥​គ្រាប់ ត្រូវ​ បាន​បាញ់​ផ្លោង​ចេញ ​ពី ​តំបន់ ​ហ្កាហ្សា​ កាលពី​យប់​ថ្ងៃ​អង្គារ​​ឆ្លង​មក​ព្រលឹម​ថ្ងៃ​ពុធ​ ដោយ​តម្រង់ទៅ​​កាន់​ ​ប្រទេស​អ៊ីស្រាអែល”។ យោងតាមកងទ័ពអ៊ីស្រាអែលដដែល​” ​រ៉ុកកែត​ចំនួន ៧​គ្រាប់ ត្រូវ​បាន​ប្រព័ន្ធ​ការពារ​មីស៊ីល​ចល័ត​អាកាសរបស់កងទ័ព​​អ៊ីស្រាអែល​ ឈ្មោះ Dome ​​បាញ់​ស្តាត់​ទាន់។

ក៏ប៉ុន្តែ គ្រាប់​រ៉ុកកែត ​ចំនួន ៣​គ្រាប់​ផ្សេង​ទៀត បាន​ធ្លាក់​នៅ​លើ​​ទឹកដី​អ៊ីស្រាអែល ក៏ប៉ុន្តែ​ ​ពុំ​បាន​ បណ្តាល​ឲ្យ​មាន​​ជន​​រងគ្រោះ​ណាម្នាក់​ទេ។

គួរបញ្ជាក់ថា ភាព​តានតឹង​នៅ​ក្នុង​តំបន់ហ្កាហ្សា កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ ចាប់​តាំងពី​ថ្ងៃ​ទី​៣០​មីនា​កន្លង​ទៅ​ បន្ទាប់ពី​ប្រជាជន​ប៉ាឡេស្ទីន បាន​កែណ្ឌ​គ្នា​ធ្វើ​បាតុកម្ម​នៅតាមព្រំដែនជាប់អ៊ីស្រាអែល​ ដើម្បី​ប្រឆាំង​នឹង​ការ​បិទខ្ទប់​នៅ​​ក្នុង​តំបន់ និង ដើម្បី​ទាមទារ​​សិទ្ធិ​​​របស់ពួកគេ​​នៅ​ក្នុង​ការ​វិលត្រឡប់​ទៅ​កាន់​ទឹកដីចាស់​​របស់​ពួក​គេ​វិញ។ គឺជា ប្រជាជន​ប៉ាឡេស្ទីន​ ដែល​ត្រូវ​បាន ​អ៊ីស្រាអែល ធ្វើការ​​បណ្តេញ​ចេញពីផ្ទះសម្បែងរបស់ពួកគេ​​ ឬ​ ក៏ បាន រត់​ភៀសខ្លួន ​​​នៅ​​ពេល ​ការ​​បង្កើតឡើង​នូវ​​ រដ្ឋ​អ៊ីស្រាអែល នៅ​​ឆ្នាំ​ ១៩៤៨។​

ពាក់ព័ន្ធនឹងភាពតានតឹងនៅក្នុងតំបន់នេះ សហគមន៍​អន្តរជាតិ ក៏​​បាន​ទាញសញ្ញា​​​​អាស្ន ពី​​​​​​​ភាព​​តានតឹងខ្លាំង ​នៅ​ក្នុង​តំបន់ ជាពិសេសស ការ​ធ្លាក់​ចុះ​ដុន​ដាបក្នុងផ្នែក​ស្ថានភាព​មនុស្សធម៌ ​និង​ ​សេដ្ឋកិច្ច ​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន​ ​ ​ដោយ ​បាន​ព្រមានប្រឆាំង​ផងដែរ នឹង ហានិភ័យ នៃ​​សង្គ្រាម​​ថ្មី​​មួយ​៕​​