អានតួអត្ថបទ
អ៊ីរ៉ាក់-បោះឆ្នោតសភា

គណបក្ស​​​និន្នាការ​​ប្រឆាំង​​នឹង​​​រដ្ឋាភិបាល​​​ផុត​អាណត្ត​ពីរ​​​បាន​​សម្លេង​​ឆ្នោត​​នាំ​​មុខ​​គេ​​​

ការ​បោះឆ្នោត​សភានៅ​អ៊ីរ៉ាក់​​កាលពី​ថ្ងៃ​សៅរ៍​ទី​១២ឧសភា​មុន​នេះ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​​ខ្លាំង​។ បើ​យោង​តាម​លទ្ធផល​ខ្លះៗ​នៅថ្ងៃចន្ទនេះ បានអោយដឹងថា​​​“បក្ស​ចំនួន​​​ពីរ ដែល​​ប្រឆាំង​នឹង​រដ្ឋាភិបាល បានសម្លេង​ឆ្នោត​​​​​នាំ​មុខគេ ឈ្នះ​លើ​បក្ស​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​​ផុត​អាណត្តិ។​

ជនអ៊ីរ៉ាក់​មួយរូប​ធ្វើការបោះឆ្នោត​នៅ​ Kirkouk​ ក្នុង​ភាគខាងជើង​អ៊ីរ៉ាក់​
ជនអ៊ីរ៉ាក់​មួយរូប​ធ្វើការបោះឆ្នោត​នៅ​ Kirkouk​ ក្នុង​ភាគខាងជើង​អ៊ីរ៉ាក់​ REUTERS/Ako Rasheed
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​សភា​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សៅរ៍​មុន​នេះ បាន​ធ្វើ​ឲ្យ​មតិ​ទូទៅ​មាន​​ការ​ភ្ញាក់ផ្អើល​ខ្លាំង​។ ដោយ​ហេតុថា ​សម្ព័ន្ធភាព​ថ្មី​​របស់​​មេ​ដឹកនាំ​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត​របស់​លោក Moqtada Sadr ​ស្និទ្ធ​នឹង​អារ៉ាប៊ីសាអ៊ូឌីត​​និង​បក្ស​កុម្មុយនិស្តិ​របស់​លោក ​Hachd a-Cahabi  ដែល​មាន​កម្មវិធី​នយោបាយ​​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ពុក​រលួយ បាន​សម្លេង​​ឆ្នោត​នាំ​មុខ​គេ​នៅ​ក្នុង​ខែត្រ​​៦​​ក្នុង​ចំណោម​ខេត្ត​ទាំង​អស់​ចំនួន ១៨ និង​នៅ​​លំដាប់​ទី​ពីរ នៅ​ក្នុង​ខេត្ត​៤​ផ្សេង​ទៀត​-នេះបើ​យោងតាម​លទ្ធផល​ផ្លូវការ ដែលគេ​រាប់បាន​មួយ​ភាគ កាលពី​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​មក​ថ្ងៃ​ចន្ទ​ទី​១៤​ឧសភា​នេះ​។

ចំណែក​ ចលនា​របស់​លោក Hachd a-Cahabi ​ដែល​ធ្លាប់​​ជួយ​វាយ​ប្រយុទ្ធ​ជា​មួយ​កងទ័ព​អ៊ីរ៉ាក់​នៅ​ក្នុង​ប្រយុទ្ធ​ប្រឆាំង​រហូត​ដល់​ឈ្នះ​អង្គការ​រដ្ឋ​អ៊ីស្លាម​​​ បាន​សម្លេង​ឆ្នោត​នាំ​មុខ​គេ​នៅ​ក្នុង​ខេត្ត​ចំនួន ៤ ។ នៅ​ក្នុង​បញ្ជី​នៃ​បក្ស​​នេះ ដែល​មាន​អ្នក​ទទួល​ខុសត្រូវ​ជា​ច្រើន​ស្និទ្ធ​នឹង​ប្រទេស​អ៊ីរ៉ង់  ស្ថិត​នៅ​លំដាប់​ទីពីរ​នៅ​ក្នុង​ខេត្ត​ចំនួន​៨​ផ្សេងទៀត។​

ចំណែក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក​Haïder al-Abadi ដែល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ​​ បាន​ទទួល​សំឡេង​ឆ្នោត​តិចជាង​គេ ​នៅ​ក្នុង​ខេត្ត​ទាំង​អស់ ​លើក​លែង​តែ​ខេត្ត Ninive ចេញដែល​​ជា​​​ក្រុង​ធំ​របស់ ​Mossoul។

Mossoul  ដែល​ជា​អតីត​ធានី​របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត ។ នៅ​ក្រុង Mossoul នេះ​ហើយ ​​ដែល ​លោក ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​ផុត​​អាណត្តិ ធ្លាប់បាន​​ប្រកាស​ជូន​ដំណឹងដែរ​​អំពី​ការ​រំដោះ​ក្រុង​នេះបាន​ កាលពី​​ខែ​កក្កដា​ឆ្នាំ​២០១៧។​​

គួរ​រំលឹកថា នៅក្នុង​តំណាក់កាល​លើក​តំបូង បណ្តា​ អ្នក​ទទួល​ខុស​ត្រូវ​នយោបាយអ៊ីរ៉ាក់​​នានា បាន​​ទស្សន៍ទាយ​ទុក​ជាមុនថា​ ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ផុត​អាណត្តិ ជា​អ្នក​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នេះ និង​បាន​ទទួល​អសនៈ​​រហូត​ដល់ជាង​​​៦០ផង។

​ក៏ប៉ុន្តែ​តួលេខ​នេះ អាច​នឹង​ប្រែប្រួល​ ដោយហេតុថា គេ នៅ​ពុំរាប់​​នៅ​ឡើយ​ដែរ​​សន្លឹក​ឆ្នោត​​​របស់​កង​កម្លាំង​សន្តិសុខ​ អ៊ីរ៉ាក់​ដែលមាន ចំនួនជិត ៧ សែន​​នាក់​ ក៏​ព្រម​​ទាំង​សន្លឺក​ឆ្នោត ជិត​១​លាន​ទៀត សន្លឹកទៀត ​របស់ប្រជាជនអ៊ីរ៉ាក់​ដែល​រស់​នៅ​ឯ​បរទេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ