អានតួអត្ថបទ
ស៊ីរី

ប្រធានាធិបតី​​ស៊ីរី​​​ដៀលត្មះ​ពី​​​ការ​​កើន​ឡើង​​​នៃ​​អំពើ​​ឈ្លានពាន​​​ប្រឆាំង​​​នឹង​​​ប្រទេស​របស់​​លោក​​​

ប្រធានាធិបតី​ស៊ីរី​លោក ​​អាសាដ ​​នៅ​ថ្ងៃ​ចន្ទ​​ម្សិលមិញ​​ បានថ្លែង​​ដៀល​ត្មះ​អំពី​​ការ​ឈ្លាន​ពាន​​​ដែល​​កាន់តែ​​​កើន​ឡើង​​​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី ​​ក្រោយ​បន្ទាប់​ពី​មាន​​ការ​​បាញ់​​​​មីស៊ីល​ ​ប្រឆាំង​​ទៅ​លើ​​ទីតាំង​​នានា​​របស់​​រដ្ឋអំណាច​​នៅ​​​ដាម៉ាស់​រួចមក។​​

រូបភាពរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងមេដឹកនាំ Hezbollah ​លីបង់​​​លោក​ Hassan Nasrallah ​ត្រូវ​បាន​គេឃើញ​នៅ​ក្នុង​ហាង​លក់​វត្ថុអនុស្សាវរីយ៍​នៅ​ទីក្រុង​ Damascus ​ប្រទេស​ស៊ីរី​ថ្ងៃ​ទី១៧​មេសា​ឆ្នាំ ២០១៨​
រូបភាពរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងមេដឹកនាំ Hezbollah ​លីបង់​​​លោក​ Hassan Nasrallah ​ត្រូវ​បាន​គេឃើញ​នៅ​ក្នុង​ហាង​លក់​វត្ថុអនុស្សាវរីយ៍​នៅ​ទីក្រុង​ Damascus ​ប្រទេស​ស៊ីរី​ថ្ងៃ​ទី១៧​មេសា​ឆ្នាំ ២០១៨​ REUTERS/Ali Hashisho
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ស៊ីរី នៅម្សិលមិញ​បាន​ថ្លែងដៀលត្មះ​​យ៉ាង​ខ្លាំងក្លា ​​​​​បន្ទាប់ពី​​មាន​ការ​បាញ់​​​គ្រាប់​​​មីស៊ីល​ជា​ច្រើន​​ប្រឆាំង​ទៅ​លើ​ទីតាំង​យោធា​នានា​របស់​​រដ្ឋអំណាច​ដាម៉ាស​កាលពី​​យប់​ថ្ងៃ​អាទិត្យ​មុន​។ ការ​បាញ់ផ្លោងមីស៊ីល​នេះ ត្រូវបាន​​​លោក​ Assad ចាត់​ទុក​​​ជា​”ការ​ឈ្លានពាន​​​​​កាន់តែខ្លាំងឡើងៗប្រឆាំងនឹងស៊ីរី។

ក៏ប៉ុន្តែ​​​ប្រមុខ​រដ្ឋ​ស៊ីរី ពុំ​បាន​បញ្ចេញ​ឈ្មោះ​អ្នក​វាយ​ប្រហារ​មីស៊ីល​នោះទេ​ មីស៊ីល​​ដែល​​បាន​សម្លាប់​យុទ្ធជន​គាំទ្រ​របប​ស៊ីរី​ចំនួន​២៦​នាក់​ក្នុង​នោះ​​ភាគ​ច្រើន​មានសញ្ជាតិ​​​អ៊ីរ៉ង់។

បើយោងតាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ស៊ីរី” ​អ្នកដែល​ទទូល​ខុស​ត្រូវ​នៅ​លើ​ការ​វាយប្រហារមីស៊ីល​នៅ​យប់​ថ្ងៃ​អាទិត្យ​មុន​ ប្រហែលជា​“អ៊ីស្រាអែល​ ​។ ប៉ុន្តែ ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អ៊ីស្រាអែល​​ដែល​ក៏​ជា​អ្នក​ទទួល​បន្ទុក​​ខាង​ក្រសួង​ស៊ើបការ​សម្ងាត់​អ៊ីស្រាអែល​ដែរ​ បាន​បដិសេធ​ថា​ ​“អ៊ីស្រាអែល​ពុំ​បាន​ដឹងឮ​អ្វីទេ​​​ពី​ព្រឹត្តការណ៍​នោះ​”។

គួររំលឹកថា របប​​ស៊ីរីនិង​អ៊ីរ៉ង់ ​​​​នៅ​​​ថ្ងៃ​ទី​៩​មេសា​មុន ​ធ្លាប់​បានចោទប្រកាន់​​អ៊ីស្រាអែល ម្តង​រួច​ទៅ​ហើយ ថា បានធ្វើការវាយប្រហារ​ដ៏កា​ចសាហាវបំ​ផុត​​ប្រឆាំង​ទៅលើ​មូលដ្ឋាន​យោធា​មួយ​​នៅ​ភាគកណ្តាលប្រទេសស៊ីរី​និងដែលបាន​​​សម្លាប់​​​យុទ្ធជន​គាំទ្ររបបស៊ីរី​ចំនួន​១៤​ក្នុងនោះ ​៧ នាក់ ជា​ជនអ៊ីរ៉ង់។

​​សេចក្តីថ្លែងការណ៍​របស់លោកអាសាដនេះ ត្រូវបានធ្វើឡើង​នៅ​ឱកាស​​ជំនួប​ប្រាស្រ័យ​​ជាមួយ​គណៈប្រតិភូ​អ៊ីរ៉ង់​​​ដែល​ដឹកនាំ​ដោយ​អ្នកទទួលខុសត្រូ​វ​​ជាន់​ខ្ពស់​​សភា​​អ៊ីរ៉ង់ម្នាក់។ហើយ អ៊ីរ៉ង់និង​​រុស្ស៊ី​ គឺ​​ជា​សម្ព័ន្ធមិត្ត​មួយ​ដ៏​រឹងមាំ​​ជាទីបំផុត​របស់​​របប​ស៊ីរី។

 នៅឱកាសនោះ  លោក Bachar al Assad ​បាន​​​​​​​ដៀលត្មះ ​​​ថា”​ សកម្មភាព​​​​​ឈ្លានពាន​​​របស់​​​​បណ្តា​ប្រទេស​​​​​គូ​សត្រូវដែល​​​​​​កើនឡើង​​​​ខ្លាំង​នោះ  រឹតតែ​ជម្រុញ​អោយ​ប្រជាជន​ស៊ីរី ​កាន់តែ​ មាន​ជំហរ​​ប្តេជ្ញាចិត្ត​យ៉ាងមុះមត់នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម​​និង​រក្សា​ការពារ​អធិបតេយ្យភាព​ប្រទេសរបស់ខ្លួន​។ សំដី​​ប្រធានាធិបតី​ស៊ីរី​នេះ ​ហាក់ដូ​ច​ជាដាក់ផ្លែផ្កា​ ឲ្យ​​ប្រទេសលោកខាងលិច​ ដោយហេតុថា​នៅថ្ងៃ​ទី​១៤​មេសា​២០១៨​​កន្លងទៅនេះ  សហរដ្ឋអាមេរិក ​អង់គ្លេសនិង​បារាំង​ បាន​ដឹក​ការ​វាយប្រហារ​សងសឹក​មួយ ​តាម​​ផ្លូវ​អាកាសប្រឆាំង​ទៅ​លើ​ទីតាំង​យោធា​រ​បស់​​របប​ស៊ីរី មួយ​ថ្ងៃ​បន្ទាប់ពី​មាន​ការ​វាយប្រហារ​មួយដែលគេសង្ស័យថាជាការវាយប្រហារដោយ​អាវុធ​គីមី ​ពី​សំណាក់​​កង​ទ័ព​​ស៊ីរី​ ​​នៅ​ក្នុង​ក្រុង​មួយ​​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ស៊ីរី ​នៅ​ក្បែរ​ទីក្រុង​ដាម៉ាស៕​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ