rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេហ្ស៊ីប សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​សហប្រជាជាតិ​​បរិហារ​​ការ​​ឃុំឃាំង​មនុស្ស​​​​ដោយ​បំពាន​​នៅ​​អេហ្ស៊ីប​

media
លោកស្រី Ravina Shamdasani អ្នកនាំពាក្យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (DR)

ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បរិហារ​នៅថ្ងៃ​អង្គារ​នេះ ថា​អេហ្ស៊ីប​ឃុំ​ពួកប្រឆាំង​ដោយ​បំពាន។ អង្គការ​សហប្រជាជាតិ​បន្ថែមថា ការឃុំឃាំង​បែបនេះ​បាន​ក្លាយ​ជាបញ្ហា​រ៉ាំរ៉ៃ​នៅ​អេហ្ស៊ីប។


នៅ​អេហ្ស៊ីប ​មួយរយៈ​ចុងក្រោយ​នេះ បើយោងតាម​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ មានជនប្រឆាំង អ្នកសារព័ត៌មាន រឺ​អ្នក​បង្កើតវេបសាយ​​មួយចំនួន​ត្រូវបា​ន​អាជ្ញាធរ​អេហ្ស៊ីប​ចាប់ខ្លួន​ទាំង​បំពាន។ ​មាន​ករណី​ចាប់ខ្លួនជាច្រើន ​​កើតឡើងថ្មីៗនេះ​ ​​ហើយ​​គ្មានដីកា​ចាប់ខ្លួន​ទាល់តែសោះ។ ជាឧទាហរណ៍​នៃ​ការ​បំពានសេរីភាព​​ លោក​ហាហ្ស៊ីម អាប់ឌែលឡាហ្ស៊ី ​ជា​សកម្មជន​ប្រឆាំង​​សំខាន់​​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅចុងខែឧសភា​កន្លងទៅ។ មុន​នេះ ក៏មាន​ការចាប់ខ្លួន​អ្នកសារព័ត៌មាន រឺអ្នក​សរសេរ​ក្នុង​អ៊ីនធ័រនែត ថា​​កុំអោយ​ជឿព្រះផងដែរ។  ​​

សម្រាប់​​​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ​ការចាប់ខ្លួន​ទាំងនេះ​បានក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ​ នេះ​សបង្ហាញ​ពី​ការ​បំពាន​សេរីភាព​នៃ​ការបញ្ចេញ​មតិ ​រឺ​សេរីភាព​នៃ​ការជួបជុំគ្នា​ជាដើម។ លោកស្រី រ៉ាវីណា ស្ហាំដាសានី Ravina Shamdasani ជា​​អ្នកនាំពាក្យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិបានបង្ហាញ​បញ្ជី​វែងមួយ រាយ​ឈ្មោះ​អ្នកដែលត្រូវ​បាន​ឃុំ​ខ្លួន​ មានដូចជា​អ្នកសារព័ត៌មាន​ មេធាវី​ជាដើម។ ជនប្រឆាំង​ទាំងនេះ​ត្រូវបាន​ឃុំខ្លួន តាំងតែ​ពី​រដ្ឋអាជ្ញាទូទៅអេហ្ស៊ីប​ បញ្ជា​អោយ​មាន​ការ​ត្រួត​ពិនិត្យ​​វេបសាយ​​​​​របស់​សារព័ត៌មាន​សង្គម​ ក្នុង​ខែ​កុម្ភៈ​មក។

សកម្មជន​ការពារ​សិទ្ធិមនុស្ស​តែងតែ​ចោទ​ប្រកាន់​របប​ដឺកនាំ​​លោកប្រធានាធិបតី ​​អាប់ឌែល ហ្វាតា អាល់ ស៊ិសស៊ី ថា​បំពាន​សេរីភាព​សាធារណៈ បំបិទ​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​ក្រុមប្រឆាំង។ ​គិតតាំង​ពី​លោក​អាល់ ស៊ិសស៊ី ជាប់ឆ្នោតជាថ្មី នៅ​ខែ​មិនា​មក សហភាព​អឺរ៉ុប​ក៏ធ្លាប់​​បាន​បរិហារ​ពីការ​ចាប់ខ្លួន​ក្រុមប្រឆាំង​ និង​សកម្មជន​ស៊ីវិល​ ក្នុង​ស្រុក​អេហ្ស៊ីប​ផងដែរ។ ​សូមរំលឹកថា លោក​អាល់ស៊ិសស៊ី ​បាន​ឡើង​កាន់​អំណាច​​នៅអេហ្ស៊ីប តាមរយៈ​ការបោះឆ្នោត​ ​នៅ​ឆ្នាំ​២០១៤ បន្ទាប់​ពី​ប្រធានាធិបតី​ មហាមេត មរស៊ី ត្រូវបាន​កងទ័ព​​ទំលាក់ពី​អំណាច៕ ​  ​​  ​