អានតួអត្ថបទ
អ៊ីរ៉ាក់

អង្គការ​​​Human Rights Watch​ចោទ​​កងកម្លាំង​​អ៊ីរ៉ាក់​​ពី​បទ​ឧក្រិដ្ឋ​​សង្គ្រាម​នៅ​មូស៊ូល​

អង្គការ​សិទ្ធិមនុស្ស​Human Rights Watchបាន​ចោទ​កងកម្លាំង​អ៊ីរ៉ាក់​មួយក្រុម​ ​​ដែល​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អាមេរិក ថា​បាន​បង្ក​បទឧក្រិដ្ឋ​សម្លាប់​អ្នកទោស នៅ​មូស៊ូល ភាគខាងជើង​អ៊ីរ៉ាក់។ អង្គការបាន​អំពាវនាវ​អោយ​អាមេរិក​ព្យួរ​ជំនួយ​​សម្រាប់​កងទាហាន​មួយនេះ​ ក្នុងពេល​​​រង់ចាំ​អោយ​មានការស៊ើបអង្កេត​។

កងកម្លាំង​អ៊ីរ៉ាក់ នៅ​មូស៊ូល ថ្ងៃ​៣កក្កដា ២០១៧
កងកម្លាំង​អ៊ីរ៉ាក់ នៅ​មូស៊ូល ថ្ងៃ​៣កក្កដា ២០១៧ REUTERS/Ahmed Jadallah
ផ្សាយពាណិជ្ជកម្ម

អង្គការ​សិទ្ធិមនុស្ស​Human Rights Watch ​ចោទ​ទាហាន​អ៊ីរ៉ាក់​មកពី​កងពល១៦​​ ពីបទឧក្រិដ្ឋ​សង្គ្រាម ចោទ​ថា​ទាហាន​មួយក្រុម​នេះ បាន​សម្លាប់​អ្នកទោសច្រើននាក់​​នៅមូស៊ូល។ ​​Human Rights Watch ​បានទទួលភស្តុតាង​ជាច្រើន​បង្ហាញ​​ទង្វើ​​​​​​កងកម្លាំង​អ៊ីរ៉ាក់​នៃ​កងពល​នេះ។ ក្រុមទាហាន​កងពល​១៦​​​​​​បានទទួល​ការ​បណ្តុះបណ្តាល​ពី​អាមេរិក។ កងទ័ព​អ៊ីរ៉ាក់​ទើប​តែ​​​បាន​ប្រកាស​ជោគជ័យ​លើ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​ នៅ​មូស៊ូល កាលពី​​ថ្ងៃ​១១កក្កដា​​កន្លងទៅ​ប៉ុណ្ណោះ។ ​​

មាន​ភស្តុតាង​​​​​​ជា​រូបភាពវិដេអូជាច្រើន​ ចុះផ្សាយ​ក្នុង​អ៊ីនធ័រនែត​ បាន​បង្ហាញ​ថា​​​​​ទាហាន​អ៊ីរ៉ាក់​មួយក្រុមនេះ ​​បានសម្លាប់​អ្នកទោស​​​យ៉ាងព្រៃផ្សៃ។ វីដេអូ​ទាំងនេះ​ប្រហែល​ជា​បាន​ថត នៅ​​មូស៊ូល។ ក្នុង​វីដេអូ គេឃើញ​ទាហាន​​វាយធ្វើបាប​អ្នកទោស​ម្នាក់ ហើយ​យកគាត់​ទៅទំលាក់​ពី​ច្រាំងថ្ម ចុះ​ទៅក្រោម​ព្រមទាំង​បាញ់​​ទៅលើ​គាត់ថែម​​ទៀតផង។ ​រូបភាព​វីដេអូ​ផ្សេងទៀត​បង្ហាញ​ថា ទាហា​ននិង​ប៉ូលិស​អ៊ីរ៉ាក់​បាន​នាំគ្នា​វាយ​ធ្វើបាប​អ្នកទោស។

អ្នកសង្កេតការបរទេស​២រូប​បាន​​​​ប្រាប់​អង្គការ​សិទ្ធិមនុស្ស​ដែរថា កាលពី​ពាក់កណ្តាលខែ​កក្កដា​នេះ​ ​​ពួកគេ​​​​ឃើញ​​​ទាហាន​​​ច្រើន​នាក់ មកពី​​កងកម្លាំង​អ៊ីរ៉ាក់ដែល​អាមេរិក​បណ្តុះបណ្តាល​​​ ​បាន​នាំខ្លួន​បុរស​៤នាក់ ដែល​មាន​​​ខ្លួន​ននោលគកចេញទៅ​ ហើយ​ក្រោយមក​​អ្នកសង្កេតការណ៍​បរទេស​ទាំង២រូបនេះ ​បានលឺ​ស្នូរកាំភ្លើង​ច្រើនគ្រាប់។ ​អ្នកសង្កេតការណ៍​បរទេស​ប្រាប់ដែរថា មានមនុស្ស​ច្រើននាក់​ត្រូវបាន​ទាហាន​សម្លាប់ ក្នុង​នោះ​មាន​កុមារ​តូចម្នាក់​ទៀតផង។ ​​អ្នកកាសែត​អ៊ីរ៉ាក់​ម្នាក់​​​​ក៏ធ្លាប់​​ប្រាប់ដែរថា ទាហាន​ទាំងនេះ​បាន​បង្ក​បទឧក្រិដ្ឋ​ដូចជា​ធ្វើទារុណកម្ម បំពានភេទ​​​រឺ​ក៏​សម្លាប់​មនុស្ស​ជាដើម។​ ​

សូមបញ្ជាក់ថា ក្រុងមូស៊ូល​ដែល​កងទ័ព​អ៊ីរ៉ាក់​រំដោះបាន​​ សំបូរ​អ្នកកាន់​​និកាយ​ស៊ុននីត​រស់នៅ។ ចំណែក​កងកម្លាំង​អ៊ីរ៉ាក់​ដែលរងការ​សង្ស័យថា ​បំពាន​ធ្វើបាប​អ្នកទោស​​ទាំងនោះ ច្រើនជា​អ្នកកាន់​និកាយ​ស្ហ៊ីអ៊ីត៕​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ