អានតួអត្ថបទ
ដើមបូព៌ា-អ៊ីស្រាអែល

ហិង្សា​ថ្មីៗ​​​បាន​​​ផ្ទុះ​​ឡើង​​នៅ​នា​​​​ឱកាស​​បាតុកម្ម​នានា​​​​​នៅតាម​​​ព្រំដែន​​រវាង​​​ហ្កាហ្សា​​និង​​អ៊ីស្រាអែល​​

​នៅ​ដើម​បូព៌ា ការ​​ប៉ះ​ទង្គិច​គ្នា​​យ៉ាង​​​ហិង្សា​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​នៅថ្ងៃ​​សុក្រ​​ម្សិលមិញ​​នៅ​ព្រំដែន​​​រវាង​​អ៊ីស្រាអែល​​និង​​ដែនដី​ហ្កាហ្សា​ នា​​ឱកាស​​ការ​​ប្រឆាំង​​តវ៉ា​​​របស់​​​ប្រជាជន​​ប៉ាឡេស្ទីន​​ជា​ច្រើន​​ពាន់​​​នាក់​​អស់​រយៈពេល​៣​​ថ្ងៃ​​ជាប់ៗ​​គ្នា​​មក​​ដល់​​​ថ្ងៃ​​សុក្រ​​ បន្ទាប់ពី​​មាន​​អំពើ​​​ហិង្សា​​​នានា​​​ដែល​​បាន​​សម្លាប់​​ជីវិត​​ប្រជាជន​​ប៉ាឡេស្ទីន​​​ជាង ​៣០ ​នាក់​​​នា​រយៈពេល​​ពីរ​​សប្តាហ៍​​ចុង​​ក្រោយ​​នេះ។​

A Palestinian protester uses a sling to hurl stones during clashes with Israeli troops near the Jewish settlement of Beit El, near Ramallah, in the occupied West Bank April 13, 2018. REUTERS/Mohamad Torokman
A Palestinian protester uses a sling to hurl stones during clashes with Israeli troops near the Jewish settlement of Beit El, near Ramallah, in the occupied West Bank April 13, 2018. REUTERS/Mohamad Torokman REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

អំពើ​​ហិង្សា​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ  បាន​កើត​ឡើង​នៅ​មុន​ពេល​សូតធម៌​បួងសួង​ព្រះ​ជា​ម្ចាស់​​ទៅ​ទៀត ដោយ​យុវជន​​ប៉ាឡេស្ទីន​ ពីរ​រូប​ បាន​​​បោះជំហានរុល​ទៅ​មុខ​ដោយ​មាន​ជំហរ​​ប្តេជ្ញាចិត្ត ឆ្ពោះ​ទៅកាន់​របាំង​ខណ្ឌចែក​ព្រំដែន​​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​។

ទន្ទឹមនេះ ប្រជាជន​ប៉ាឡេស្ទីន ជា​ច្រើន​ពាន់​នាក់​ផ្សេង​ទៀត បានមក​ជួបជុំ​គ្នា​​នៅ​ចម្ងាយ​តែ​រាប់​សិប​ម៉ែត្រ​ប៉ុណ្ណោះ​ ពី​​កង​​ទាហាន​អ៊ីស្រាអែល។ ​ពួកប៉ាឡេស្ទីន​ ​បាននាំគ្នា​ ​ដុត​កង់​ឡាន ​ដើម្បី​​ប៉ុនប៉ង ​កុំ​​ឲ្យ​ទាហាន​អ៊ីស្រាអែលដែលជាអ្នក​ជើងឯកខាងបាញ់​​ មើល​​ឃើញ​​​ពួក​ខ្លួន។

​ក៏ប៉ុន្តែក៏ដូច​ជា​សប្តាហ៍​មុនៗ​ដែរ ​កងទ័ព​អ៊ីស្រាអែល បាន​ធ្វើការ ​តប​ត​វិញ ​ដោយ​បាន​​បាញ់​​ឧស្ម័ន​ធ្វើ​ឲ្យ​ចេញ​ទឹក​ភ្នែក​​និង​គ្រាប់​កាំភ្លើង​មែនទែន ប្រឆាំង​​ទៅ​លើ​ពួក​ប៉ាឡេស្ទីន​។ គេឃើញ​រថយន្ត Ambulance ​ជាច្រើនគ្រឿង​ បាន​បើក​​បរ​ចូលយ៉ាង​សន្សឹមៗ​​ដើម្បី​ទៅ​ប្រមូល​​​យក​​ជន​រងគ្រោះ​មុន​គេ​។​​

យ៉ាងតិច​ក៏​មាន​​ជន​ប៉ាឡេស្ទីន​ចំនួន​៨​នាក់ដែរ ត្រូវ​បាន​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​​ទាហាន​​អ៊ីស្រាអែល នេះ​បើយោង​តាម​ក្រសួង​សុខាភិបាល​នៅ​តំបន់​ហ្កាហ្សា។​ នៅ​ថ្ងៃ​សុក្រ​​ម្សិលមិញនេះដែរ  ក្រុម​អ្នករៀបចំបាតុកម្ម បាន​អំពាវនាវ​បាតុករ​ប៉ាឡេស្ទីន អោយ​នាំគ្នា​ដុត​ទង់ជាតិ​អ៊ីស្រាអែល ​ដោយ ​ដាក់​ទង់ជាតិ​ប៉ាឡេស្ទីន​ ជា​ជំនួស​វិញ។

តាំងពីព្រលឹម​ថ្ងៃ​សុក្រ បាតុករ​ប៉ាឡេស្ទីន​ជា​ច្រើន​ពាន់​នាក់​ បានមក​​ជួបជុំ​គ្នា​នៅ​ទីកន្លែង​​ផ្សេងៗ​ តាម​បណ្តោយ​ របាំង​សន្តិសុខ។ ​ចលនា​ប្រឆាំងរបស់ប្រជាជន​​ប៉ាឡេស្ទីន​នេះ ​ត្រូវបានគេ​​ប្រសិទ្ធិនាមដាក់​​​ថា”ដំណើរ​វិល​ត្រឡប់​​វិញ”​ដោយបាន​​ចាប់ផ្តើមឡើងតាំងពី​ថ្ងៃ​ទី​៣០​មីនាមុន។

មិនតែប៉ុណ្ណោះ ចលនានេះ ​​គ្រោងទុកផងដែរ​ នូវ​​ការ​ប្រមូលផ្តុំ​គ្នា​និង​បោះ​​ជំរំ រយៈពេល​ចំនួន​ ៦​ សប្តាហ៍​នៅ​ជិត​​ព្រំដែន ដើម្បី​​​ទាមទារ​​សិទ្ធិ​​របស់​ពលរដ្ឋ​​ប៉ាឡេស្ទីន​​​ប្រមាណ​​ ៧ សែន​​នាក់​​​នៅ​​ក្នុង​​ការ​វិល​ត្រឡប់​​ទៅ​​កាន់​​ទឹកដី​​របស់​ពួក​គេ​វិញ ដែល​​ត្រូវ​​បានគេបណ្តេញ​ចេញ ​ឬ​​ក៏​បាន​​រត់​ភៀសខ្លួននៅ​​​​នាឱកាស​សង្គ្រាម​និង​ដែល​បន្ទាប់​មក​មាន​​​ការ​បង្កើតឡើង​នូវរដ្ឋអ៊ីស្រាអែល​មួយ​នៅថ្ងៃទី​១៤ ឧសភា​ក្នុង​ឆ្នាំ​​១៩៤៨៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ