អានតួអត្ថបទ
អ៊ីរ៉ង់-គ្រោះថ្នាក់ធ្លាក់យន្តហោះ

អាជ្ញាធរអ៊ីរ៉ង់​ ចាប់ផ្តើមប្រតិបត្តិការរុករកឡើងវិញ​យន្តហោះដឹកអ្នកដំណើរ​ដែលបាត់ស្រមោល​ តាំងពីម្សិលមិញ​

នៅអ៊ីរ៉ង់ បន្ទាប់ពី​លើក​ផ្អាក​ប្រតិបត្តិការ​រុក​រក​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដែល​​បាត់​ដានតាំងពីព្រឹក​​​ថ្ងៃ​អាទិត្យ​ម្សិលមិញ អាជ្ញាធរអ៊ីរ៉ង់ បានចាប់ផ្តើមប្រតិបត្តិការរុករកយន្តហោះធ្លាក់ នៅថ្ងៃចន្ទទី​១៩កុម្ភៈនេះឡើងវិញ។​​​​​​ ទន្ទឹមនេះ​ អាជ្ញាធរ​អ៊ីរ៉ង់ បាន​​វាយ​តម្លៃដែរ​​ថា យន្តហោះ បាន​រងគ្រោះ​ថ្នាក់​ធ្លាក់ ​ រីឯ ​អ្នកដំណើរ​ទាំង​៦៦​នាក់​ ក៏សន្មត់ថា ​ស្លាប់​ទាំង​អស់​គ្នា​។

នៅអ៊ីរ៉ង់ lក្រុមអ្នកជួយសង្គ្រោះ​​បានចាត់ចែង​ប្រតិបត្តិការណ៍​របស់ខ្លួន​នៅ​ម្តុំ​ជុំវិញ​​តំបន់​​ដែល​យន្តហោះធ្លាក់​.Reuters/News Agency
នៅអ៊ីរ៉ង់ lក្រុមអ្នកជួយសង្គ្រោះ​​បានចាត់ចែង​ប្រតិបត្តិការណ៍​របស់ខ្លួន​នៅ​ម្តុំ​ជុំវិញ​​តំបន់​​ដែល​យន្តហោះធ្លាក់​.Reuters/News Agency REUTERS/Tasnim News Agency
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​អ៊ីរ៉ង់ បាន​លើក​ផ្អាក​ប្រតិបតិបត្តិការណ៍​​រុក​រក​យន្តហោះ​ដែលធ្លាក់ក្នុងតំបន់ភ្នំ​​នៅពេល​​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ដោយសារតែ​អាកាសធាតុ​អាក្រក់​ខ្លាំង​​​ដែល​​​បណ្តាល​​មក​ពី​​​ខ្យល់​ព្យុះ​​ ព្រិល​ និង​ទឹក​ភ្លៀង​​​ធ្លាក់​យ៉ាង​ខ្លាំងក្លា។ ​សូមបញ្ជាក់ថា យន្តហោះ​រងគ្រោះ​ថ្នាក់​នោះ​ ជាយន្តហោះ​ របស់​​ក្រុមហ៊ុន អ៊ីរ៉ង់​ Aseman Airlines  ដែល​​​​ធ្វើ​ដំណើរ​​​ពី​ទីក្រុង​តេអេរ៉ង់និងដឹក​​អ្នកដំណើរចំនួន ៦៦​នាក់​។ ​

នៅ​ក្នុង​ហេតុការណ៍​នេះ អាជ្ញាធរ​អ៊ីរ៉ង់ បាន​វាយ​តម្លៃ​ថា យន្តហោះ ​បាន​​រងគ្រោះ​ធ្លាក់ រីឯ​​អ្នកដំណើរ​ក្នុង​យន្តហោះ​ទាំងអស់​​ក៏​សន្មត់​ថា ​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ដែរ។

គួរបញ្ជាក់ថា យន្តហោះរបស់​ក្រុមហ៊ុន អ៊ីរ៉ង់នេះ ដែល ធ្វើការ​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចេញ​ពី​ទីក្រុង​តេអេរ៉ង់ ឆ្ពោះទៅ​កាន់ក្រុង Yasouj ដែល​​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ​៥០០​គម ពីរដ្ឋធានី អ៊ីរ៉ង់  បាន​បាត់ដាន​​ពី​អេក្រង់​រ៉ាដា​​តាំងពី​ព្រលឹមថ្ងៃអាទិត្យ​នៅខណៈពេលដែល​យន្តហោះ កំពុង​ធ្វើដំណើរទៅ​ជិត​ដល់​គោលដៅ​របស់​​ខ្លួន។​​​​​​

សូមបញ្ជាក់ថាពេញ​មួយ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ប្រតិបត្តិការ រុក​រក​យន្តហោះ ត្រូវ​បាន​រាំង​ស្ទះដោយ​អាកាសធាតុ​មិនអំណោយផល តែ​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​កុម្ភៈ​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​អ៊ីរ៉ង់ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់គេ​ឡើងវិញ​ អមដោយ ​ជំនួយ​​ឧត្ថម្ភភាគចក្រផង។

ចំណែក​ទីភ្នាក់ងារព័ត៌មាន អ៊ីរ៉ង់ Irna វិញ  បាន​ដកស្រង់​សំដី​របស់​អ្នក​ទទួលខុសត្រូវអ៊ីរ៉ង់​​ម្នាក់​ខាង​​​​ជំនួយ​​រុករក​​​ដែលបាន​​គូសបញ្ជាក់​ថាប្រតិបត្តិការ​រុក​រក​យន្តហោះ​ធ្លាក់ ​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​តំបន់​ភ្នំ​ខ្ពស់ៗ​ប្រមាណ​ជា១​០០​កន្លែង។​

ទន្ទឹមនេះ ​ការរិយាល័យបារាំង​ផ្នែក​សិក្សា​និង​វិភាគ​​​សន្តិសុខ​នៃ​អាកាសចរណ៍ស៊ីវីល​ (BEA)  បានជូនដំណឹង​នៅយប់ថ្ងៃអាទិត្យម្សិលមិញថា នឹងបញ្ជូន​ក្រុម​អ្នក​អង្កេត​និង​ទីប្រឹក្សា​បចេ្ចកទេសរបស់ខ្លួន​​ចំនួន​៣​នាក់​ដើម្បី​ទៅ​ធ្វើការ​អង្កេត​ ដើម្បី​​​ កំណត់រក​ពីមូលហេតុឲ្យបានច្បាស់លាស់​នៅ​លើ​គ្រោះថ្នាក់ធ្លាក់យន្តហោះអ៊ីរ៉ង់នេះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ