rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីរី៖ប្រតិបត្តិការ​​កងទ័ព​ស៊ីរី​​​​នៅ​តំបន់​ហ្គូតា​​ធ្វើអោយ​ស្លាប់​ជនស៊ីវិល​​ជាង​១០០នាក់​​

media
ជនរងគ្រោះ​ក្នុង​ការ​វាយប្រហារ​ នៅ​តំបន់​ហ្គូតា ប្រទេស​​ស៊ីរី ថ្ងៃ​៧កុម្ភៈ​២០១៨ REUTERS/ Bassam Khabieh

នៅ​ស៊ីរី ​តែ​ក្នុង​មួយថ្ងៃ​ គឺថ្ងៃ​ចន្ទ​ម្សិលមិញ កងទ័ព​​ស៊ីរី​បាន​​​​ទំលាក់គ្រាប់បែក​នៅ​តំបន់​ក្រុមឧទ្ទាម នៅ​ហ្គូតា​ភាគ​ខាងកើត ធ្វើអោយ​ជនស៊ីវិល​ស្លាប់​យ៉ាងតិច ​​១០០នាក់ ​ក្នុង​នោះ​មាន​កុមារ​២០នាក់។ ​​ថ្ងៃអង្គារ​នេះទៀត កងទ័ព​នៅតែ​បន្ត​ការវាយប្រហារ​​នៅ​តំបន់​ហ្គូតា ​ធ្វើអោយ​ស្លាប់​​ជនស៊ីវិល​រាប់សិបនាក់​ថែមទៀត ​មានទាំង​កុមារ​ផងដែរ។​


ទីតាំង​​​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ស៊ីរី ក្នុង​តំបន់​ហ្គូតា​ភាគខាងកើត ទើបតែ​ស្ងប់ស្ងាត់​២ថ្ងៃ​ប៉ុណ្ណោះ កងទ័ព​ស៊ីរី​មិន​អោយ​ស្ងាត់​ទាន់ទេ បាន​​បើក​ប្រតិបត្តិការ​ តាំងពី​ថ្ងៃអាទិត្យ​ ​​​កំទេច​ក្រុមឧទ្ទាម​។ តែ​ក្នុង​ថ្ងៃចន្ទ​ម្សិលមិញ ការទំលាក់គ្រាប់បែក​បាន​​ធ្វើអោយ​ជនស៊ីវិល​ស្លាប់​យ៉ាងតិច​១០០នាក់។ ទោះយ៉ាងនេះ​ក្តី ក៏​ប្រតិបត្តិការ​នៅតែ​បន្ត​នៅថ្ងៃអង្គារ​នេះទៀត។ ខាង​សារព័ត៌មាន​រដ្ឋស៊ីរី​វិញ​ផ្សព្វផ្សាយ​ថា ប្រតិបត្តិការ​ទ័ព​គឺកំទេច​ក្រុមភេរវជន។ រដ្ឋអំណាច​ស៊ីរី​តែង​ចាត់ទុក​ក្រុមឧទ្ទាម និង​ក្រុមជីហាត​ ថា​ជា​ក្រុមភេរវជន។ ​

មានលឺព័ត៌មាន​ថា មុន​មាន​ការ​វាយប្រហារ​របស់​កងទ័ព​ស៊ីរី តំបន់​ហ្គូតា ស្ងប់ស្ងាត់ ហើយ​មាន​ការ​ចរចា​រវាង​ក្រុម​រដ្ឋាភិបាល​និង​ក្រុមឧទ្ទាម។ ប៉ុន្តែ​ ក្រុមឧទ្ទាមចាអ៊ីជ អាល់ អ៊ីស្លាម ដែល​ជា​ក្រុមមួយ ធំ នៅ​ហ្គូតា ​បាន​បដិសេធ​ព័ត៌មាន​ដោយ​លើកឡើង​ថា គ្មាន​ការចរចា​អ្វី​បានរៀបចំ​ធ្វើ​នោះទេ។ ទីតាំង​ក្រុមឧទ្ទាម​​តំបន់​ហ្គូតា​ភាគខាងកើត​នេះ ​ត្រូវបាន​ឡោមព័ទ្ធ​៥ឆ្នាំ​ហើយ។ ទីនេះ​មា​ន​ជនស៊ីវិល​រស់នៅ​៤សែននាក់ ពួកគេ​រង​គ្រោះ​មនុស្សធម៌​ធ្ងន់ធ្ងរ។ តំបន់​ហ្គូតា នៅ​ជិត​​​ដាម៉ាស ​​​​រង​ការ​ទំលាក់​គ្រាប់បែក​ស្ទើរតែ​ជា​ប្រចាំ​ទៅហើយ។ ប្រឈម​ស្ថានភាព​ដែល​​មិនអាច​គ្រប់គ្រង​បាន ​អង្គការ​សហប្រជាជាតិ​​បាន​ទាមទារ​អោយ​​មាន​បទឈប់បាញ់។​​  

ហិង្សា​នៅតំបន់​ហ្គូតា​សម្លាប់​ជនស៊ីវិល​ជាង​១០០នាក់​ពេលនេះ កើតឡើង​ ចំពេល​រដ្ឋាភិបាល​ស៊ីរី​ដាក់ពង្រឹង​ទ័ព​បន្ថែមនៅ​ហ្គូតា។ សកម្មជន​ប្រឆាំង​ស៊ីរី​លើកឡើង​ថា កងកម្លាំង​ពង្រឹង​បន្ថែម ខ្លាំងពូកែ​ណាស់​ សកម្មភាព​ពួកគេ​ផ្អែក​​តាម​​​​ការវាយប្រហារ​​​ផ្លូវអាកាស ដែ​ល​ជា​ការ​វាយប្រហារ​ទំលាក់គ្រាប់បែក៕  ​