rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

លោករ៉ូហានី៖​អ៊ីរ៉ង់​នឹង​ផ្តល់​ចម្លើយ​ម៉ឹងម៉ាត់ បើ​អាមេរិក​ហ៊ាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ចន្ទ ទី៩ មេសា លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បាន​ចេញ​មុខ​ព្រមាន​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ត្រង់ៗ​ថា បើ​អាមេរិក​ហ៊ាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នោះ​អ៊ីរ៉ង់​នឹង​ធ្វើ​ការ​ឆ្លើយ​បក​វិញ​យ៉ាង​ចាស់​ដៃ។ ពាក្យ​ព្រមាន​របស់​លោក​រ៉ូហានី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​ថា បើ​ក្រុមប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​មិន​សើរើ​មើល​កិច្ចព្រមព្រៀង​នោះ​ឡើង​វិញ​ទេ អាមេរិក​នឹង​ដក​ខ្លួន​ចេញ​វិញ​ជា​ស្ថាពរ​នៅ​ខែ​ឧសភា​ខាង​មុខ។

ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​បន្ត​ឆ្កឹះ​កកាយ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ថា បើ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​រលាយ តើ​វា​ជា​កំហុស​របស់​អ្នក​ណា?

ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​ទាំង​នេះ​បាន គេ​គួរ​តែ​បក​ក្រោយ​បន្តិច​ដើម្បី​រម្លឹក​ឡើង​វិញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ កិច្ចព្រមព្រៀង​អន្តរជាតិ​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ ២០១៥។ ចំណែក​ភាគី​ហត្ថលេខី​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​មាន​អ៊ីរ៉ង់ សហភាព​អឺរ៉ុប បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី ចិន និង​សហរដ្ឋអាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។ កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី១៦ មករា ឆ្នាំ ២០១៦ បាន​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​ពីរ ទី១ អ៊ីរ៉ង់​យល់​ព្រម​កាត់​បន្ថយ​បរិមាណ​នុយក្លេអ៊ែរ ដូច​យ៉ាង​កាត់បន្ថយ​ចំនួន​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម ឬ​ចំនួន​គ្រឿង​បញ្ចេះ​នុយក្លែអ៊ែរ និង​ទី២ អ៊ីរ៉ង់​យល់ព្រម​ឲ្យ​ទីភ្នាក់ងារ​ថាលពល​បរមាណូ​អន្តរជាតិ​ចូល​ទៅ​ពិនិត្យ​ជា​ប្រចាំ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន។

ជា​ថ្នូរ​ត្រឡប់​វិញ សហគមន៍​អន្តរជាតិ​យល់​ព្រម​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់។ តែ​គួរ​ឲ្យ​សោកស្តាយ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បែរ​ជា​បាន​ឆ្កឹះ​កកាយ​កិច្ចព្រមព្រៀង​មួយ​នេះ​ដោយ​ស្នើ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត ពិសេស​អឺរ៉ុប​ឲ្យ​សើរើ​ពិនិត្យមើល​ឡើង​វិញ។ សំណើ​សុំ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​ដោយ​លោក​ដូណាល់ ត្រាំ​យល់​ឃើញ​ថា ខ្លឹមសារ​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​កំពុង​បង្កប់​ដោយ​កំហុសឆ្គង​ជា​ច្រើន។ លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ត្រង់ៗ​ថា លោក​ទុក​ពេល​រហូត​ដល់​ថ្ងៃទី១២ ឧសភា​ខាង​មុខ​ដើម្បី​ឲ្យ​ក្រុម​ប្រទេស​ហត្ថលេខី​កែសម្រួល​កិច្ច7ព្រមព្រៀង​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​សោត​ទេ អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ជា​ស្ថាពរ។

លោក​ដូណាល់ ត្រាំ​មិន​បាន​លំអិត​ពី​ចំណុច​ដែល​លោក​ចង់​ឲ្យ​គេ​កែប្រែ ឬ​បន្ថែមបន្ថយ​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នោះ​ទេ។ តែ​លោក​យល់​ថា កិច្ចព្រមព្រៀង​នោះ​នៅ​មាន​លក្ខណៈ​ធូរស្រាល់​ខ្លាំង បើ​ធៀប​នឹង​ទង្វើ​ជាក់ស្តែង​របស់​អ៊ីរ៉ង់​នា​ពេល​បច្ចុប្បន្ន។ នៅ​ត្រង់​ចំណុច​នេះ លោក​ដូណាល់ ត្រាំ​ចង់​និយាយ​សំដៅ​លើ​ការ​រំលោភ​សិទ្ធិមនុស្ស ការ​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក ឬ​មួយ​ក៏​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ពិសេស​អន្តរាគមន៍​របស់​អ៊ីរ៉ង់​នៅ​ក្នុង​វិបត្តិ​ស៊ីរី​ជា​ដើម។ បើ​មើល​មួយ​ភ្លែត​ទៅ ការ​លើក​ឡើង និង​ក្តី​បារម្ភ​របស់​លោក​ត្រាំ​យ៉ាង​ដូច​នេះ​ពិត​ជា​មិន​ខុស​ទេ ព្រោះ​វា​ក៏​ជា​ប្រធានរឿង​នៃ​ក្តីបារម្ភ​របស់​បណ្តា​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​ដែរ។

បើ​ដូច្នេះ ហេតុអ្វី​បែរ​ជា​មាន​អាមេរិក​តែ​ម្នាក់​ឯង​បាន​ឈឺឆ្អាល និង​ចង់​ឲ្យ​ប្រទេស​ដៃគូ​ហត្ថលេខី​ផ្សេង​ពិនិត្យ​សើរើ​មើល​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នោះ​ទៅ​វិញ?។ អាច​មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ ទី១ មក​ពី​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​ចង់​បូក​បញ្ចូល​រឿង​សិទ្ធិមនុស្ស ឬ​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក​ទៅ​ក្នុង​កិច្ចព្រមព្រៀង ក្រៅ​ពី​រឿង​កម្មវិធី​នុយក្លេអ៊ែរ និង​ទី២ មក​ពី​អាមេរិក​កំពុង​បន្ត​មិន​ទុក​ចិត្ត​អ៊ីរ៉ង់។ ចូរ​កុំ​ភ្លេច​ថា រឿងរ៉ាវ​រវាង​អាមេរិក និង​អ៊ីរ៉ង់​មិនមែន​ជា​រឿង​ទេ តែ​ជា​រឿង​អតីតកាល​ដែល​និង​កំពុង​បន្ត​ចិញ្ចឹម​ភាព​តានតឹង​រវាង​គ្នា​មក​ទល់​សព្វថ្ងៃ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រុមប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​គិតគូរ​យ៉ាង​ណា​ចំពោះ​សំណើ និង​ឳសានវាទ​របស់​លោក​ដូណាល់ ត្រាំ​ទេ។ តែ​កន្លង​មក បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និង​រុស្ស៊ី​ហាក់​មិន​យល់ស្រប​តាម​លោក​ត្រាំ និង​បាន​មូលមតិ​គ្នា​បន្ត​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់។ ក្រុង​ប៉ារីស ប៊ែរឡាំង និង​ក្រុង​ឡុងដ៏​បាន​យល់​ឃើញ​ថា គេ​ត្រូវ​ចែក​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា​រវាង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​សំណុំរឿង​ផ្សេង​ទៀត​ដែល​កំពុង​មាន​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។ ចំណែក​អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​បញ្ជាក់​ច្បាស់ៗ​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​យក​សំណុំរឿង​ផ្សេង​ទៅ​ភ្ជាប់​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក្នុង​ឆ្នាំ ២០១៥ នោះ​ទេ និង​ធ្លាប់​បាន​ព្រមាន​ត្រង់ៗ​ថា បើ​វា​រញ៉ៃ​របៀប​ហ្នឹង អ៊ីរ៉ង់​ក៏​អាច​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ដែរ។

ប្រតិកម្ម​ខ្លាំងៗ​របស់​អ៊ីរ៉ង់​ត្រូវ​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​នា​ថ្ងៃ​ចន្ទ ទី៩ មេសា​ក្នុង​ទិវា​បច្ចេកវិទ្យា​នុយក្លេអ៊ែរជាតិ។ « អ៊ីរ៉ង់​នឹង​មិន​រំលោភ​លើ​កិច្ចព្រមព្រៀង​ទេ តែ​បើ​អាមេរិក​ដក​ខ្លួន​ចេញ អាមេរិក​នឹង​មាន​ការ​ស្តាយ​ក្រោយ ហើយ​ចម្លើយ​របស់​អ៊ីរ៉ង់​នឹង​មាន​ខ្លាំង​ជាង​ការ​គិត​របស់​អាមេរិក​ទៅ​ទៀត » នេះ​ជា​ការ​ថ្លែង​របស់​លោក​រ៉ូហានី។ លោក​រ៉ូហានី​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​កិច្ចព្រមព្រៀង​ត្រូវ​រលាយ ឬ​ត្រូវ​ព្យួរ អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​អនុវត្តន៍​ដោយ​ប្រើ​គ្រប់​សេណារីយ៉ូ​ទាំង​អស់ រួម​មាន ការ​វិល​ត្រឡប់​ទៅ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឲ្យ​មាន​កម្រិត​ខ្លាំង​ជាង​មុន ឬ​មួយ​ក៏​បន្ត​អនុវត្តន៍​កិច្ចព្រមព្រៀង​ដដែល​ជាមួយ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​ដោយ​គ្មាន​វត្តមាន​អាមេរិក។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជោគវាសនា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ អ្វី​ដែល​គេ​ដឹង ទំរាំ​តែ​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​នេះ អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​បាន​ចំណាយ​ពេល​ចរចា​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់។ ដូច្នេះ​បើ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​រលាយ​ដោយ​ចៀស​មិន​រួច ភាគី​ពាក់ព័ន្ធ​ត្រូវ​តែ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន រួម​ទាំង​អាមេរិក​ផង៕

ហេតុអ្វី កាណាដា​ផ្តល់​សិទ្ធិជ្រកកោន ដល់​កញ្ញាអារ៉ាប៊ី សាអូឌីត?

អាមេរិក និង​អារ៉ាប៊ី សាអូឌីត៖ សម្ព័ន្ធភាព​ដែល​កាន់ តែចុះ​ស្រអាប់

ពលរដ្ឋ​ចំណាកស្រុក​​ចិន​​នៅ​​អាស៊ី​អាគ្នេយ៍ ៖​ ទិដ្ឋភាព​​ប្រវត្តិសាស្ត្រ​​និង​​បច្ចុប្បន្នភាព​​

ឡាវ ទើបបានប្រគល់ឲ្យ រុស្ស៊ី រថក្រោះសូវៀតដ៏ល្បីល្បាញធុន T-34 ចំនួន ៣០ គ្រឿង

ហេតុអ្វី​បានជា​ឆ្នាំ២០១៩​នេះ​អាចជា​ចំណុច​របត់​នៃ​ទូរស័ព្ទ ​iPhone?

ភពព្រះចន្ទ​កំពុង​ក្លាយ​ជា​ជម្រើស​គោលដៅ​អវកាស​ប្រជែង​គ្នា​ជាថ្មី​របស់​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩

​រុស្ស៊ី ​បំបែក​ឯតទគ្គកម្មសេដ្ឋកិច្ច ចំនួន៩ នៅឆ្នាំ​២០១៨

អ.ស.ប.៖​ក្រុមប្រឹក្សាសន្តិសុខ​ទទួល​សមាជិកថ្មី​មិន​អចិន្ត្រៃយ៍​ចំនួន ៥ ប្រទេស

ការនេសាទ​ច្រើន​ហួសហេតុ៖ មនុស្ស​កំពុង​វាយកម្ទេច​ឆ្នាំងបាយ​របស់ខ្លួន?

លោកស្រីឆេក ហាស៊ីណា ពី​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​ទៅ​ជា​អ្នក​កាន់​អំណាចផ្តាច់ការ​នៅ​បង់ក្លាដែស?

តុលាការចិន​បើក​សវនាកា​បិទទ្វារ កាត់ទោស​មេធាវី​ការពារ​សិទ្ធិ​មនុស្ស ​វ៉ាង ឈាន់ចាង

ប្រវត្តិ​ភ្នំភ្លើង​អាណាក់​ក្រាកាតូអា​របស់​ឥណ្ឌូណេស៊ី

​យានអវកាស​ណាសា នឹង​ថត​រូប​អាចម៍​ផ្កាយដ៏សែន​ឆ្ងាយ​ពីផែន​ដី​​ នៅថ្ងៃទី​១មករា​ឆ្នាំថ្មី​នេះ​

ប្រទេស​កំពូល​ ដែល​ទាក់ទាញ ​និង​រក្សា​ធនធាន​បញ្ញា​​ បាន​ល្អ​បំផុត​

នៅអាស៊ីកណ្តាល គេនាំគ្នាដំឡើងសំឡេង ទល់នឹងការបង្ក្រាប នៅខេត្តស៊ីងជាំង ប្រទេសចិន

ហេតុអ្វី​បានជា​ជនបរទេស​ មិនសូវចង់ទៅធ្វើការ​នៅប្រទេស​ជប៉ុន​?

តើ​ឧស្ម័ន​ផ្ទះកញ្ចក់​ជាអ្វី​ហើយ​មាន​ប្រភព​ចេញ​ពី​ណា?

តើ​ហេតុអ្វី​បានជា​គេ​ពិបាក​ស្វែងរក​កិច្ចព្រមព្រៀង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ?

តើ​អាច​​មាន​ដំណោះស្រាយអ្វី​ចំពោះបញ្ហាប្រជាសាស្រ្ដអាស៊ី?

ចិន បង្ហោះយាន​ទៅ​ស្រាវជ្រាវ​ជា​លើកទីមួយ នៅ​ចំហៀង​ម្ខាង​ទៀត​ របស់​ព្រះចន្ទ