អានតួអត្ថបទ
ស៊ីរី​

ប្រតិបត្តិការ​​ដឹក​​ជម្លៀស​​ប្រជាជន​​​ដែល​​​​ត្រូវ​ការ​​ជំនួយ​​សង្គ្រោះ​ជា​​បន្ទាន់​ បាន​​ចាប់​​ផ្តើម​​នៅ​​ថ្ងៃ​​ពុធ​​ម្សិលមិញ​​នៅ​​​ Ghouta​ ​

ក្រុម​បុគ្គលិក​អង្គការ​មនុស្សធម៌​នានា បាន​ចាប់​ផ្តើម​​​ដឹក​ជម្លៀស​ប្រជាជន​ស៊ីរី​​ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់​ចេញ​ពី​តំបន់​Ghouta ភាគ​ខាង​កើតនៅថ្ងៃពុធម្សិលមិញ​។ ជា​តំបន់​មួយ​ដែលស្ថិត​​​​​​នៅជិត​ទីក្រុង​ដាម៉ាស និង​ជាទីដែល​ក្រុមឧទ្ទាមស៊ីរី នៅ​កាន់​កាប់​ទីតាំង​នានា​នៅឡើយ-នេះជាការ​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​របស់​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​នៅថ្ងៃ​ពុធ​ទី​២៧​ធ្នូ​កាលពី​ម្សិលមិញ។ ប្រតិបត្តិការ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ បន្ទាប់ពី​ការ​រង់ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​ដែល​នៅ​នា​ឱកាស​នោះ ​​ជន​ចំនួន​យ៉ាង​តិច​១៦​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​-នេះបើយោងតាម​អង្គការសហប្រជាជាតិ។

ប្រជាជនស៊ីវីល​នាំគ្នា​មកជួយសង្គ្រោះ​​អ្នក​ត្រូវ​​រង​របួស​មួួយ​រូប​​ នៅ​​Hamoria​ភាគ​ ខាង​កើត​តំបន់​ Ghouta​ (Damas) កាលពីថ្ងៃទី​៣​ធ្នូ​ឆ្នាំ​២០១៧​
ប្រជាជនស៊ីវីល​នាំគ្នា​មកជួយសង្គ្រោះ​​អ្នក​ត្រូវ​​រង​របួស​មួួយ​រូប​​ នៅ​​Hamoria​ភាគ​ ខាង​កើត​តំបន់​ Ghouta​ (Damas) កាលពីថ្ងៃទី​៣​ធ្នូ​ឆ្នាំ​២០១៧​ REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​ដឹក​ជម្លៀស​ប្រជាជន​ស៊ីវីលស៊ីរី​​​​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​ពេទ្យ​ជា​បន្ទាន់​​​ដោយ​​​​​បញ្ហា​សុខភាព​​​​ចុះ​ដុនដាបនេះ​ ត្រូវ​បាន​ទទួលការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស៊ីរី បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​អស់រយៈពេល​ដ៏​យូរ​​​រួចមក​។​​ ប្រតិបត្តិការ​នេះ ត្រូវបាន​​ដឹក​នាំ​ដោយ​​អង្គការ​អឌ្ឈចន្ទ​ក្រហម​ស៊ីរីផង គណៈកម្មាធិការ​អន្តរជាតិ​នៃ​​អង្គការ​កាកបាទ​ក្រហម​និង​ក្រុម​អង្គការ​មនុស្សធម៌​នានា​ផ្សេង​ទៀត។ យោងតាម អង្គការ​មនុស្សធម៌​មួយ​ឈ្មោះ Syrian american medical society ប្រជាជន​ចំនួន​៤​រូប ​ត្រូវ​បាន​គេ​ដឹក​ជម្លៀស​រួច​ហើយ​ពី​តំបន់​ Ghouta ​ភាគ​ខាង​កើតប្រទេសស៊ីរី​ ​កាលពី​យប់​ថ្ងៃ​អង្គារ​ឆ្លង​មក​ថ្ងៃ​ពុធ​ម្សិលមិញ។ ចំណែក​​ប្រតិបត្តិការ​ដឹក​ជម្លៀស​ជន​ចំនួន ២៥​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទឿត។​

ការបើក​​ឲ្យមានប្រតិបត្តិការ​​​​​​ដឹក​ជម្លៀស​​ប្រជាជន​ស៊ីរី​ដែល​ត្រូវការ​ជំនួយ​សង្ក្រោះ​ពេទ្យ​ជា​បន្ទាន់ឡើងវិញ​​នេះ បាន​​បញ្ជាក់ផង​ដែរ ពី​​​ពន្លឺ​​នៃ​​ក្តី​សង្ឃឹម​​មួយ ​​សម្រាប់​​ប្រជាជន​ចំនួន ​៤០​ម៉ឺន​នាក់ផ្សេង​ទៀត​​ដែល​កំពុង​ត្រូវ​ជាប់​​ក្នុង​តំបន់​ឡោមព័ទ្ធ​​ក្នុង​ភាគ​ខាង​កើត​នៃ​ទីក្រុង​ដាម៉ាស ក្រោម​ការត្រួតត្រា​របស់​ពួក​ឧទ្ទាម​ស៊ីរី។

យោង​តាម​​​អង្គការ​ស.ប.ជ.និង​អង្គការ​នានា​ដទៃ​ផ្សេង​ទៀត ប្រជាជន​ស៊ីរី​ ​នៅ​តំបន់​Ghouta  កំពុង​ជួប​ប្រទះ​នូវកង្វះខាត​​សម្ភារៈគ្រប់សព្វ​។​ រីឯ​ករណី​អត់​ម្ហូប​អាហារ​ទទួល​ទាន វិញ ក៏​ត្រូវបាន​គេ​ជូន​ដំណឹង​អោយ​ដឹង​ដែរ។

នៅខណៈនេះ ក្រុម​ឧទ្ទាម​ស៊ីរី បាន​​​ចោទ​ប្រកាន់ទៅលើ​​កង​កម្លាំង​​រដ្ឋាភិបាល​ស៊ីរី ថា​បាន​ធ្វើការ​បិទខ្ទប់​យ៉ាង​ជិតស្លុង​​នៅក្នុងតំបន់​ ដោយ​​​ហាម​មិន​ឲ្យ​នាំ​ចូល​នូវ​ផលិតផល​ស្បៀង​អាហារ ថ្នាំពេទ្យ ​និង​ប្រេងឥន្ទនៈ ។ រីឯ ​​របប​ស៊ីរី​វិញ​ បាន​អះអាង​ថា​​ គឺ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ទេ​ ដែល​ បាន​ស្តុក​ទុក​ស្បៀងអាហារ ប្រេងម៉ាស៊ូត​​និង​ផលិតផល​ថ្នាំពេទ្យ​ សម្រាប់​តែ​​ពួក​គេប៉ុណ្ណោះ។ នៅ​ក្នុង​ករណី​ទាំង​ពីរ​នេះ គឺ​​មាន​តែ​ប្រជាជន​​ស៊ីវីល​ស្លូត​ត្រង់ ​តែ​ប៉ុណ្ណោះ គត់ ​ដែលជាអ្នកត្រូវ​រងគ្រោះស្លាប់មុនគេ​នៅ​ក្នុងសង្គ្រាមស៊ីវីលនៅស៊ីរី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ