rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេហ្ស៊ីប អាកាសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តើ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន Apple ជា​ដើមចម​នៃ​ការ​ផ្ទុះ​ឆេះ​យន្តហោះ EgyptAir កាល​ពី​ជាង ១ឆ្នាំ​មុន​ឬ?

media
តើ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន Apple ជា​ដើមចម​នៃ​ការ​ផ្ទុះ​ឆេះ​យន្តហោះ EgyptAir កាល​ពី​ជាង ១ឆ្នាំ​មុន​ឬ? Reuters

កាល​ពី​ជាង ១ឆ្នាំ​មុន យន្តហោះ​ដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ EgyptAir ជើង​ហោះហើរ​លេខ MS៨០៤ ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ទៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប​បាន​ផ្ទុះ​ឆេះ​ធ្លាក់​ក្នុង​សមុទ្រ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៦៦នាក់។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​នៅ​ឡើយ​ទេ។ តែ​ឥឡូវ ក្រុម​ចៅក្រម​ស៊ើបអង្កេត​ដែល​ទទួល​បន្ទុក​ការ​ស៊ើបអង្កេត​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ឆេះ​នៅ​ក្នុង​បន្ទប់​អ្នក​បើកបរ ហើយ​ដើមចម​នៃ​ភ្លើងឆាបឆេះ​នោះ​អាច​បង្ក​ចេញ​ពី​ផលិតផល​របស់​ក្រុមហ៊ុន Appel។


ផលិតផល​របស់​ក្រុមហ៊ុន Appel ដែល​ក្រុម​ចៅក្រម​ស៊ើបអង្កេត​ចង់​និយាយ គឺ iPhone និង iPad។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច្នេះ​មក​ពី​ក្រុម​ចៅក្រម​ស៊ើបអង្កេត​បាន​ធ្វើ​ការ​ពិនិត្យ​លើ​រូបភាព​ថត​ដោយ​កាំមេរ៉ា​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន Roissy charles de gaulle ក្នុង​ប្រទេស​បារាំង​ដែល​យន្តហោះ EgyptAir បាន​សុំចត​ដើម្បី​ត្រៀម​ហោះហើរ​ទៅ​អេហ្ស៊ីប។ តាម​រយៈ​រូបភាព​ថត​ដោយ​កាំមេរ៉ា​សុវត្ថិភាព​នោះ ក្រុម​ចៅក្រម​ស៊ើបអង្កេត​បាន​ទាញ​ពង្រីក​រូបភាព​ទៅ​ខាង​ក្នុង​បន្ទប់​អ្នកបើកបរ ហើយ​បាន​ឃើញ​វត្តមាន​ផលិតផល​របស់​ក្រុមហ៊ុន Appel iPhone និង iPad។

ឥឡូវ​នេះ អ្នកជំនាញ​ចំនួន ៣រូប គឺ​អ្នកស្រាវជ្រាវ​ម្នាក់ គ្រូ​រូបវិទ្យា​ម្នាក់ និង​អ្នកឯកទេស​ខាង​ថ្មពិល​ម្នាក់ទើប​បាន​តែងតាំងឡើង។ តួនាទី​របស់​អ្នកជំនាញ​ទាំង ៣នាក់ គឺ​ដើម្បី​ធ្វើ​តេស្ត​តាម​គ្រប់​រូបភាព​លើ​ផលិតផល​ស្រដៀង​គ្នា​នេះ​របស់​ក្រុមហ៊ុន Appel។ ឧទារហណ៍​ជាក់ស្តែង បំផ្ទុះ​ថ្ម​របស់​ផលិតផល​ទាំង​នោះ​ដើម្បី​ចង់​ដឹង​ពី​ឥទ្ធិពលកំដៅ និង​ទំហំ​នៃ​ការ​ឆាបឆេះ​របស់​វា។ តាម​រយៈ​លទ្ធផល​នេះ ក្រុមអ្នកជំនាញ​អាច​នឹង​សន្និដ្ឋាន​បាន​ថា តើ​ផលិតផល​ទាំង​អស់​នេះ​ឬ​ដែល​ជា​ដើមចម​នៃ​ការ​ផ្ទុះឆេះ​នៅ​ក្នុង​បន្ទប់​អ្នកបើកបរ​រហូត​ធ្វើ​ឲ្យ​អ្នកបើកបរ​ថប់​ដង្ហើម​ស្លាប់ និង​ឈាន​ដល់​ការ​ផ្ទុះ​ឆេះ​យន្តហោះ?។
 
យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន Appel របស់​អាមេរិក​មួយ​នេះ​បាន​បញ្ជាក់​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​អ្វី ឬ​ការ​ទាក់ទង​ណា​មួយ​ពី​ក្រុមអ្នកជំនាញ​ទាំង ៣នាក់​នោះ​នៅ​ឡើយ​ទេ និង​ថា ខ្លួន​បាន​ត្រៀម​ដើម្បី​ឆ្លើយ​រាល់​សំណួរ​ដែល​ក្រុមអ្នកជំនាញ​សួរ។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន Appel បាន​រម្លឹក​ជា​ថ្មី​ថា ផលិតផល​របស់​ខ្លួន​បាន​ធ្វើ​តេស្ត​គ្រប់​យ៉ាង​ទាំង​អស់ មុន​នឹង​ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិ៕