rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីរី៖​​សកម្មជន​​​​អង្គការ​​​រដ្ឋអ៊ីស្លាម​​​ត្រូវបាន​​​ជម្លៀសចេញ​​​ជាលើក​​ដំបូង​ ​​ពី​​ភាគ​​ខាងត្បូង​​​ក្រុង​​ដាម៉ាស​​​

media
កងទ័ព​ស៊ីរី​ពិបាក​វាយ​យក​ Qadam នៅ​ខាងត្បូង​Damas ដោយសារ​សំបូរ​ក្រុម​ឧទ្ទាម។ AFP PHOTO / YOUSSEF KARWASHAN

សកម្មជន​ក្រុមភេរវជនរដ្ឋអ៊ីស្លាម​ត្រូវ​​​បានដឹក​​ជម្លៀសចេញពី​ភាគខាងត្បូង​ក្រុងដាម៉ាស​ ទៅតំបន់​រហោស្ថាន​​ប្រទេស​ស៊ីរី ​នៅ​យប់ថ្ងៃសៅរ៍ ចូលព្រឹក​ថ្ងៃអាទិត្យកន្លងទៅ​នេះ។ នេះ​បើ​យោងតាម​អង្គការ​សង្កេតការណ៍សិទ្ធិមនុស្ស​ស៊ីរី។ ​ការជម្លៀស​នេះធ្វើឡើង​ក្រោយពេល​បទឈប់បាញ់​រវាង​​​រដ្ឋអំណាច​លោ​កអាសាដ និង​ក្រុម​រដ្ឋអ៊ីស្លាម​ ចូលជាធរមាន កាលពី​ថ្ងៃសៅរ៍។


យោងតាម​អង្គការ​សង្កេតការណ៍សិទ្ធិមនុស្ស​ស៊ីរី ​យប់ថ្ងៃសៅរ៍​ ឈានចូល​ព្រឹកថ្ងៃ​អាទិត្យ​កន្លង​ទៅ ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បានធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​កាន់កាប់​ដោយ​ក្រុមភេរវជន​ជីហា​ត​រដ្ឋ​អ៊ីស្លាម ​ដើម្បី​ដឺក​សកម្មជន​ជីហាត​រដ្ឋអ៊ីស្លាម និងក្រុមគ្រួសារ​ពួកគេ ​ចេញ​ពី​ភាគខាងត្បូង​ក្រុងដាម៉ាស។ នេះ​ជាការ​ជម្លៀស​សកម្មជន​ភេរវជន​រដ្ឋអ៊ីស្លាម​ជាលើក​ដំបូង និងធ្វើឡើង​ក្រោយ​បទឈប់បាញ់​រវាង​អង្គការ​រដ្ឋអ៊ីស្លាម​ និង​រដ្ឋាភិបាល​លោក​អាសាដ ចូលជាធរមាន​កាលពីថ្ងៃសៅរ៍។

ជាបទឈប់បាញ់​ចរចា​ឡើង​ ដោយគ្មានការលាយលក្ខណ៍​អក្សរ​អ្វីទេ ប៉ុន្តែ ចរចា​រវាង​ភាគី​រុស្ស៊ី និង​ជនភៀសខ្លួន​ប៉ាឡេស្ទីនក្នុងជំរំ​យ៉ាមូក Yarmouk ​ក្នុង​ទឹកដី​ស៊ីរី ដោយ​មាន​តំណាង​​​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ចូលរួម​ចរចា​ដែរ។ យោងតាម​អង្គការ​សេង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី ​ការជម្លៀស​សកម្មជន​ភេរវជនថ្ងៃសៅរ៍អាទិត្យ​នេះ​ គឺ​ស្រប​តាម​បទឈប់បាញ់​​​​រវាង​រដ្ឋអំណាច​ស៊ីរី ​និង​ក្រុមជីហាត។ ប៉ុន្តែ ខាង​សារព័ត៌មាន​ផ្លុវការស៊ីរី និង​ក្រុមយោធា​​បដិសេធ​ថា​ ​គ្មានកិច្ចព្រមព្រៀង​អ្វី​រវាង​រដ្ឋាភិបាល​ជាមួយ​ក្រុមភេរវជន​ទេ។ សារព័ត៌មាន​បដិសេធ​ក៏ពិតមែន ប៉ុន្តែ បដិសេធ​ការជម្លៀស​នៅ​តាម​​ទីតាំង​ដូចជា​ហាចា អាល់ អាស្វាដ។ សារព័ត៌មាន​ស៊ីរី​មិនបាន​លើកឡើង​ពី​​ស្ថានភាព​នៅ​តំបន់​យ៉ាមូក​ទេ។ ​

គួររំលឹក​ថា ​តាំងពីថ្ងៃ​១៩មេសាមក ​កងទ័ព​ស៊ីរី​បាន​ប្រតិបត្តិការ​ នៅ​ភាគខាងត្បូង​ក្រុងដាម៉ាស វាយយក​ទីតាំងផ្សេងៗ​ចុងក្រោយ​ពី​​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​​មកវិញ។ ​ការប្រយុទ្ធ​បានធ្វើអោយសកម្មជន​ប្រយុទ្ធ​ស្លាប់​៤៨៤នាក់ ទាំង​ខាងក្រុមភេរវជន ទាំង​ខាង​កងទ័ព​ ហើយ​និង​ស្លាប់​​​ជនស៊ីវិល​៦២នាក់។ ​បើ​មានការចរចា​រវាង​រដ្ឋអំណាច​លោក​អាសាដ និង​ក្រុម​ភេរវជន ទាក់ទង​ការជម្លៀស​នេះមែន ការចរចា​នេះ​អាច​រងការរិះគន់។ ខែសីហា ​ឆ្នាំ២០១៧​កន្លងទៅ ​ក្រុមអេស្បូឡា​លីបង់ ដែល​គាំទ្រ​រដ្ឋអំណាច​ស៊ីរី បាន​យល់ព្រម​ជម្លៀស​សកម្មជន​អង្គការ​រដ្ឋអ៊ីស្លាម​ពី​ភាគខាងកើត​លីបង់ ទៅ​តំបន់​រហោស្ថាន​ស៊ីរី ធ្វើអោយ​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ភេរវជន ដឹកនាំ​ដោយ​អាមេរិក រិះគន់​ថា ក្រុមអេស្បូឡា​ដឺកក្រុមភេរវជន​ពី​កន្លែងមួយ​ទៅ​កន្លែងមួយទៀត៕