អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អំពើ​​​ភេរវកម្ម​​អត្តឃាត​​ដោ​យ​​បំផ្ទុះ​​គ្រាប់បែក​​នៅ​​កាប៊ូល​​បាន​​សម្លាប់​ជីវិត​មនុស្ស​​​យ៉ាង​តិច​​១២​នាក់​​

នៅ​អាហ្វហ្កានីស្ថាន យ៉ាង​ហោច​​មនុស្ស​ស្លាប់​​​ចំនួន​១២​នាក់​និង​រងរបួស​ជន​​​៣១​នាក់​ផ្សេងទៀត​​​នៅ​ក្នុង​អំពើ​ភេរវកម្ម​អត្តឃាត​​បំផ្ទុះគ្រាប់មួយ​នា​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ក្នុង​​ទីក្រុង​កាប៊ូល ​ដែល​ ​អង្គការ​រដ្ឋ​អ៊ីស្លាមជីហាត ​​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ពួក​គេ។ ភេរវកម្ម​អត្តឃាត​​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ពីមុខ​ច្រក​ចូល​នៃ​ក្រសួង​ទំនើបកម្ម​និង​អភិវឌ្ឈន៍​ជនបទ​​អាហ្វហ្កានីស្ថាន ​នា​ខណៈ​​ដែល​​បុគ្គលិក​ជាច្រើន​នៃ​ក្រសួងនេះ​ កំពុងប្រមូល​​ផ្តុំគ្នានៅពីមុខក្រសួង​រង់ចាំរយន្តក្រុងដើម្បី​ត្រៀម​​ខ្លួន​ឆាប់​ត្រឡប់ទៅ​លំនៅដ្ឋាន​វិញ​ដោយ​មូលហេតុ​បុណ្យ Ramadan ។​​​  

ប៉ូលិស​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​ឃ្លាំមើល​នៅ​ក្បែរ​កន្លែង​វាយប្រហារ​អត្តឃាត​មួយ​នៅ​ក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ទី​ ១១​​ មិថុនា ឆ្នាំ ២០១៨​។ REUTERS / Mohammad Ismai​
ប៉ូលិស​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​ឃ្លាំមើល​នៅ​ក្បែរ​កន្លែង​វាយប្រហារ​អត្តឃាត​មួយ​នៅ​ក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ទី​ ១១​​ មិថុនា ឆ្នាំ ២០១៨​។ REUTERS / Mohammad Ismai​ REUTERS/Mohammad Ismai
ផ្សាយពាណិជ្ជកម្ម

ភេរវជន​អត្តឃាត បាន​បំផ្ទុះ​​​គ្រាប់បែក​នៅ​ក្នុង​អាវ​កាក់​របស់​ខ្លួន​​នៅ​ពីមុខ​​ច្រក​ចូល​នៃ​​ក្រសួង​មួយ​​របស់​ប្រទេស​​​អាហ្វហ្កានីស្ថាន​​នៅ​ទីក្រុង​កាប៊ូល​​កាលពី​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​​។​ ភេរវកម្មអត្តឃាតនេះ​ បាន​បណ្តាល​ឲ្យ​​ស្លាប់​​និង​រង​របួស​បុគ្គលិក​ជាច្រើន​នាក់​​ដែល​បំរើ​ការ​នៅ​​ក្រសួង​ទំនើបកម្ម​​​និង​​​អភិវឌ្ឈន៍​​​ជនបទ​​-​​ នេះ​​បើយោង​​តាម​​អ្នកនាំពាក្យ​​​ម្នាក់​​នៃ​​​នគរបាល​​អាហ្វហ្កានីស្ថាន។​​​​​

ចំណែក​​អ្នកនាំពាក្យ​​នៃ​​​ក្រសួង​សុខាភិបាល​​អាហ្វហ្កានីស្ថាន​វិញ បាន​រាយការណ៍​ប្រាប់​ថា ជនរងគ្រោះ​ស្លាប់​នៅ​ក្នុង​អំពើ​ភេរវកម្មអត្តឃាត​​នា​ម្សិលមិញ​នេះ មាន​ចំនួន ១២​នាក់​និង ​រង​របួស​​ជន​​ចំនួន ​៣១ ​នាក់ផ្សេង​​ទៀត​។​

សូមបញ្ជាក់​ថា ​បុគ្គលិកនៃ​ក្រសួងខាងលើនេះ បាន​​នាំគ្នាចាក​ចេញ​ពី​​អគារ​​នៅ​វេលា​ម៉ោង​១៣​ម៉ោង​ក្នុង​ស្រុក ​​ដោយ​ហេតុ​ថ្ងៃ​បុណ្យ ramadan ។ នាខណៈ​ពេល ដែល​ពួក​គេ ​កំពុង​ប្រមូល​ផ្តុំ​គ្នា ​នៅ​ពី ​មុខ​អគារ​​​ដើម្បី​រង់ចំា​រថយន្ត​ក្រុង វិលត្រឡប់ទៅកាន់​លំនៅដ្ឋា​ន​គេវិញ  ស្រាប់តែគ្រាប់បែក​បាន​​​ផ្ទុះ​ឡើង-នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ទំនើបកម្ម​និង​អភិវឌ្ឈន៍​ជនបទអាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យ​របស់​ក្រសួងដដែលនេះ បាន​ថ្លែង​បន្ថែម​ទៀត​ថា គាត់​មាន​សេចក្តី​សោក​ស្តាយ​ជាពន្លឹក​ដោយសារតែ​​សហការី​​របស់​គាត់​ជាច្រើន​រូប បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​អំពើ​ភេរវកម្ម​អត្តឃាតដែល​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត​បាន​ប្រកាសថា​ ជាស្នាដៃរបស់ខ្លួន។​

ចំណែក​បុគ្គលិក​ម្នាក់​ទៀត​នៃ​ក្រសួង​ដដែល​នេះ  បាន​រៀបរាប់​ប្រាប់​​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង AFP ថា ​នៅ​ខណៈពេល​ដែល​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ការរិយាល័យ ស្រាប់​តែ​​គាត់​​ឮ​សូរ​ការ​ផ្ទុះ​មួយ​យ៉ាង​​ខ្លាំង​សម្បើម​អស្ចារ្យ​ តែ ​សហការី​ ភាគ​ច្រើន របស់​គាត់ បាន​នាំ​គ្នា​ ចាក​ចេញ​​​ ពី​ការរិយាល័យ​ ផុត​ទៅ​ហើយ។

គាត់​ បាន​និយាយ​បញ្ជាក់​ទៀត​ថា គាត់​មាន​ការ​ព្រួយបារម្ភ យ៉ាង​​ខ្លាំង​​​ណាស់​ ពី​ សុវត្ថិភាព​​របស់​ពួក​គេ ហើយ​​ ចំណែក​ រួបគាត់​វិញ ត្រូវ​ ស្ថិត​នៅ​ក្នុង​ការរិយាល័យ​​ដោយ​សារ​តែ​មាន​ការ​បញ្ជា​​រ​អោ​យ​​នៅ​​​ក្នុងទី​អគារ​។​​​

សូមបញ្ជាក់ថា អំពើ​ភេរវកម្ម​អត្តឃាត​​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ទីក្រុង​កាប៊ូលនេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​​មុន​​មួយ​​ថ្ងៃ​នៃ​​​បទ​​ឈប់​បាញ់​គ្នា​​រយៈពេល​​មួយ​​សប្តាហ៍​​ដែល​​​រដ្ឋ​អាហ្វហ្កានីស្ថាន​បានជូនដំណឹង​នៅ​មុនពេល​​បញ្ចប់​បុណ្យ​ Ramadan ដែលគេទន្ទឹងរង់ចាំ​​នា​​ថ្ងៃ​​សុក្រ​​ខាង​មុខ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ