អានតួអត្ថបទ
យេម៉ែន​-អសប

សម្ព័ន្ធ​​អារ៉ាប់​ជាប់​ឈ្មោះ​​​ជា​លើក​ទី​១​​ក្នុង​បញ្ជី​ខ្មៅ​​​​ អ.ស.ប.​ ​

កងទ័ព​សម្ព័ន្ធ​អារ៉ាប ដែល​ចូល​រួមនៅ​ក្នុង​សង្រ្គាម​យេម៉ែន​​ក្រោមការ​ដឹកនាំរបស់​​​អារ៉ាប៊ី​សាអ៊ូឌីត ​ស្ថិត​​​នៅ​ក្នុង​បញ្ជី​ខ្មៅ​​​​ប្រចាំ​​ឆ្នាំ​​​របស់​អ.ស.ប.​ជា​លើ​កទី១​។ អ.ស.ប​. ដែល​​បាន​​បរិហារ​​”ក្រុម​ប្រទេស​និង​អង្គភាព​នានា​ ថា​​បាន​ប្រព្រឹត្ត​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ហិង្សា​​ទៅ​លើ​​កុមារ​នៅ​ក្នុង​​ឆ្នាំ​២០១៦។

អគ្គលេខាធិការ អសប លោក  Antonio Guterres
អគ្គលេខាធិការ អសប លោក Antonio Guterres TIMOTHY A. CLARY / AFP
ផ្សាយពាណិជ្ជកម្ម

បញ្ជី​ខ្មៅ​របស់អសប ​​ដែល​ចុះ​នៅ​ក្នុង​ឯកសារ​​មួយភ្ជាប់​ទៅ​នឹង​​របាយការណ៍​ស្តីពី​បញ្ហា​កុមារ​និងជម្លោះប្រដាប់​អាវុធ​ ត្រូវ​បាន​​ផ្សព្វផ្សាយជារៀងរាល់ឆ្នាំ​ដោយ​​អគ្គលេខាធិការ​នៃ អ.ស.ប។ ឯកសារ​នេះ​ ​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ និង​ធ្វើ​កំណត់​សំគាល់​ថា “ដើម្បី​ស្តារ​ភាព​ស្របច្បាប់​របស់កងទ័ព​ខ្លួន​នៅ​យេម៉ែន ​កង​សម្ព័ន្ធ​អារ៉ាប​ដែលនាំមុខដោយអារ៉ាប៊ីសាអ៊ូឌីត​ ត្រូវ​​ចាត់​​វិធានការយ៉ាងណា ​ដើម្បី​​កំរិ​ត​លើ​​​ផលវិបាកនានា​ ពាក់ព័ន្ធ​​​​​នឹង​​​​កុមារ ក្នុងពេលធ្វើការវាយប្រយុទ្ធគ្នា។

ដោយ​ពុំ​​និយាយចំ​​ឈ្មោះ​អារ៉ាប៊ីសាអ៊ូឌីត អគ្គលេខាធិការ​អ.ស.ប. លោក​ Antonio Guterres ​កាល​ពី​​ម្សិលមិញ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ បានគូសបញ្ជាក់ប្រាប់ថា “​កុមារ​​​ជាង​ ៨ 0០០ នាក់​ ត្រូវ​បាន​គេ​សម្លាប់​ឬ​​ក៏​បំពារបំពាន​​​ដោយអំពើ​ហិង្សា​នៅ​ក្នុង​សង្គ្រាមនៅ​យេមែន​​​នា​​ឆ្នាំ ២០១៦ ​ដែល​គេ​ពុំ​អាច​អត់​អោនទោស​អោយ​បាន​ឡើយ។

ម្យ៉ាងទៀត គោលដៅ​នៃ​របាយការណ៍​ប្រចាំឆ្នាំ​នេះ ពុំ​គ្រាន់តែ​​បរិហារ ​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​​ឃាតកម្ម​ ​និង ​ការ​បំពាន​លើ​​ភេទ​កុមារ​ ដែល​​ត្រូវ​បាន​កែណ្ឌ​ ​ឬ​ក៏​ចាប់​ជម្រិត​ជា​ថ្នូរ​​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ ក៏​បានជម្រុញ​​អោយ​ភាគី​ជម្លោះ​​ទាំង​អស់ ចាត់​វិធានការ​យ៉ាងណា​​ដើម្បី​កុំ​ឲ្យ​មាន​ការ​​ប៉ះពាល់ទៅ​​លើសិទ្ធ​កុមារ​​នៅ​ក្នុង​សង្គ្រាម​​​-នេះជាការបញ្ជាក់បន្ថែម​របស់​​លោក Guterres ។​

ត្រង់​ចំណុច​នេះ​ ​លោក​ Guterres បាន​ទទួល​​​ការ​លើក​ទឹកចិត្តដែរ ដោយ​​រដ្ឋាភិបាល​ជាច្រើនប្រទេស​​និង​ក្រុម​សកម្មជន​ដែល​ពុំមែន​ជា​រដ្ឋ​ បាន​នាំ​គ្នា ​ចាប់​ធ្វើការ​ ​ពីអំណេះ​តទៅហើយ ​​ជាមួយ​នឹង​អ.ស។​

គួរ​រំលឹកថា​នៅ​ខែសីហា​មុន ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែលដឹកមុខកងសម្ព័ន្ធអារ៉ាប​និង​បាន​​​​ជួយប្រយុទ្ធនៅ​​​​​ក្នុង​សង្គ្រាម​នៅ​យេមែនតាំងពីឆ្នាំ​២០១៥ បានគូសបញ្ជាក់នៅ​ក្នុង​សេចក្តី​ជូនដំណឹងមួយថា កងទ័ព​សម្ព័ន្ធ​របស់​ខ្លួន​ បាន​គោរព​យ៉ាង​ពេញលេញ ​កាតព្វកិច្ច​របស់​ខ្លួន​​នៅ​លើវិស័យច្បាប់អន្តរជាតិ​និង​ច្បាប់មនុស្សធម៌។​

​របាយការណ៍​របស់​អគ្គលេខាធិការអ​សប​ ​បាន​គូស​បញ្ជាក់​ដែរ​ថា” នៅ​យេមែន ​សកម្មភាព​​នានា​របស់​កង​សម្ព័ន្ធ​អារ៉ាប បាន​បណ្តាល​ឲ្យ​កុមារ​ចំនួន ៦៨៣​នាក់​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ ២០១៦ នាអំឡុង​​ការ​វាយប្រហារ​​​នៅ​សាលារៀន​ឬ​ក៏​មន្ទីរពេទ្យ។

ចំពោះ​ ប្រទេស​យេមែន​វិញ ឯកសារ​របស់​អគ្គលេខាធិការ​អសប បាន​​ចាត់ទុក​សកម្មភាព​របស់​ពួកឧទ្ទាម​​ហ៊ូទី កងទ័ពរដ្ឋាភិបាលយេមែន​ និង​អង្គការជីហាត​ Al-Qaïda ថា ជា​សកម្មភាពឧក្រឹដ្ឋ និង​ក៏ជា​​អង្គភាព​​ដែល​ខុសត្រូវ​នៅលើការ រិបអូស​​និង​​ធ្វីទុកបុកម្នេញ​បំពាន​​ទៅលើ​កុមារ តែដោយពុំមាន​ ​​​​​វិធានការ​ណាមួយ សំរាប់​ការពារ​កុមារនោះ​ដែរ៕​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ