អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​​ហាម​​មនុស្សប្រុស​​អាយុ​ក្រោម​​៥០ឆ្នាំ​ ចូល​ទៅ​​​ទីសក្ការៈ​​អ៊ីស្លាម​​នៅ​​ហ្ស៊េរុយហ្សាឡិម​

ថ្ងៃសុក្រ​​នេះ ជាថ្ងៃ​សូត្រធម៌​សម្រាប់អ្នកកាន់​សាសនា​អ៊ីស្លាម តែ​អ៊ីស្រាអែល​បាន​បន្ថែម​ភាពតានតឹង​ជាថ្មី​មកវិញ ដោយ​បាន​ហាម​មនុស្ស​ប្រុស​អាយុ​ក្រោម​៥០ឆ្នាំ មិនអោយ​ចូល​ទៅទីសក្ការៈ​អ៊ីស្លាម នៅ​ក្រុងហ្ស៊េរុយហ្សាឡិម​។ ​អ៊ីស្រាអែល​ទើបតែ​បានព្រម​​បន្ថយភាព​តានតឹង​​ជាមួយ​ប៉ាឡេស្ទីន ក្រោយបាន​​​ដកទ្វារ​សុវត្ថិភាព​សន្តិសុខ ចេញ​ពីច្រកចូលទៅ​វិហារ​សូត្រធម៌​អ៊ីស្លាមប៉ុណ្ណោះ។​

ការប៉ះទង្គិច​រវាង​ប៉ូលិស​អ៊ីស្រាអែល និង​ប្រជាជន​នៅ​ទីសក្ការៈ​សូត្រធម៌​ក្រុងហ្សេរុយហ្សាឡិម​ ថ្ងៃ​២៧កក្កដា​២០១៧
ការប៉ះទង្គិច​រវាង​ប៉ូលិស​អ៊ីស្រាអែល និង​ប្រជាជន​នៅ​ទីសក្ការៈ​សូត្រធម៌​ក្រុងហ្សេរុយហ្សាឡិម​ ថ្ងៃ​២៧កក្កដា​២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ​នេះ ជាថ្ងៃសូត្រធម៌​របស់​ប្រជាជន​ប៉ាឡេស្ទីន​ ប៉ុន្តែ​មនុស្ស​ប្រុស​អាយុ​ក្រោម​៥០ឆ្នាំ ត្រូវបាន​អ៊ីស្រាអែល​ហាម​ចូលទៅ​ទីលាន​វិហារ​អ៊ីស្លាម នៅ​ក្រុង ហ្ស៊េរុយហ្សាឡិម។ ​​មនុស្ស​ប្រុស​អាយុ​៥០ឆ្នាំឡើងទៅ និង​មនុស្ស​ស្រី​គ្រប់វ័យ​ទើប​អាច​ចូលទៅបាន។ ​​​អ៊ីស្រាអែល​លើកឡើង​ថា បានវាយតម្លៃ​ផ្នែកសន្តិសុខ និង​មាន​សញ្ញា​ថា អាច​នឹង​មាន​បាតុកម្ម រឺ​ចលាចល​នៅ​ទីសក្ការៈ​សូត្រធម៌​មួយនេះ។ អ៊ីស្រាអែល​ហាមប្រាមដូច្នេះ ដោយសារ​តែ​ម្សិលមិញនេះដែរ ​ ​អ្នកកាន់​សាសនា​អ៊ីស្លាម​រាប់ពាន់នាក់​ ​ដែល​ចូលទៅ​សូត្រធម៌​នៅវិហារ​អ៊ីស្លាម​នៅ​ទីនោះ ​បានប៉ះទង្គិច​គ្នា ​​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល។ ការប៉ះទង្គិច ​ធ្វើអោយ​​​មាន​មនុស្ស​ជាង​១០០នាក់​​រងរបួស។ ​​

អ៊ីស្រាអែល​​ហាមឃាត់មនុស្សប្រុស​អាយុ​ក្រោម​៥០ឆ្នាំ មិនអោយ​​ចូល​ទៅវិហារ​សូត្រធម៌ នៅ​ហ្សេរុយហ្សាឡិម​ ​​ថ្ងៃសុក្រ​នេះ​ ​​មិន​​​អាច​កាត់​បន្ថយ​ភាពតានតឹង​​ជាមួយ​ប៉ាឡេស្ទីនទេ។ ​ប្រជាជន​ប៉ាឡេស្ទីន​ទើប​បាន​សម្រេចចិត្ត​នាំគ្នា​ត្រលប់​ចូលមក​សូត្រធម៌​នៅ​ទីនេះ​​វិញ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ប៉ុណ្ណោះ។ ​ពួកគេ​បាន​​ធ្វើពហិការ​ចូលទី​សក្ការៈមួយនេះ​​ អស់២សប្តាហ៍​ហើយ។ ពួកគេ​សម្រេច​ចូលមកសូត្រធម៌​វិញ ព្រោះ​​អ៊ីស្រាអែល​បាន​ដកចេញ​វិធានការ​សន្តិសុខ ដកទ្វារ​សុវត្ថិភាព​ដែល​ចាប់សញ្ញា​លោហធាតុ​ និង​ជាតិ​អាវុធ​ ពីទីនោះ។ ទ្វារ​សុវត្ថិភាព​នេះ ត្រូវបាន​អ៊ីស្រាអែល​ដាក់ឡើង ក្រោយពេល​ប៉ូលិស​អ៊ីស្រាអែល​២នាក់ ​ស្លាប់​ក្នុង​ការ​វាយប្រហារ​ពីសំណាក់​ជនជាតិ​ប៉ាឡេស្ទីន កាលពី​ថ្ងៃ​១៤កក្កដា។

វិធានការ​​សន្តិសុខ​អ៊ីស្រាអែល​បាន​បង្ក​អោយ​មានកំហឹងពី​ប្រទេស​ហ្ស៊កដានី ដែល​ជាអ្នក​គ្រប់គ្រង​ទីលានសក្ការៈ​ហ្សេរុយហ្សាឡិម ​ស្របច្បាប់។ ជនជាតិ​ហ្ស៊កដានី​ម្នាក់បាន​ចាក់ប៉ូលិស​អ៊ីស្រាអែល​ នៅ​ស្ថានទូត​អ៊ីស្រាអែល នៅ​ហ្ស៊កដានី ធ្វើអោយ​ប៉ូលិស​អ៊ីស្រាអែល​បាញ់សម្លាប់គាត់នោះ​វិញ។ ដោយសារ​ស្ថានការណ៍​តានតឹង​ពេក ទើប​អ៊ីស្រាអែល​បានសម្រេច​ដកទ្វារសុវត្ថិភាព​សន្តិសុខ​នេះចេញ​ទៅវិញ កាលពី​ថ្ងៃ​អង្គារ៕ ​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ