rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

នៅពេល​​សង្រ្គាម​ផលប្រយោជន៍​​ធ្វើ​ឲ្យ​គេបំ​ភ្លេច​បុព្វហេតុ​​​ប៉ាឡេស្ទីន?​

ដោយ ឈាង បុប្ផា

កុប្បកម្ម​ដ៏​ហិង្សា ប្រឆាំង​អ៊ីស្រាអែល​បាន​ចាប់​ផ្ទុះ​ឡើង ជាច្រើន​កន្លែង នៅក្នុង​ទឹកដី​ស៊ីហ្សកដានី របស់​ប៉ាឡេស្ទីន។ នៅថ្ងៃ​ព្រហស្បតិ៍ មួយថ្ងៃ​ក្រោយ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល កុប្បករ ប៉ាឡេស្ទីន​បាន​ដុត​កង់ឡាន និង​គប់ដុំថ្ម​ទៅលើ​ប៉ូលិស ទាហាន​អ៊ីស្រាអែល។ ក្នុង​ពេល​ដែល​ក្រុមហាម៉ាស ប៉ាឡេស្ទីន អំពាវនាវ​ឲ្យ​មាន​សង្រ្គាម​គប់ដុំថ្ម Intifada ទី​៣ ប្រឆាំង​អ៊ីស្រាអែល រដ្ឋាភិបាល អ៊ីស្រាអែល​នៅថ្ងៃ​សុក្រ​បាន​ពង្រាយ​បន្ថែម​ប៉ូលិស នៅ​ហ្ស៊េរុយសាឡិម នៅក្នុង និង​ក្រៅទីក្រុង​បុរាណ ជាទី​ដែល​អ្នកកាន់​សាសនា​អ៊ីស្លាម​អាច​ធ្វើ​បាតុកម្ម នៅក្រោយ ពេល​សូត្រធម៌ នៅវិហារ​អ៊ីស្លាម​ដ៏សក្ការៈ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ កុប្បករ​ប៉ាឡេស្ទីន​ជិត ៤០នាក់ រងរបួស ដោយសារ​ការបាញ់​គ្រាប់កោស៊ូ និង​ឧស្ម័ន​បញ្ចេញ​ទឹកភ្នែក​ពីសំណាក់ ប៉ូលិស និង​ឆ្មាំ​ការពារ​ព្រំដែន​អ៊ីស្រាអែល។ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​កាន់កាប់​ទឹកដី​ហ្កាហ្សា បាន​អំពាវនាវ​ឲ្យ​មាន​សង្រ្គាម​គប់ដុំថ្ម Intifada លើកទី​៣ ប្រឆាំង​នឹង​អ៊ីស្រាអែល។ (intifada ទី​១ ពី​ឆ្នាំ ១៩៨៧ ដល់​ឆ្នាំ ១៩៩៣ និង​Intifada ទី​២ នៅ​ឆ្នាំ ២០០០ ដើម្បី ប្រឆាំង​នឹង​អ៊ីស្រាអែល បាន​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន​ប៉ាឡេស្ទីន)

លោកដូណាល់ ត្រាំ កំពុង​យក​សាំង ទៅ​ចាក់បន្ថែម​លើ ​ភ្លើង ដែល​ឆេះ ងុំ​យូរ​មកហើយ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

ការប្រឈមមុខ​គ្នា ដ៏​ហិង្សា រវាង​ទាហាន​អ៊ីស្រាអែល និង​ប្រជាជន​ប៉ាឡេស្ទីន ដែល​បាន​ចុះ​ស្ងាត់ បាន​មួយរយៈ នឹង​អាច​ចាប់​កំរើក​ឡើងវិញ ដោយសារ​តែ​នយោបាយ​មិន​អព្យាក្រឹត្យ​របស់​ប្រធានាធិបតី​អាមេរិក នៅក្នុង​រឿង​ទទួលស្គាល់​ហ្ស៊េរុយសាឡិម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។

អ៊ីស្រាអែល​អាច​គិត​ថា ខ្លួន​ជោគជ័យ ជា​ប្រវត្តិសាស្រ្ត ដែល​បាន​ប្រធានាធិបតី​អាមេរិក ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ថា ជា​រដ្ឋធានី​អ៊ីស្រាអែល។ ប៉ុន្តែ រឿង​នេះ មិនមែន​ចប់​ត្រឹម​នេះទេ។ ពីពេលនេះ​តទៅ ការស្អប់​អ៊ីស្រាអែល​នឹង​មាន​តែ​កាន់តែ​ខ្លាំង​ជាងមុន។ អ៊ីស្រាអែល​គឺ​មិន​អាច​រស់នៅ ដោយស្ងប់ សុខ​ស្រួល​នោះទេ ព្រោះថា អសន្តិសុខ អំពើ​ហិង្សា ការវាយប្រហារ​ពី​សំណាក់​ប្រជាជន​ប៉ាឡេស្ទីន ដែល​គិតថា ខ្លួន​ជាអ្នករងគ្រោះ​ដោយសារ​តែ​មហិច្ឆតា​លេប​ចង់​បាន​ទឹកដី​របស់​អ៊ីស្រាអែល នឹង​អាច​កើត​មាន​កាន់តែ​ច្រើន។ ប្រជាជន​អ៊ីស្រាអែល នឹង​ត្រូវ​រស់នៅក្រោម​ការភិតភ័យ ក្រោម​ការយាម ការពារ​សន្តិសុខ​ជាប់ជានិច្ច​ពី​ប៉ូលិស។

រដ្ឋាភិបាល​អ៊ីស្រាអែល​ត្រូវ​ចំណាយ​កម្លាំងទាហាន ប៉ូលិស និង​ថវិកា សម្រាប់ ចាំ​ទប់ទល់ ប្រឆាំង​នឹង​ការវាយប្រហារ​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែល​អាច​កើតមាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង មិនថា នៅ​​ហ្ស៊េរុយសាឡិម ឬ​នៅ​ស៊ីហ្សកដានី ជាទី​ដែល​មាន​ប្រជាជន​អ៊ីស្រាអែល រស់នៅ​ក្នុង​សំណង់អាណានិគមកិច្ច​ខុសច្បាប់ ជិត ៤​សែននាក់។ ការប្រកាស​របស់​លោកដូណាល់ ត្រាំ បាន​ដុតបញ្ឆេះ កំហឹង​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែល​បាន​សម្រេចចិត្ត ដោយខ្លួន ធ្វើ​កុប្បកម្ម​ប្រឆាំង​អាជ្ញាធរ​អ៊ីស្រាអែល។ សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ពួកគេ បាត់បង់​គ្មានសល់ អ្វីទេ មិនថា ទឹកដី និង​ក្តី​សង្ឃឹម អាច​កើត​ចេញ​ជាប្រទេស​មួយ​នឹង​គេ។ ដោយសារ​តែ រង​អំពើ​អយុត្តិធម៌ គ្មាន​សហគមន៍​អន្តរជាតិ​ណា អាច​ជួយ​បាន កុប្បកម្ម និង​សង្រ្គាម​គប់ដុំថ្ម intifada ដោយ​សុខចិត្ត​លះបង់​ជីវិតផ្ទាល់ខ្លួន គឺ​ជា​មធ្យោបាយ​តែមួយ​គត់​របស់​ប្រជាជន​ប៉ាឡេស្ទីន ដើម្បី​សងសឹក​នឹង​អ៊ីស្រាអែល សត្រូវឈ្លានពាន​ទឹកដី​របស់​ប៉ាឡេស្ទីន។

តើ​អាជ្ញាធរ​ប៉ាឡេស្ទីនអាច​ធ្វើអ្វី​បាន​ដើម្បី​តប​នឹង​អាមេរិក?

អាមេរិក​ដែល​ជា​មហាអំណាច ជួយ ជំរុញ ឲ្យ​មាន​ការចរចា​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅពេល​នេះ​ហាក់​កាន់ជើង​អ៊ីស្រាអែល ដោយ​បាន​យល់ព្រម ទទួល​ស្គាល់ ​ហ្ស៊េរុយសាឡិម ជារដ្ឋធានី​របស់​អ៊ីស្រាអែល។ ប៉ាឡេស្ទីន​នៅតែ​ទាមទារ​ចង់​បាន​ទឹកដី​ហ្ស៊េរុយសាឡិម​ខាងកើត ជា​អនាគត​រដ្ឋធានី​របស់ខ្លួន។ អាជ្ញាធរ​ប៉ាឡេស្ទីន​អាច​បែរ​ខ្នង ដក​ខ្លួន​ចេញ​ពី​ដំណើរការ​ចរចា​សន្តិភាព ជាមួយ អ៊ីស្រាអែល ក្នុង​ករណី​មាន​អាមេរិក​ចូលរួម ព្រោះថា ប៉ាឡេស្ទីន​លែង​ចាត់ទុក​អាមេរិក​ជា​អាជ្ញាកណ្តាល​ដែល​អព្យាក្រឹត​ទៀតហើយ។

មួយ​វិញ​ទៀត អាជ្ញាធរ​ប៉ាឡេស្ទីន​របស់​លោក​អាបាស ធ្វើនយោបាយ​បញ្ចុះបញ្ចូល​ការទូត​ដើម្បី ស្វែងរក​ការគាំទ្រ របស់​អន្តរជាតិ​ក្រៅតែ​ពីអាមេរិក។ ឬ​មួយទៀត ប៉ាឡេស្ទីន​អាច​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ឲ្យ​គេរកខុសត្រូវ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន នៅក្រោយ​លោកដូណាល់ ត្រាំ ប្រកាស​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម ជារដ្ឋធានី​របស់​អ៊ីស្រាអែល។

អាជ្ញាធរ​ប៉ាឡេស្ទីន របស់​លោក​ម៉ាមូដ អាបាស ដែល​គ្រប់គ្រង​រដ្ឋបាល​លើ​ទឹកដី​ស៊ីហ្សកដានី នឹង​មិន​អាច​ធ្វើ​ខ្លាំង ច្រើន​ប្រឆាំង​តបត​នឹងអាមេរិក​នោះទេ ដោយសារ​តែ​អាមេរិក​នេះ ចង់ ឬ​មិនចង់ ជា​ប្រភព​ផ្តល់​ហិរញ្ញវត្ថុ​សំខាន់​មួយ ដែរ​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន។

ដើម្បី ឆ្លើយតប​នឹង​អាមេរិក ប្រមុខអាជ្ញាធរ​ប៉ាឡេស្ទីន បាន​ត្រឹម​តែ​សម្រុក​សកម្មភាព​ការទូត តាមរយៈ​ការជួប​ស្វែងរក​ការគាំទ្រ ពី​មេដឹកនាំ​បណ្តា​ប្រទេស​អារ៉ាប់។ លោក​ម៉ាមូដ អាបាស មេដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន ដែល​គ្រប់គ្រង​រដ្ឋបាល​ទឹកដី​ស៊ីហ្សកដានី បាន ជួប​ព្រះចៅ​ហ្សកដានី​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​៧​ធ្នូ។ ប្រមុខដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ស្វែងរក​ការគាំទ្រ​ផងដែរ ពី​ចិន ដែល​បានអះអាង​រួចហើយថា នឹង​ជួយ​អន្តរាគមន៍​លូកដៃ ក្នុង​រឿងនេះ។ ទីក្រុង​ប៉េកាំង បាន​បង្ហាញ ជំហរ ប្រឆាំង​ការសម្រេច​របស់​អាមេរិក ព្រោះថា សម្រាប់​ចិន ការគ្រប់គ្រង​ទីក្រុង​ហ្ស៊េរុយសាឡិម ដោយ​អ៊ីស្រាអែល ឬ​ប៉ាឡេស្ទីន អាច​កើតឡើង បាន​តែ​នៅក្នុង​កិច្ចព្រមព្រៀង ការចរចា​សន្តិភាព​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​តែប៉ុណ្ណោះ។

ក្រៅតែ​ពី​ជំរុញសកម្មភាព​ការទូត​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ គេ​សង្កេត​ឃើញ​ដែរថា អាជ្ញាធរ​ប៉ាឡេស្ទីន​កំពុង​បង្កើន​ការផ្សះផ្សា ជាមួយ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​ជា​ក្រុមអ៊ីស្លាមជ្រុលនិយម គ្រប់គ្រង​ទឹកដី​ហ្កាហ្សា។ ដោយ​សុខចិត្ត ចាប់ដៃ ធ្វើ​សម្ព័ន្ធភាព ជាមួយ ក្រុមហាម៉ាស ដែល​ជា​គូប្រជែង​របស់ខ្លួន អាជ្ញាធរ​ប៉ាឡេស្ទីន គ្រោង​នឹង​ចង់​ប្រមូលកម្លាំង​ប៉ាឡេស្ទីន​តែមួយ ដើម្បី​ប្រឆាំង​រួម​គ្នា​នឹង​អ៊ីស្រាអែល។ បើ​ហាម៉ាស​លែង​ជា​សត្រូវ​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន របស់​លោក​អាបាស នោះ អាជ្ញាធរ​ប៉ាឡេស្ទីន​អាច​នឹង​លែង​សហការ​ជាមួយ អ៊ីស្រាអែល តទៅទៀត ក្នុង​រឿង​ផ្តល់ព័ត៌មាន​សម្ងាត់ ស្តីពី​ក្រុមហាម៉ាស​ទៅ​ឲ្យ​ប៉ូលិស​អ៊ីស្រាអែល។ ថា​មិនត្រូវទេ ការសម្រេច​របស់​លោកដូណាល់ ត្រាំ លើកនេះ នឹង​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន និង​ក្រុមហាម៉ាស រួមសហការ គ្នា​ជាធ្លុង​មួយ ផងក៏អាច​ថា បានដែរ។

មួយវិញទៀត ដោយសារ​តែ​ខឹងអន់ចិត្ត នឹង​ប្រធានាធិបតី​អាមេរិក ដែល ប្រកាស​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ជារដ្ឋធានី​របស់​អ៊ីស្រាអែលនេះ ប៉ាឡេស្ទីន​បាន​គំរាម​លុបចោល ជំនួប រវាង​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន និង​លោក​អនុប្រធានាធិបតី អាមេរិក លោក​Mike Pence។ ប៉ុន្តែ នៅថ្ងៃ ម្សិលមិញ សេតវិមាន បាន​ព្រមានប៉ាឡេស្ទីន​ពី​រឿង​នេះ។ តាមគម្រោង អនុប្រធានាធិបតី អាមេរិក​ត្រូវ​ធ្វើដំណើរ​នៅ​ពាក់កណ្តាល​ខែ​ធ្នូនេះ នៅ​អ៊ីស្រាអែល និង​នៅ​ប៉ាឡេស្ទីន។ ប៉ុន្តែ នៅក្រោយ​ការប្រកាស​របស់លោកដូណាល់ ត្រាំ​ទទួលស្គាល់​ហ្ស៊េរុយសាឡិម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល មន្រ្តីជាន់ខ្ពស់​របស់​គណបក្ស​កាន់អំណាច​នៅ​ប៉ាឡេស្ទីន​បាន​អះអាងថា លោក​Mike Pence​នឹង​មិនត្រូវ​គេ​ស្វាគមទេ នៅ​ប៉ាឡេស្ទីន។

មហិច្ឆតា​ការពារ​ប៉ាឡេស្ទីន ពីការឈ្លានពាន​របស់​អ៊ីស្រាអែល កាន់តែ​រួចតូច

ប្រតិកម្ម​ពី​ពិភពអារ៉ាប់ ប្រឆាំង​នឹង​ការសម្រេច​របស់​លោកដូណាល់ ត្រាំ​មាន​ជាទូទៅ។ ប៉ុន្តែ​អ្វី​ដែល​គេកត់សំគាល់ គឺ​សំឡេង​រិះគន់​មាន​ទម្ងន់ មិន​ដូច​គ្នា​នោះ​ទេ។ អ៊ីរ៉ង់ និង​តួកគី ដែល​មិនចូលចិត្ត​អាមេរិក​ស្រាប់ បាន​ប្រើពាក្យ​ធ្ងន់ៗ​រិះគន់ ចំណាត់ការ​របស់លោកដូណាល់ត្រាំ ដែល​គេចាត់ទុក​ជា​មេភ្លើង បង្កហេតុ អសន្តិសុខ និង​អំពើហិង្សា​នៅ​ដើមបូព៌ា។

ចំណែក​អារ៉ាប៊ីសាអូឌីត និង​អេហ្ស៊ីប​វិញ ដែល​សំបូរ​ប្រជាជន​អ៊ីស្លាម​រស់នៅ​ច្រើន និង​ដែល​ធ្លាប់​តែ​ការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន កន្លងមក គឺ​បាន​ត្រឹមតែ​បញ្ចេញ​ជំហរ​មិន​យល់ស្រប ប៉ុន្តែ គឺ​មិនអាច​ធ្វើ​សកម្មភាព​ជាក់ស្តែង​ណាមួយ ដើម្បី ប្រឆាំង​នឹង​អាមេរិកនោះទេ។ គេអាច​យល់​បាន​ពីរឿងនេះ ព្រោះថា អេហ្ស៊ីប​បាន​ទទួល​ជំនួយ យោធា រាប់ពាន់​លាន​ដុល្លារ​ពី​អាមេរិក។ ចំណែកអារ៉ាប៊ីសាអូឌីត​នៅតែ​ត្រូវការ​អាមេរិក ដើម្បី​ទប់ទល់​នឹងអ៊ីរ៉ង់។

ចង់ ឬ​មិន​ចង់ ភាពប្រេះឆា រវាង​ប្រទេស​អារ៉ាប់ បាន​ធ្វើ​ឲ្យ​បុព្វហេតុ​ការពារ​ប៉ាឡេស្ទីន ឬ​ការរួមគ្នា​តែមួយ រវាង​ប្រទេស​កាន់សាសនា​អ៊ីស្លាម ដើម្បី ប្រឆាំង​នឹងអ៊ីស្រាអែល​ក្នុង​តំបន់​បាន​រលាយ​ដូច​អំបិលត្រូវទឹក។ នៅក្នុង​អតីតកាល ប្រទេស​អារ៉ាប់​បាន​ធ្វើ​សង្រ្គាម​ជាមួយ អ៊ីស្រាអែល ដើម្បី​ទប់ទល់​កុំ​ឲ្យ​ប្រទេស​នេះដែល​កាន់សាសនា​ជ្វីហ្វ លេប​យក​ដែនដី​របស់​អារ៉ាប់។ ប៉ុន្តែ ពេលនេះ សូម្បី អារ៉ាប៊ីសាអូឌីត​ជាដើម ដែល​ធ្លាប់​តែ​ជួយគាំទ្រ​ប៉ាឡេស្ទីន ក៏​សុខ​ចិត្ត អារសាច់ ឲ្យ​ខ្លា ពោល គឺ​បោះ​ចោល​បុព្វហេតុ​ការពារ​ប៉ាឡេស្ទីន ដើម្បី​បាន​ការគាំទ្រ​ពីអ៊ីស្រាអែល។ ដើម្បី ទប់ទល់​នឹង​អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត យល់​ឃើញ​ថា ចំណង​ជាមួយ អ៊ីស្រាអែល ដែល​មាន​អ៊ីរ៉ង់ ជា​សត្រូវរួម​ជាមួយ អារ៉ាប៊ី គឺ​មាន​សារៈសំខាន់​ជាងការដែល អារ៉ាប៊ីសាអូឌីត នៅជាមួយ ប៉ាឡេស្ទីន ដែល​គ្មានអនាគត នៅ​តែ​ត្រាំត្រែង មិនអាច​កើត​ចេញ​ជា​រូបរាង​ប្រទេស​បាន​នោះ។

សហភាពអឺរ៉ុប​បញ្ជូន​តំណាង​ទៅ​អ៊ីរ៉ង់ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា ​ក្នុង​ការ​ថែ​រក្សា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

ប្រទេស​អារ៉ាប់​លែង​មាន​ជំហរ​ដូចគ្នា ដើម្បី​ការពារ​​ប៉ាឡេស្ទីន

ជំនួបកំពូលអឺរ៉ុប-បាល់កង់៖​អឺរ៉ុប​ប្រទាញប្រទង់​គ្នា​​ក្នុង​រឿង​បាល់កង់ តែ​ឯកភាព​គ្នា​ដើម្បី​ទប់​លោក​ដូណាល់ ត្រាំ

ព្យុងយ៉ាង​គំរាម​លុប​ចោល​ជំនួប រវាង​លោក ត្រាំ និង គីម ជុងអ៊ុន

ដើមបូព៌ា៖​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រឆាំង​អ៊ីស្រាអែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា

អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន

ជន​ដៃ​ដល់​បង្កការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ប៉ារីស ជា​ជនជាតិ​បារាំង​ ដើមកំណើត​រុស្ស៊ី

អ៊ីរ៉ាក់​រៀបចំ​បោះឆ្នោតសភា​លើក​ទី១ ក្រោយ​ទទួល​ជោគជ័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម

ម៉ាឡេស៊ី ៖ ព្រះមហាក្សត្រ​លើកលែង​ទោស​មេបក្ស​ប្រឆាំង​អាន់វ៉ា

បារាំង​ចេញមុខ​រក​មធ្យោបាយ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

មហោស្រព​កាន​ក្រោម​សម្ពាធ​នៃ​រឿងអាស្រូវ​រំលោភផ្លូវភេទ

បារាំង៖ ១ឆ្នាំ​នៃ​អាណត្តិ​របស់​លោក​ម៉ាក្រុង ​កំណែទម្រង់​ក៏ច្រើន ​ការ​តវ៉ា​ក៏ច្រើន

ហេតុអ្វី​បាន​ជា​លីបង់​មិន​ធ្លាក់​ខ្លួន​ក្នុង​សង្រ្គាម ដូច​ប្រទេស​ជិតខាង?

ខួប២​សតវត្ស​របស់ កាល ម៉ាក្ស៖ ប្រត្យក្ស​ភាព​នៃ​ទ្រឹស្តីម៉ាក្ស នៅតែ​បង្កភាព​ចម្រូងចម្រាស់​

New York Times៖​លោក​ដូណាល់ ត្រាំ​កំពុង​ពិចារណា​លើ​សេណារីយ៉ូ​ដើម្បី​កាត់​បន្ថយ​ទ័ពអាមេរិក​នៅ​កូរ៉េខាងត្បូង

​លោក​ម៉ាក្រុង​​ទៅ​​នូវែលកាឡេដូនី មុន​ប្រជាមតិទាមទារ​ឯករាជ្យពីបារាំង

បារាំង ចង់​ស្ថាបនា​ផ្លូវថ្មី ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយ​អូស្ត្រាលី

លោក​នេតាន់យ៉ាហ៊ូ៖​អ៊ីស្រាអែល​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់​ក្នុង​បញ្ហា​នុយក្លេអ៊ែរ

កូរ៉េខាងជើង​នឹង​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ជា​សាធារណៈ នៅ​ខែ​ឧសភា

ជំនួបអន្តរកូរ៉េ ៖ លោក ម៉ូន និង លោក គីម សន្យា​នាំ​សន្តិភាព​មកឱ្យ​ឧបទ្វីប