អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖​អង្គការ​​សហប្រជាជាតិ​​បន្ទោស​​សម្ព័ន្ធអារ៉ាប់​ចំពោះ​​ការវាយប្រហារ​​ផ្លូវអាកាស​​សម្លាប់​ជនស៊ីវិល​​

ថ្ងៃសុក្រ​នេះ អង្គការ​សហប្រជាជាតិ​បាន​បន្ទោស​កងកម្លាំង​សម្ព័ន្ធអារ៉ាប់​ដឺកនាំ​ដោយ​​អារ៉ាប៊ី សាអូឌីត ដែល​បាន​វាយប្រហារ​ផ្លូវអាកាស​សម្លាប់​ជនស៊ីវិលជាង​២០នាក់ នៅ​​​យេម៉ែន​ ​កាលពី​ថ្ងៃ​អង្គារ​ ដើមសប្តាហ៍។ ​​ ​អង្គការ​សហប្រជាជាតិ​លើកឡើង​ថា ការវាយប្រហារ​នេះ​​បាន​ធ្វើឡើង​ក្នុង​តំបន់​ដែល​គ្មាន​ផ្ទាំងស៊ីប ដែល​​​​​​ត្រូវវាយប្រហារ​សោះឡើយ។ ​

ក្មេងៗ​ដែល​រង់ចាំ​ការព្យាបាល​ជំងឺ​អាសន្នរោគ​ នៅ​មណ្ឌលសុខភាព​ក្រុងសាណា
ក្មេងៗ​ដែល​រង់ចាំ​ការព្យាបាល​ជំងឺ​អាសន្នរោគ​ នៅ​មណ្ឌលសុខភាព​ក្រុងសាណា Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​អង្គារ នៅ​យេម៉ែន ​កងកម្លាំង​​សម្ព័ន្ធ​អារ៉ាប់​ដឺកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត បាន​បើក​ការវាយប្រហារ​ផ្លូវអាកាស នៅ​តំបន់​ម៉ៅហ្សា Mawza ជិត​ទីក្រុង​Taëz នៅភាគ​និរតី​ ដែល​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ហ៊ូទី។ បើតាម​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាតិ ការវាយប្រហារ​នេះ​បានសម្លាប់​មនុស្ស​១៨នាក់ ​សម្លាប់​គ្រួសារ​ជនភៀសខ្លួន​​៣គ្រួសារ។ ​អង្គការ​សហប្រជាជាតិ​បន្ទោស​ថា នៅ​ក្បែរ​​តំបន់​នេះ ដូចជា​​គ្មាន​ផ្ទាំងស៊ីបយោធា​​​ដែលត្រូវ​ធ្វើការ​វាយប្រហារទាល់តែសោះ។

សម្ព័ន្ធអារ៉ាប់​បានទទួលស្គាល់​​ពីកំហុស​ខ្លួន និង​សន្យា​កែប្រែ​​ ដើម្បី​ចៀសវាង​មិនអោយ​មានជនស៊ីវិល​ស្លាប់​ទៀត។ សង្គ្រាម​នៅ​យេម៉ែន​សព្វថ្ងៃ ជាសង្គ្រាម​ប្រយុទ្ធ​រវាង​កងកម្លាំង​រដ្ឋាភិបាល​ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ និង​ក្រុមឧទ្ទាម​ហ៊ូទី ដែល​ទទួលជំនួយ​ពី​អ៊ីរ៉ង់។ ​សម្ព័ន្ធអារ៉ាប់​ដឺកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ធ្វើការ​ប្រយុទ្ធ​ជួយ​ដល់​រដ្ឋាភិបាល​យេម៉ែន។ សង្គ្រាម​យេម៉ែន​បាន​សម្លាប់​​​មនុស្ស​ជាង​៨០០០នាក់​ ក្នុង​នោះ​មានជនស៊ីវិល​ជាងពាក់កណ្តាល។ សម្ព័ន្ធអារ៉ាប់​តែងតែ​ចោទ​​ក្រុមឧទ្ទាម​ថា នៅ​លាយឡំ​ជាមួយ​ស៊ីវិល ​និង​យកជនស៊ីវិល​ធ្វើជា​ខែលការពារ។​

កន្លងមក ក្រុមការពារ​សិទ្ធិមនុស្ស​បានថ្កោលទោស​ការវាយប្រហាចោើរ​មួយចំនួន​របស់​សម្ព័ន្ធ​អារ៉ាប់ ដែល​បានសម្លាប់​ជនស្លូតត្រង់។ ​បែបយ៉ាង​ ការ​វាយប្រហារ​ខែតុលា​ឆ្នាំ​២០១៦ ដែល​បានសម្លាប់​មនុស្ស​១៤០នាក់ ដែល​កំពុង​ចូលរួមបុណ្យសព​ នៅ​ក្រុងសាណា។ ប្រជាជន​យេម៉ែន​​​មិនត្រឹមរងគ្រោះ​ដោយការវាយប្រហារ​ទាំងនេះទេ ពេលនេះ ពួកគេ​ក៏កំពុងរងគ្រោះ​ដោយ​ខ្វះអាហារ​បរិភោគ និង​ដោយ​​ជំងឺអាសន្នរោគផង​ដែរ។ យោងតាម​អង្គការ​សុខភាព​ពិភពលោក​ មាន​មនុស្ស​ជិត​៣សែន៧ម៉ឺននាក់ ដែល​អាច​មាន​​ជំងឺ​អាសន្នរោគ គិត​ដល់​ត្រឹម​ថ្ងៃ​១៩កក្កដា​កន្លងទៅ​។ មនុស្ស​ជាង​៧លាននាក់​កំពុង​រង​គ្រោះ​​អត់ឃ្លាន​ ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម​៥ឆ្នាំ ២លាន​៣សែននាក់៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ