rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី តួកគី សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តួកគី៖ អាមេរិក​សន្យា​ឈប់ផ្តល់​អាវុធ​ឲ្យ​ក្រុមគួកឌីស្ថាន នៅ​ស៊ីរី

media
ទាហាន​តួកគី​ដែល​គាំទ្រ​ទាហាន​ស៊ីរី ស៊ីរី​បើក​ប្រតិបត្តិការ​ទ័ព​​នៅ​ខេត្ត​Azaz ក្នុង​ទឹកដី​ស៊ីរី​នៅថ្ងៃទី​២៦ មករា ២០១៨ © REUTERS/Umit Bektas

អាមេរិក​បាន​សន្យា​ទៅ​រដ្ឋាភិបាល​តួកគី​ថា នឹង​ឈប់​ផ្តល់​សព្វាវុធ​ដល់​ក្រុម​គួកឌីស្ថាន​នៅ​ស៊ីរី YPG តទៅទៀតហើយ។ ក្រុម​ទាហាន​គួកឌីស្ថាន​នៅស៊ីរី ដែល​ទាហាន​រដ្ឋាភិបាល​តួកគី​បាន​បើក​ការវាយប្រហារ​ដ៏​សន្ធឹក ចាប់តាំង​ពី​ថ្ងៃទី ២០​មករា​មក។ នៅ​បើតាម​ការប្រកាស​របស់​វិមាន​ប្រធានាធិបតី​តួកគី នៅ​ថ្ងៃ​សៅរ៍​ទី​២៧​មករា។


ការប្រកាស​របស់​វិមាន​ប្រធានាធិបតី​តួកគី ធ្វើឡើង​នៅក្រោយ អ្នកនាំពាក្យ​របស់​លោកប្រធានាធិបតី​អ៊ែរដូហ្កាន បាន​ជួប​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោក ដូណាល់ ត្រាំ កាលពី​ល្ងាច​ថ្ងៃ​សុក្រ។ តាម​រដ្ឋាភិបាល​តួកគី ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោកH.R.McMaster​បាន​អះអាងថា អាមេរិក​នឹង​លែង​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុមទាហាន​គួកឌីស្ថាន ស៊ីរី។

សូមអាន៖ អាមេរិក​បំពាក់​អាវុធ​ឲ្យ​ក្រុមគួឌីស្ថាន នៅ​ស៊ីរី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត

កន្លងមក រដ្ឋាភិបាល​តួកគី របស់​លោក​អ៊ែរដូហ្កាន ធ្លាប់​បានអំពាវនាវ​ទៅ​វ៉ាស៊ីនតោន ឲ្យ​ឈប់​ផ្តល់​អាវុធ ដល់​ក្រុម​ទាហាន​គួកឌីស្ថាន នៅ​ស៊ីរី បើសិន​មិន​ចង់​ប្រឈមមុខ​ប្រយុទ្ធ​ជាមួយ កងទ័ព​តួកគី។ តាំង​ពីថ្ងៃ​ទី​២០​មករាមក កងទ័ព​តួកគី ដែល​អះអាង​គាំទ្រ ក្រុមទាហាន​ស៊ីរី សេរី បាន​បើក​សមរភូមិ​ប្រយុទ្ធ នៅក្នុង​ទឹកដី ស៊ីរី ដើម្បី វាយប្រហារ​តាមផ្លូវគោក និង​ផ្លូវអាកាស​ទៅលើ​ក្រុមទាហាន​គួកឌីស្ថាន នៅស៊ីរី ដែល​ទទួល​ជំនួយ​សព្វាវុធ​ពី​អាមេរិក។ តួកគី​វិញ បាន​ចោទ​ប្រកាន់​ថា ក្រុមគួកឌីស្ថាន​នៅស៊ីរី ថា ជា​ភេរវជន បក្សពួក​គាំទ្រ ក្រុមគួកឌីស្ថាន​តួកគី ដែល​ជា​សត្រូវ​សួរពូជ​របស់​រដ្ឋាភិបាល​តួកគី។

នៅថ្ងៃ​សុក្រ ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន បាន​ព្រមាន​ពង្រីក​ប្រតិបត្តិការ​យោធា វាយសម្រុក​ទៅ​ភាគខាងកើត​របស់​ស៊ីរី ដែល​នៅ​ជាប់​នឹង​ព្រំដែន​អ៊ីរ៉ាក់។ ប្រតិបត្តិការ​ទ័ព​តួកគី នៅ​ស៊ីរី ប្រឆាំង​នឹង​ក្រុមគួកឌីស្ថាន​ស៊ីរី នៅ​ព្រំដែន​ស៊ីរី និង​អ៊ីរ៉ាក់ នឹង​បង្ក​ជា​ឧបសគ្គ ការលំបាក​ដល់​ការងារ​របស់​អាមេរិក ដែល​កំពុង​ពង្រាយ​ទ័ព​២ពាន់​នាក់ សម្រាប់​បណ្តុះបណ្តាល​ក្រុមគួកឌីស្ថាន​នៅស៊ីរី សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ក្នុង​តំបន់៕